ជីវិតកម្សាន្ដ
ក្រោយគ្រងមកុដ MGI ត្រឹម៤ឆ្នាំ កញ្ញាឯកវៀតណាម Thuy Tien មានរឿងអាស្រូវផ្លូវច្បាប់ផ្ទួនៗ
បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីលើឆាកអន្តរជាតិ Miss Grand International 2021 (MGI) នាង Nguyen Thuc Thuy Tien បានក្លាយជារាជនីសម្រស់ដ៏ទាក់ទាញ រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាហូរហែ។ ទោះជាយ៉ាងណា បវរកញ្ញារូបស្រស់វ័យ២៦ឆ្នាំរូបនេះដែលក៏ផុងខ្លួននៅក្នុងរឿងអាស្រូវផ្លូវច្បាប់ផ្ទួនៗ រហូតធ្វើឲ្យអ្នកគាំត្រលែងសូវពេញចិត្តដូចមុន។

កាសែត Thanh Traរបស់វៀតណាម បានផ្សាយថា ភ្នាក់ងារប៉ូលិសស៊ើបអង្កេតខេត្ត Dak Lak បានចេញសេចក្តីសម្រេចផ្អាកមិនឲ្យបវរកញ្ញាឯក Thuy Tien ចាកចេញពីប្រទេសជាបណ្តោះអាសន្ន ដោយសារតែនាងជាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅ ក្រុមហ៊ុន Asia Lifeផង និងនៅទីក្រុង Dak Lak។
រយៈពេលនៃការផ្អាកការធ្វើដំណើរនេះ គឺចាប់ពីថ្ងៃទី ១៥ខែមីនា ដល់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥។ ក្រោយមក នៅរសៀលថ្ងៃដដែល គណៈកម្មាធិការប្រកួតប្រជែងជាតិនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានដាក់ពិន័យរដ្ឋបាលលើបវរកញ្ញាដោយពិន័យជាប្រាក់ចំនួន២៥លានដុង (៩៦៨.៨០ដុល្លារ) សម្រាប់ការមិនជូនដំណឹងឲ្យច្បាស់លាសដល់អ្នកប្រើប្រាស់ថា នាងត្រូវបានឧបត្ថម្ភ នៅពេលផ្តល់ព័ត៌មានអំពីផលិតផលស្ករគ្រាប់បន្លែ «Kera» នៅលើប្រព័ន្ធផ្សព្វផ្សាយ ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងរ៉ាវកាន់តែល្បីសុះសាយពេញបណ្ដាញសង្គម ម្ចាស់មកុដ MGI រូបនេះ ស្រាប់តែចេញមុខមកបញ្ជាក់ថា មុននឹងខ្លួនសម្រេចចិត្តសហការ គឺនាងត្រូវភាគីម្ខាងទៀតផ្តល់ឯកសារបញ្ជាក់ផលិតផលយ៉ាងពេញលេញ។ ពេលនាងទទួលព័ត៌មានមិនល្អទាក់ទងនឹងផលិតផលភ្លាម នាងក៏ទាក់ទងទៅភាគីពាក់ព័ន្ធដើម្បីបំភ្លឺពីបញ្ហានេះ។ ជាពិសេស បវរកញ្ញាវ័យ២៦ឆ្នាំ ក៏បានសហការជាមួយអាជ្ញាធរ និងភាគីទី៣ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឲ្យកាន់តែច្បាស់លាស់ផងដែរ។

ក្នុងរឿងអាស្រូវផ្លូវច្បាប់មួយទៀត គឹរម្លឹកដល់កាលពេលដែលនាងគ្រងមកុដជិតមួយឆ្នាំឯងណោះ ដោយបវរកញ្ញា Thuy Tien មានរឿងអាស្រូវ ដោយការរងបណ្តឹងរបស់ លោកស្រី Dang Thuy Trang (មេធំរបស់ Miss Ocean Dang Thu Thao)។
យោងតាមពាក្យបណ្តឹងរបស់ Dang Thuy Trang ក្នុងឆ្នាំ ២០១៧ កញ្ញា Thuy Tien បានស្នើសុំខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុង ដើម្បីចូលរួមប្រកួតបវរកញ្ញាភាគខាងត្បូងវៀតណាម។ នាងធ្លាប់បានសរសេរលិខិតខ្ចីប្រាក់មួយច្បាប់ ដោយសន្យាថា នឹងសងបំណុលវិញ បន្ទាប់ពីឈ្នះរង្វាន់។
ទោះជាយ៉ាងនេះក្តី រយៈពេលជិត២ឆ្នាំក្រោយមក ម្ចាស់បំណុលបានទាក់ទងទៅ Thuy Tien ជាច្រើនដង ដើម្បីសួរនាំរឿងជំពាក់លុយ ប៉ុន្តែរាជនីសម្រស់រូបនេះនៅតែមិនមានបំណងសង ហើយថែមទាំងហែកក្រដាសបំណុលចោលទៀតផង។
នៅខែវិច្ឆិកា ឆ្នាំ ២០២២ Thuy Tien បានធ្វើសន្និសីទកាសែតដើម្បីពន្យល់ថា ខ្លួនត្រូវលោកស្រី Dang Thuy Trang បោកបញ្ឆោតឲ្យចុះហត្ថលេខា និងដាក់ស្នាមម្រាមដៃលើក្រដាសបំណុល។ ថវិកានោះគ្រោងយកទៅជួយនាង ក្នុងការប្រលងបវរកញ្ញាភាគខាងត្បូងវៀតណាមឆ្នាំ ២០១៧ តែប៉ុណ្ណោះ។ នាងបានអះអាងថា ជាជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ ហើយបានប្តឹងប្រឆាំងនឹងលោកស្រី Dang Thuy Trang ពីបទបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ។
មិនតែប៉ុណ្ណោះ Thuy Tien ថែមទាំងបញ្ជាក់ថា នាងមិនដែលបានទទួលប្រាក់ ឬជំនួយពីលោកស្រី Dang Thuy Trang សូម្បីតែមួយកាក់មួយសេន ទោះបីជានាងបានចុះហត្ថលេខាលើឯកសារកម្ចីក៏ដោយ។ មេធាវីរបស់ Thuy Tien ក៏បានបញ្ជាក់ព្រមគ្នាដែរថា មិនមានសកម្មភាពទទួលប្រាក់ ឬផ្តល់ជំនួយហិរញ្ញវត្ថុរវាងភាគីទាំងពីរនោះទេ។
ក្រោយការចោទប្រកាន់អស់រយៈពេលជាង៤ឆ្នាំ នៅខែឧសភា ឆ្នាំ២០២៣ តុលាការបានច្រានចោលបណ្តឹងរបស់លោកស្រី Dang Thuy Trang ហើយបានប្រកាសថា Thuy Tien មិនទទួលខុសត្រូវលើការបង់ប្រាក់ចំនួននេះទេ។ ទន្ទឹមនឹងនោះ លោកស្រីក៏ត្រូវសងជំងឺចិត្តបវរកញ្ញាចំពោះការខូចខាតខាងសម្ភារៈ និងស្មារតីក្នុងចំនួនទឹកប្រាក់ ៣៨៧,៦លានដុង។
គួរបញ្ចាក់ដែរថា Thuy Tien បានក្លាយជាម្ចាស់មកុដ MGI នៅប្រទេសថៃកាលឆ្នាំ២០២១ ភ្លាមៗនោះដែរ នាងបានក្លាយជាបវរកញ្ញាដែលត្រូវគេកោតសរសើរ និងស្វែងរកច្រើនបំផុតក្នុងកម្មវិធីបង្ហាញម៉ូដវៀតណាម។ ៤ ឆ្នាំបានកន្លងផុតទៅ គ្រប់គ្នាគិតថាបវរកញ្ញាកើតឆ្នាំ ១៩៩៨ នឹងរក្សារូបភាពល្អឥតខ្ចោះរបស់នាងជារៀងរហូត។ យ៉ាងណាមិញ រឿងរ៉ាវអាស្រូវជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ នាពេលថ្មីៗនេះ បានធ្វើឲ្យកក្រើកតំណែងរបស់សម្រស់នៅក្នុងបេះដូងមហាជនទាំងស្រុង ស្ទើរតែរកផ្លូវឲ្យរូពនាងស្តារកេរ្តិ៍ឈ្មោះមកវិញទាំងលំបាកបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាមហាមបវកញ្ញា Thuy Tien មិនឲ្យចេញពីប្រទេស និងពិន័យជាប្រាក់រាប់ម៉ឺនដុល្លារ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ