Connect with us

ជីវិតកម្សាន្ដ

លោក យ៉ាន់ បូរិន បង្ហាញក្តីបារម្ភខ្លាចយុវជនជំនាន់ក្រោយបំភ្លេចសិល្បៈបុរាណ លែងមានអ្នកបន្តវេន

បានផុស

នៅ

សិល្ប:បុរាណជើងចាស់និងជាអ្នកស្រាវជ្រាវផ្នែកកំណាព្យល្បីឈ្មោះលោកគ្រូសាស្ត្រាចារ្យ យ៉ាន់ បូរិន បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ខណ:ដែលបច្ចុប្បន្នសង្កេតឃើញយុវជនខ្មែរជំនាន់ក្រោយ ហាក់មានទំនោរទៅរកខាងផ្នែកសម័យច្រើនជាងសិល្ប:បុរាណ។

យ៉ាន់ បូរិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ាន់ បូរិន គឺជាសាស្ត្រាចារ្យផ្នែកកំណាព្យខ្មែរដ៏ឆ្នើម ហើយក៏ជាអ្នកសិល្បៈបុរាណជាង ៤០ឆ្នាំ ដែល
ស្ទើរពេញមួយជីវិតរបស់លោកគ្រូបានខិតខំលះបង់ ដើម្បីវិស័យសិល្ប:ក្នុងការចូលរួមថែរក្សាវប្បធម៌ និងសិល្ប:ខ្មែរពិសេសគឺផ្នែកកំណាព្យជាដើម។

នៅក្នុងកិច្ចសម្ភាសមួយលោកគ្រូ យ៉ាន់ បូរិន បានឱ្យដឹងថា ដោយសារសព្វថ្ងៃឃើញមាបយុវជនជំនាក់ក្រោយមួយចំនួនមិនសូវចាប់អារម្មណ៍លើសិល្ប:បុរាណទើបនេះជាទុកកង្វល់របស់សិល្បករចាស់ៗទាំងអស់ រួមទាំងរូបលោកផងដែរ

លោកបន្តថា យើងពិបាកខ្លាំងមែនទែនព្រោះថាខ្លាចទម្រង់សិល្ប:បុរាណបាត់បង់ទៅតាមអ្នកជំនាញ (ស្លាប់ទៅតាមអ្នកជំនាញ) ខណ:វ័យលោកគ្រូក៏កាន់តែច្រើនដែរ។

លោក យ៉ាន់ បូរិនបានបញ្ជាក់បន្ថែមថា “ពិតជាពិបាកខ្លាំងមែនទែនដោយសាទំនោររបស់យុវជនជំនាន់ក្រោយ គឺពួកគាត់ងាកទៅរកសម័យទំនើបខ្លាំងតែម្តង រីឯផ្នែកបុរាណអត់សូវមានការចាប់អារម្មណ៍ ហើយជាពិសេសទៀតនោះ គឺខ្ញុំជម្រាបតាមត្រង់គ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់របស់ជាតិគឺគាត់បំភ្លេចចោល,មហោរី,យីកេ,កំណាព្យ,អាយ៉ៃ អាចយូរៗមានម្តង និងបាសាក់ឃើញនៅមានលេងក្នុងទូរទស្សន៍ជាតិ”។

ជាមួយគ្នានៃក្តីព្រួបារម្ភនេះ លោកគ្រូ យ៉ាន់ បូរិន ក៏បានលើកឡើងដោយស្នើឱ្យបណ្តាញផ្សេព្វផ្សាយទាំងអស់កុំបោះបង់សិល្ប:បុរាណចោល ព្រោះបច្ចុប្បន្នឃើញតែលើពីសម័យច្រើនជាង ដូច្នេះមានតែការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផ្នែកបុរាណផង។

សូមបញ្ជាក់ដែរថា សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវផ្នែកកំណាព្យលោក យ៉ាន់ បូរិន ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរម្យងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិឧទ្ទេសបណ្ឌិត» កាលពីថ្ងៃថ្ងៃទី២៩ខែតុលា ឆ្នាំ២០២២។

ការប្រទានគោរមងារកិត្តិយសនេះទៀតសោត គឺពិតជាស័ក្ដិសមនឹងការខិតខំពលិកម្មរបស់លោក ចំពោះសិល្បៈវប្បធម៌ផ្នែកល្ខោនយីកេ កំណាព្យចម្រៀង របាំព្រះរាជទ្រព្យ ចម្រៀងមហោរី ព្រមទាំងការបណ្ដុះបណ្ដាលកូនខ្មែរតជំនាន់ក្រោយពេញមួយជីវិត និងបានកំពុងបន្តនាពេលសព្វថ្ងៃបន្ថែមទៀត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម