Connect with us

ជីវិតកម្សាន្ដ

តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?

បានផុស

នៅ

នៅក្នុងការសន្ទនាមួយស្ថិតនៅក្នុងមហាវិទ្យាល័យ Hamilton កាលថ្ងៃទី៥ខែមេសា អតីត​ប្រធានាធិបតីអាមេរិក​២​អាណតិ្ត​ លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ដោយបើកចំហនូ​វ​​ឱនភាព​ដ៏ជ្រាលជ្រៅ​នៃ​ទំនាក់ទំនងជាមួយភរិយា មីឆែល អូបាម៉ា ដោយចាត់ទុកថា វាបណ្តាលមកពីសម្ពាធ និងការទាមទារនៃអាណត្តិទាំងពីររបស់គាត់ក្នុងសេតវិមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ទម្លាយ​​ប្រវត្តិ​ទំនាក់​ទំនង​​​ជីវិត​គូ​​របស់​លោក​​​ជាសាធារណៈ​នាពេល​នេះ កើតឡើងចំពេលដែល​មានការរំពឹងទុក និងពាក្យចចាមអារ៉ាមអំពីស្ថានភាពនៃទំនាក់ទំនង​ដ៏​រកាំ​រកូស របស់​​​អ្នក​ទាំង​ពីរ​ ដោយអ្នកខ្លះថែមទាំងបង្ហាញពីលទ្ធភាពនៃការលែងលះទៀតផង។

​យោង​ការ​ចុះ​ផ្សាយ​របស់​​​ marca.com អតីត​ប្រធានាធិបតីអាមេរិក​រូប​នេះ​​ បានសារភាពថា គាត់ធ្លាប់តស៊ូដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ឡើងវិញ បន្ទាប់ពីលោកផ្តោតអារម្មណ៍ខ្លាំងពេក នៅក្នុងកំឡុងពេលខ្លួនធ្វើជាប្រធានាធិបតី។

លោក​បាន​ចែករំលែក​ថា​៖«​ខ្ញុំ​មាន​ឱនភាព​ខ្លាំង​ជាមួយ​ប្រពន្ធ​ខ្ញុំ​» ដោយ​ពន្យល់​ពី​របៀប​ដែល​គាត់​បាន​ធ្វើការ​ដើម្បី​ជួសជុល​ទំនាក់ទំនង​ជាមួយគ្នា ដោយ​រៀបចំ​ផែនការ ​រឿង​សប្បាយៗ​ម្តងម្កាល​។

ដោយឡែក ងាកមក​ដឹង​អំពី​​ លោកស្រី មីឆែលវិញម្តង លោកស្រី​​ធ្លាប់​លើក​ឡើង​​អំពី​បញ្ហា​ប្រឈម​ដែល​ពួក​គេ​បាន​ជួប ក្នុង​​អំឡុង​ពេល​ដែល​អ្នកទាំងពីរ​រស់​នៅ​​ក្នុង​​វិមាន​ប្រធានាធិបតីអាមេរិក​ម្ល៉េះ​។ ក្នុងបទសម្ភាសន៍​​មួយ​កាលឆ្នាំ​ ឆ្នាំ២០២២ ​លោកស្រី ​បានសារភាពថា សម្រាប់រយៈពេលដប់ឆ្នាំ លោកស្រី​មិនអាចទ្រាំទ្របានជាមួយស្វាមី ដោយសារតែការទាមទារចិញ្ចឹមកូនៗគឺ Malia និង Sasha ខណៈពេលដែលក្មេងៗមានសម្ពាធនៃជីវិតសាធារណៈរបស់ពួកគេ។

ទោះបីជាមានការលំបាកទាំងនេះក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា អាពាហ៍ពិពាហ៍តម្រូវឲ្យមានការខិតខំប្រឹងប្រែង ការគោរព និងការយោគយល់ ទោះបីជាពេលវេលាលំបាកក៏ដោយ។ ទស្សនៈ​របស់​នាង​ចំពោះ​អាពាហ៍​ពិពាហ៍​មិន​មែន​សំដៅ​លើ​សមភាព​ក្នុង​គ្រប់​ទិដ្ឋភាព​នោះ​ទេ ប៉ុន្តែ​ការ​ស្វែង​រក​តុល្យភាព​តាម​រយៈ​ការ​សម្របសម្រួល។

ចំពេលមានពាក្យចចាមអារ៉ាមអំពីការលែងលះដែលលេចធ្លាយនោះ លោកស្រី មីឆែល បានបញ្ចេញសម្លេងអំពីសម្ពាធនៃការត្រួតពិនិត្យជាសាធារណៈ។ នៅ​កម្មវិធី​​​ប​ទ​សម្ភាសន៍​ចាក់​ផ្សាយ​តាមបណ្តាញ​អ៊ិនធឺណែត​​ (podcast) មួយអតីតជំទាវទី១រូប​នេះ​បានលើកទឹកចិត្តមនុស្សកុំឲ្យ​​មាន​​ភាពអវិជ្ជមាននៃបណ្តាញសង្គម ឬការនិយាយបំភ្លើសមានឥទ្ធិពលលើជីវិតរបស់ពួកគេ។

យ៉ាងណាមិញ អស់ជាច្រើនឆ្នាំមកនេះ គូស្វាមីភរិយា អូបាម៉ា ត្រូវបានសាធារណជនមើលឃើញថា ជាគូស្វាមីភរិយាដែលមានអំណាច និងគួរឲ្យស្ញប់ស្ញែងបំផុតនៅសហរដ្ធអាមេរិក ដែលជារឿយៗត្រូវបានប្រារព្ធឡើងសម្រាប់ការរួបរួមក្នុងនាមជាប្ដីប្រពន្ធ និងរូបភាពសាធារណៈរបស់ពួកគេទៅកាន់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែក្នុងមួយរយៈធំនេះ គូស្នេហ៍តែងតែលេចឮនូវពាក្យចចាមអារ៉ាមអំពីការលែងលះល្បីសុះសាយលើបណ្តាញសង្គម ខណៈដែលអ្នកទាំងពីរមិនដែលចេញមកបកស្រាយអំពីដំណឹងមួយនេះឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ វិនាទី មុន

តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជា​បង្ហាញ​​​ដំណាំ​យុទ្ធសាស្រ្ត ៩ ប្រភេទ ជំរុញ​ការ​វិនិយោគឆ្ពោះ​ទៅការនាំចេញ

ព័ត៌មានជាតិ៥ នាទីutes មុន

NBC ប្រមូលធាត់ចូលលើប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា

សន្តិសុខសង្គម៩ នាទីutes មុន

នគរបាលខេត្តសៀមរាប កិនកម្ទេចបំពង់ស៊ីម៉ាំង ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន

ព័ត៌មានជាតិ១៧ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ពឱ្យកងកម្លាំងនៅព្រំដែនកម្ពុជា-ឡាវ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម