Connect with us

ជីវិតកម្សាន្ដ

តារា​ស្រីកូរ៉េ IU ​រំភើបចិត្តខ្លាំង ក្រោយ YouTube ខ្លួន ​មាន​អ្នកជាវ​លើស​ពី១០លាន​​​នាក់​

បានផុស

នៅ

IU ឬ Lee Ji-eun បានបង្ហាញអារម្មណ៍រំភើបក្រៃលែង បន្ទាប់ពីគណនី YouTube ផ្ទាល់ខ្លួនរបស់នាងទទួលបានការជាវ (subscribers) លើស​ពី១០លាន​នាក់កាលពីពេលថ្មីៗ​​នេះ​​ ​​​​​ដែល​នោះ​បង្ហាញថា តារាសម្ដែងកូរ៉េហាក់ទទួលបានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់ទស្សនិកជនច្រើន បន្ទាប់ពីខ្សែភាពយន្ត «When Life Gives You Tangerines» ជោគជ័យទូទាំងទឹកដីអាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីៗ​​​ដែល​បាន​បង្ហោះ​នៅ​​ក្នុង​បណ្តាញ​សង្គម​ តារាសម្ដែងវ័យ៣១ឆ្នាំ បានបង្ហាញអំពីសកម្មភាពកាន់​​ថេប្លេត (Tablet) មួយ ដែលកញ្ចក់អេក្រង់ឆ្លុះបញ្ចាំងពីស្ថិតិអ្នកជាវ ​​«Chanel YouTube»​ របស់នាងក្នុងពេលវេលាជាក់​លាក់​​។ នៅពេលដែលចំនួននេះឈានដល់១០លាននាក់ តួស្រីដ៏មានប្រជាប្រិយភាពរូបនេះស្រាប់តែបង្ហាញអារម្មណ៍រំភើបរីករាយ ខណៈដែលអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ក៏បានចូលរួមអបអរសមិទ្ធិផលថ្មីក្នុងរថយន្ត និងទះដៃព្រមៗគ្នា។

​ដើម្បី​​ជា​ការ​តប​ស្នង​​ដល់​អ្នកគាំទ្រ​របស់ខ្លួន​ តួឯកកូរ៉េបានសម្ដែងការអរគុណទៅកាន់អ្នកជាវរបស់នាង ហើយសន្យាថា នឹងនាំយកមាតិកាដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតដល់អ្នកគាំទ្រ តាមរយៈឆានែលផ្ទាល់ខ្លួន។ IU បានអរគុណអ្នកគាំទ្រម្តងហើយម្តងទៀត​ ព្រមទាំងធ្វើការបន្ថែមលេខ រួមជាមួយនឹងការផ្លាស់ប្តូរចំនួនក្នុងពេលជាក់ស្តែង ដែលភ្លាមៗនោះ សូម្បីតែឲ្យអ្នកគ្រប់គ្រងរក៏សម្រុកចូលបញ្ចេញមតិថា «វីដេអូមិនអាចបញ្ចប់បានទេ» ប្រសិនបើនាងបន្តធ្វើបច្ចុប្បន្នភាពរបស់វានោះ។

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាចម្លែកឡើយសម្រាប់តារាសម្ដែងនិងចម្រៀង IU ដែលទទួលបានការចូលចិត្តនិងស្រលាញ់ច្រើនៗពីសំណាក់ទស្សនិកជនមិនថា ជាតិឬ​​អន្តរជាតិឡើយ។ ដូចដែលអ្នកគាំទ្រជាច្រើនដឹងហើយ នាងមិនត្រឹមជាតារាសំបូរទេពកុសល្យនិងពហុជំនាញប៉ុណ្ណោះទេ ប៉ុន្តែ​​តារាស្រី​រូប​នេះ​ថែម​ទាំង​មានចិត្តសប្បុរស ដែលជារឿយៗនាងតែងតែចូលរួមបរិច្ចាគថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ព្រមទាំងសម្ភារៈប្រើប្រាស់ទៅកាន់អង្គភាពផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ទង្វើមួយនេះហើយ បានធ្វើឲ្យតួឯកស្រីក្នុងរឿង «Hotel del Luna» ត្រូវគេស្រលាញ់ចូលចិត្ត និងមានសន្ទុះនៃការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីជាអន្តរជាតិ៕

IU ឈុតមួយនៅក្នុងរឿងភាគកូរ៉េ «When Life Gives You Tangerines»

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Dong Wook ប្រឈម​ការ​រិះគន់​ ​ពាក់ព័ន្ធ​នយោបាយ​ លោក Yoon Suk Yeol

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម