Connect with us

ជីវិតកម្សាន្ដ

ល្បីទិញ Miss Grand ! ខាត់ ស្រីច័ន្ទ ស្រាយមន្ទិលទៅកាន់អ្នកគាំទ្រ

បានផុស

នៅ

អ្នកគ្រប់គ្រង Miss Mera Cambodia និងជាតារាសម្តែងកញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហាញការហួសចិត្ត ខណ:មានកាលើកឡើងដោយដាក់ការសន្និដ្ឋាន នាងអាចនឹងទិញសិទ្ធិកម្មវិធីប្រកួត Miss Grand 2025 មកធ្វើជាថ្មីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានការសង្ស័យពីមហាជន ឬបុគ្គលមួយចំនួនមកលើនាងក៏ពិតមែន ប៉ុន្តែឆន្ទ:របស់កញ្ញា ខាត់ ស្រីច័ន្ទ កន្លងមកឃើញថាមិនបានផ្តោតលើការទិញសិទ្ធិកម្មធីប្រកួត Miss Grand ដើម្បីយកមកប្រកួតនៅកម្ពុជានោះទេ ផ្ទុយមកវិញនាងតែងបានប្រកាសពីការពង្រឹងខ្លួន ដើម្បីរៀបចំការប្រឡង Miss Mera Cambodia ដែលធ្លាប់បានធ្វើម្តងរួចមកហើយកាល ពីឆ្នាំ២០២៤ ។

ដោយមានការមតិសង្ស័យលើនាងថា បានទិញ Miss Grand 2025 ស្រីស្អាត ខាត់ ស្រីច័ន្ទ បានបញ្ជាក់ខ្លីថា ចាំមេីលអ្នកពូកែស្មានសុទ្ធខ្ញុំទិញ Miss Grand មកធ្វេីតែគេបង្ហាញម្ចាស់ថ្មីខ្ញុំហៅអ្នកស្មានហេីយឱ្យគេជេខ្ញុំ មកហូបបាយសាមគី្គម្ដង។ នេះជាការបញ្ជាក់ជំហរយ៉ាងច្បាស់ថា ស្រីច័ន្ទ មានបំណង ឬឆន្ទ:ណមួយក្នុងការទិញសិទ្ធិកម្មវិធីខាងលើមកគ្រប់គ្រងឡើ យ។

សូមជម្រាបថា កញ្ញាខាត់ ស្រីច័ន្ទហៅ Kate Cat គឺជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia ២០២៤ ហើយថ្វីត្បិតតែកម្មកម្មវិធីប្រកួតសម្រស់នេះទើបបើកទំព័រដំបូងបង្កើតដោយកូនខ្មែរ ក៏ពិតមែនតែសម្រាប់ការលេចវត្តមាននេះគឺបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរការដឹកនាំរបស់នាងកន្លងមកផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម