Connect with us

ជីវិតកម្សាន្ដ

ចំណុចធំ ៤ ធ្វើឱ្យ”សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ” ក្លាយជាការបំផុសតម្លៃនៃវប្បធម៌ជាតិដ៏ប្រសើរបំផុត

បានផុស

នៅ

ក្រសួងស្ថាប័ន ក្រុមហ៊ុន និងសាលានានា បានមូលមីរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងគគ្រឹកគគ្រេង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ដើមសប្តាហ៍ក្រោយនេះ។ ខណៈមណ្ឌលសិក្សាជាច្រើន ក្នុងរាជធានីភ្នំពេញ ទាំងរដ្ឋនិងឯកជន បានរៀបចំកម្មវិធីសង្ក្រាន្តច្រើនគួរកត់សម្គាល់។

បើក្រឡេកមើលក្នុងចំណោមកម្មវិធីសង្ក្រាន្ត ដែលប្រព្រឹត្តធ្វើនៅតាមក្រសួងស្ថាប័ន ក្រុមហ៊ុន និងសាលានានាក្នុងក្រុងភ្នំពេញ បង្ហាញថា កម្មវិធីសង្ក្រាន្តទាំងអស់សុទ្ធសឹងតែរំលេចនូវល្បែងរបាំ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដូចៗគ្នា។ ក្នុងចំណោមនោះ អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលទើបនឹងបញ្ចប់ទៅថ្មីៗ ដោយមានការរៀបចំយ៉ាងពិសេស ហើយក្លាយជាការបំផុសតម្លៃនៃវប្បធម៌ជាតិដ៏ប្រសើរបំផុត។

សង្ក្រាន្ត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែមេសា ថ្នាលបណ្តុះជំនាញសិល្បៈបុរាណខ្មែរច្រើនជំនាន់មួយនេះ បានរៀបចំកម្មវិធីសង្ក្រាន្តមួយ ខណៈមិនត្រឹមតែជាព្រឹត្តិការណ៍អបអរឱកាសចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ តែគណៈគ្រប់គ្រងក៏បានពាំនាំនូវសិល្បៈទស្សនីយភាពចម្រុះប្លែកភ្នែក និងការចូលរួមកម្សាន្តរបស់សិស្ស លោកគ្រូអ្នកគ្រូ ជាមួយនឹងឈុតប្រពៃណីជាតិផងដែរ។

ក្នុងនោះ មានទស្សនីយភាពចម្រុះសម្តែងដោយសិស្សានុសិស្ស សាលាមធ្យមវិចិត្រសិល្បៈ ដូចជា ចាបុីដងវែង របាំត្រុដិ ល្ខោនស្រមោលស្បែកធំ និងការរាំចង្វាក់ប្រជាប្រិយជាដើម។ល។

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ពិសេសជាងនេះទៅទៀត គឺសិល្បៈទស្សនីយភាព ល្ខោនអាប៉េវាំង “រឿងម៉ាក់ថឺង” ស្នាព្រះហស្ថសម្តេចមហាក្សត្រីយានី សុីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលត្រូវបានព្រឹទ្ធាចារ្យផ្នែកសិល្បៈទស្សនីយភាពនៃក្រសួង បានរួមគ្នាសម្តែងរំលឹកឱ្យរស់ឡេីងវិញ ក្នុងកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។ ក្រៅពីនេះ នៅមានសកម្មភាពកម្សាន្តច្រើន រួមមាន របាំ ល្បែងប្រជាប្រិយខ្មែរ និងស្តង់ពិព័រណ៍ផងដែរ។

ថតដោយ៖ កឹម សុវណ្ណា / ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ
ថតដោយ៖ សួរ គឹមសេង / ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

តួយ៉ាង កម្មវិធីសង្ក្រាន្តរយៈពេល ២ថ្ងៃដែលទើបនឹងបញ្ចប់នេះ សាលាមធ្យមវិចិត្រសិល្បៈ ក៏មានសកម្មភាពកម្សាន្តផ្សេងទៀត ដូចជាការរាំកម្សាន្តចង្វាក់ប្រពៃណី និងការកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយខ្មែរជាច្រើន។ ខណៈអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺសិស្សនៃសាលាបណ្តុះជំនាញសិល្បៈនេះ រួមគ្នាស្លៀកពាក់បែបប្រពៃណី កម្សាន្តសប្បាយគ្រប់សកម្មភាព។

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ
ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

គួរឱ្យដឹងដែរថា កម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ រៀបចំធ្វើរយៈពេល ២ថ្ងៃ​កាលពីថ្ងៃទី១-២ ខែមេសានេះ ដោយមានរៀបចំសិល្បៈទស្សនីយភាពបុរាណជាច្រើន ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។ ខណៈលោកជំទាវបណ្ឌិត ក៏បានផ្តល់កិត្តិយសបកស្រាយបទចម្រៀង និងរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ជាមួយឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន ក្នុងបរិយាកាសដ៏រីករាយ ក្នុងកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ កាលពីថ្ងៃទី១ ខែមេសាផងដែរ។

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

នៅថ្ងៃបន្ទាប់ សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ក៏មានរៀបចំពិធីស្រង់ព្រះ (បុស្បុកព្រះពិស្ណុការ) និងស្រង់ទឹកជូនចាស់ព្រឹទ្ធាចារ្យ ជាមរតកមនុស្សរស់ផ្នែកសិល្បៈបុរាណខ្មែរ ដែលបានបណ្តុះបណ្តាលអ្នកបន្តវេនរាប់ជំនាន់ផងដែរ។

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈ

ផ្សារភ្ជាប់នឹងសិល្បៈបុរាណ សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ក៏បានរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីសម័យនាពេលរាត្រីផងដែរ ដើម្បីញាំងបរិកាសនៃកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឱ្យកាន់តែសប្បាយរីករាយសម្រាប់យុវជន ដោយមានការចូលរួមពីតារាល្បីៗជាច្រើនដួង រួមនឹងវត្តមានអ្នកអង្គម្ចាស់ ក្សត្រា នរោត្តម រស្មីខេមុនី ។

ទាំងអស់នេះ ត្រូវបានមហាជនពិសេសយុវវ័យ បានសម្តែងការពេញចិត្ត និងកោតសរសើរនូវការរៀបចំរបស់គណៈគ្រប់គ្រងនៃកម្មវិធី ដែលមិនត្រឹមតែបង្កើតនូវបរិយាកាសសប្បាយរីករាយសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ថែមទាំងពាំនាំនូវសាររួមគ្នាលើកតម្កើងតម្លៃ និងវប្បធម៌ជាតិដ៏ថ្លាថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៩ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម