Connect with us

ជីវិតកម្សាន្ដ

គ្រួសារ Barbie ខឹងសម្បារចំពោះព័ត៌មានដែលថា លក់គ្រឿងអលង្ការសាន់ឆាយ ព្រោះគ្មានលុយ

បានផុស

នៅ

កាលពីថ្ងៃទី ០៤ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា គ្រឿងអលង្ការរបស់ Barbie Hsu កំពុងត្រូវបានលក់យ៉ាងគគ្រឹកគគ្រេង។ អ្នកលេងអ៊ីនធឺណេតរាយការណ៍ថា បានឃើញគ្រឿងអលង្ការជាច្រើនឈុតដែលប្អូនស្រីសាន់ឆាយដាក់លក់នៅហាងមួយ នៅក្រៅប្រទេសធ្វើឲ្យមានការសង្ស័យថាគ្រួសារនេះលក់ពួកគេព្រោះខ្វះលុយ។

ភ្លាមៗនោះដែរ ម្តាយ និងប្អូនស្រីរបស់តួស្រីក្នុងរឿង «Meteor Garden» បានចេញមុខតវ៉ា។ ម្តាយបាននិយាយថា ពាក្យចចាមអារ៉ាមនេះគឺមិនទំនងទាល់តែសោះ ខណៈពេលដែលប្អូនស្រីសាន់ឆាយគឺ Dee Hsu បានសម្តែងការខឹងសម្បារថា ហេតុអ្វីបានជាគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមជារៀងរាល់ថ្ងៃ?

ម្ដាយនិងប្អូនស្រី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ Barbie បានបន្សល់ទុកកាបូប និងគ្រឿងអលង្ការដ៏មានតម្លៃជាច្រើន មុនពេលនាងទទួលមរណភាព។ របស់របរប្រើប្រាស់ផ្ទាល់ខ្លួនរបស់នាងទាំងអស់ ត្រូវបានរក្សាទុកនៅផ្ទះរបស់នាង។ គ្រួសារ​បាន​បង្ហើប​ថា គ្រឿងអលង្ការ​ថ្លៃៗ​ នឹង​ត្រូវ​ទុកឲ្យកូនស្រី​របស់សាន់ឆាយ បន្ទាប់​ពី​នាង​ធំ​ឡើង។

ពីមុន Dee Hsu គឺជាអ្នកចំណាយលើថ្លៃជួលយន្តហោះឯកជនទាំងស្រុង ដើម្បីយកផេះរបស់បងស្រីពីប្រទេសជប៉ុនមកតៃប៉ិ។ នេះ​បង្ហាញ​ថា គ្រួសារនៅ​តែ​មាន​ជីវភាព​ធូរធារ ហើយ​មិន​ខ្វះ​មធ្យោបាយ​លក់​វត្ថុអនុស្សាវរីយ៍​របស់​អ្នក​ស្លាប់​នោះ​ទេ។

Barbie Hsu បានទទួលមរណភាពក្នុងប្រទេសជប៉ុនក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារកាលពីថ្ងៃទី ២ខែកុម្ភៈ។ សាច់ញាតិរបស់តារាស្រីរូបនេះបាននិយាយថា នាងមានជំងឺផ្តាសាយតាមរដូវ ហើយទទួលរងនូវផលវិបាកនៃជំងឺរលាកសួតធ្ងន់ធ្ងរ។ បន្ទាប់ពីការស្លាប់​ ការប្រយុទ្ធគ្នាលើការបែងចែកទ្រព្យសម្បត្តិ និងការឃុំឃាំងកូនពីរនាក់របស់នាង រវាងគ្រួសារសាន់ឆាយ និងអតីតស្វាមីគឺលោក Wang Xiaofei បានក្លាយជាប្រធានបទក្តៅនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមបទប្បញ្ញត្តិទ្រព្យសម្បត្តិដែល Barbie បន្សល់ទុកនឹងត្រូវបែងចែករវាងស្វាមីបច្ចុប្បន្នរបស់នាងគឺ DJ Koo និងកូនពីរនាក់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកុមារមិនទាន់ពេញវ័យ ឪពុកបង្កើតរបស់ពួកគេនឹងគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ក្មេងទាំងពីររហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី ៤ដួង ជាប់ឈ្មោះជារាជិនីសម្រស់ ប្រចាំខ្សែភាពយន្តប្រវត្តិសាស្ត្រ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម