Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ណែនាំអ្នកជួបរឿងបាក់ទឹកចិត្ត ដាច់ខាតកុំបោះបង់ខ្លួនឯង ទោះជីវិតធ្លាក់ដល់ចំណុចសូន្យ

បានផុស

នៅ

ព្រោះធ្លាប់ជួបរឿងត្រូវគេបំបាក់ទឹកចិត្ត និងជីវិតធ្លាក់ដល់ចំណុចសូន្យ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ដាស់តឿនក៏ដូចជាលើកទឹកចិត្តចំពោះមហាជន ក៏ដូចជាអ្នកធ្លាប់ជួបរឿងបែបនេះ ដាច់ខាតកុំបោះបង់ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅ តារា​ពហុ​ជំនាញ​រូបនេះ ធ្លាប់បាន​ធ្វើការ​ចែករំលែក​នូវ​បទ​ពិសោធនផ្ទាល់ខ្លួនម្តងរួចមកហើយ ជុំវិញការ​ដោះស្រាយ​បំណុល។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថាដោយសារតែរឿងបំណុលពេលខ្លះបានធ្វើឱ្យមនុស្សមួយចំនួនគិតខ្លី និងខ្លះទៀតក្លាយជាមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯងស្ទើរលែងជាមនុស្សនេះ ដោយសារតែរឿងបំណុល។

ងាកមកចាប់អារម្មណ៍មុននេះតារាចម្រៀង ខាត់ សុឃីម បានលើកឡើងថា នាងធ្លាប់ដួលធ្លាប់ឈឺចាប់ ធ្លាប់គេប្រមាថមើលងាយធ្លាប់គេបំបាក់ទឹកចិត្ត ធ្លាប់បាត់បង់ (ជីវិតក្រោមសូន្យ) ធ្លាប់ស្ទើរតែគ្រប់រឿងតែនាងពុំធ្លាប់មានចិត្តចង់បោះបង់និងចុះចាញ់ឡើយ។ ជីវិតគឺជាជម្រើសសូមកុំបោះបង់ខ្លួនឯងគឺត្រូវរឹងមាំ។

អ្នកនាងខាត់ សុឃីមថ្វីត្បិតបច្ចុប្បន្នអ្នកនាងមានវ័យ រៀងច្រើនបន្តិចហើយក្តីតែសម្រាប់អាជីពសិល្ប: និងមុខជំនួញតែនៅទទួលបានការគាំទ្រហើយមានភាពជោគជ័យព្រមគ្នាមិនចាញ់អ្នកសិល្ប:ឯទៀតឡើយ។

ប្រាកដណាស់អ្នកនាង ខាត់ សុឃីម ត្រូវបានអ្នកគាំទ្រចាត់ទុកថា នាងជាតារាស្រីពហុជំនាញដែលអាចលេងបានគ្រប់ទម្រង់ទាំងបុរាណ-សម័យ ហើយជីវិតក៏មានភាពលេចធ្លោខ្លាំងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម