Connect with us

ជីវិតកម្សាន្ដ

រឿងបុរសម្នាក់ជេរស្ត្រីខ្មែរ​កប់ៗមាត់! នាយ ពែកមី ស្នើមហាជន កុំខឹងស្អប់ដល់ខ្មែរឥស្លាមដែលមិនពាក់ព័ន្ធ

បានផុស

នៅ

តារាកំប្លែងនាយ ពែកមី បានចេញមុខស្នើសុំចិត្តមហាជននិង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេស ប៊ុកបើខឹងឬស្អប់គឺជេររិះគន់លើបុគ្គលរូបនេះ តែម្នាក់បានសុំកុំស្អបដល់កូនខ្មែរឥស្លាមឯទៀត ព្រោះពួកគាត់មិនបានដឹងអី ឬមកពាក់ព័ន្ធនឹងរឿងនេះឡើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះគឺមានការប ង្ហោះចែករំលែកយ៉ាងភ្លូកទឹកភូកដីក្រោយបុគ្គលម្នាក់បានជេរប្រមាថតេសដៀលស្ត្រីខ្មែរ​កប់ៗមាត់ដោយទ ង្វើរនេះត្រូវបានមហាជនចាត់ទុកថារឿងមិនអាចអត់ ឱននឹងទទួលយកបានឡើយ ។សម្តីនេះបានធ្វើឲ្យព លរដ្ឋខ្មែរទូទាំងប្រទេសផ្ទុះប្រតិកម្មនិងស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធគួរមានចំណាត់ការក្តៅចំពោះបុគ្គលរូ បនោះ។

ដោយឡែកតារាកំប្លែងនាយ ពែកមី បានលើកឡើងតាមរយ:ការស្នើចិត្តមហាជនថាកុំដោយសាតែបគ្គល ម្នាក់​បងប្អូនផុសធ្វេីអោយមានការរេីសអេីង ជាតិសា សន៍ខឹងបុគ្គលណានិយាយតែបុគ្គលនឹងទៅផ្ទះ ខ្ញុំរា ល់ថ្ងៃនៅក្បែបងប្អូនឥស្លាម​, កីឡាករUផ្ការីកគ្រប់រដូវ​ ៩០ភាគរយជាកូនខ្មែរឥស្លាម អាចថា ខ្ញុំស្គាល់ខ្មែរឥ ស្លាមច្រេីន​ ។

នាយ ពែកមី និយាយទៀតថាពួកគាត់ស្លូតបូតដូចតែយេីងដែរទេ​ការរស់នៅរកសុីសុំតែសុខសប្បាយ​ទេភាគច្រេីនស្រលាញ់កីឡាបាល់ទាត់ខែបុណ្យទានពួក គាត់ចេះចែករំលែកគ្នា​ ជួយគ្នា​ណាស់​គឺយេីងអាចរស់ក្នុងដំបូលតែមួយជាមួយខ្មែរយេីងបាន​សូមបញ្ឈប់កា រផុស​ ធ្វេីអោយមានការេីសអេីងជារិសាសន៍​។

ចំណែកឯភរិយាអតីតតារាកំប្លែងលោកស៊ុក សុភាបា នលើកឡើងដែរថាសុំមេត្តា ដៀលថាអោយតែបុគ្គលម្នាក់នេះបានហើយ កុំលេងដល់ ពូជៗបែបនេះ សម្ដីយើងដៀលដល់ដូនតាគេគឺលើសជាងនេះឆ្ងាយណា ស់ ។យើងខឹងអាក្អូននេះដៀលដោយប្រើពាក្យថាពួក ចុះទម្រំដល់ពូជគេ? វាលើសពេកហើយ ហើយដែលគ្នាបាត់ទឹកដីគួរអោយសង្វែគពេកហើយយើងមិនបា ច់យកមកជាន់ថែមទេ។

អ្នកនាង លុយ រីម៉ា ហៅ សារីនណា បានបន្តថាខមមិ នទាំងនេះសូមផ្ញើរទៅអាក្អូននឹងអានហើយឈឺខួផង នេះទើបសមត្រូវប្រើពាក្យថាត្រីស្អុយ១គឺស្អុយ១កន្ដ្រកគឺ អាក្អូនឯងអត់ប្រើខួរគិតទេ នៅមិននៅចេញមកប្រើភាសារអោយគេដៀលដល់ពូជ។ចំពោះបងប្អូនអ្ន កខមមិនដៀលពូជគេមើលឈ្មោះអាខោនអ្នកផុសផងគឺពុំមែនឈ្មោះខ្មែរទេ។ កុំអោយគេបានដៃឈរសើចឃើញខ្មែរជេរគេដែរ៕ អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម