Connect with us

ជីវិតកម្សាន្ដ

ទោះជោគជ័យរឿង “ភ្លើងឆេះក្លឹប” លៀក លីដា យល់ថាវិស័យភាពយន្តនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥

បានផុស

នៅ

ដ្បិតកំពុងជោគជ័យភាពយន្តខ្នាតធំរបស់ខ្លួនគឺរឿង “ភ្លើងឆេះក្លឹបក្រោមដី” ប៉ុន្តែលោក លៀក លីដា ដែលជាផលិតករនិងថៅកែផលិតកម្ម LD នៅតែបញ្ចេញទស្សន:ដោយយល់ឃើញថា វិស័យភាពយន្តជាតិនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ផលិតករភាពយន្តរូបនេះ គឺដោយសារលោកមើលឃើញពីសញ្ញាថា ពុំទាន់ឃើញមានបណ្តាផលិតកម្ម ឬផលិករភាពយន្តណាមួយបង្ហាញពីឆន្ទ:ក្នុងការចំណាយដើមទុន ដើម្បីផលិតរឿងធំៗ ឬតាមបែបស្តងដាសម្រាប់ប្រកួតប្រជែងទីផ្សារក្រៅស្រុកនៅឡើយ។

ជាទស្សន: លោក លៀក លីដា បានឱ្យដឹងថា បើទោះបីជារឿង “ភ្លើងឆេះក្លឹបក្រោមដី” របស់ផលិតកម្មអិលឌី ទទួលបានជោគជ័យខ្លាំងក៏ដោយ ក៏លោកនៅតែយល់ថាវិស័យភាពយន្តរបស់យើងក្នុងឆ្នាំ២០២៥ នឹងដើរថយក្រោយ ពីព្រោះលោកមិនទាន់ឃើញសញ្ញានៃផលិតករណាមួយដែលគ្រោងនឹងវិនិយោគផលិតរឿងធំៗ និងគម្រោងចំណាយស្តង់ដាសម្រាប់ទីផ្សាក្រៅប្រទេសឡើយ ។ លោកសង្កត់ធ្ងន់ថា “តែខ្ញុំបែរជាឃើញកុនបរទេសយ៉ាងសម្បូរបែបបកប្រែយ៉ាងល្អ ចូលទីផ្សាយើងយ៉ាងច្រើនក្នុងឆ្នាំ២០២៥នេះ”។

ហេតុនេះហើយ លោកស្នើដល់ផលិតករខ្មែរទាំងអស់ រួបរួមគ្នាដើម្បីផលិតកុនធំៗដែលមានស្តង់ដារត្រឹមត្រូវដែលអាចចូលទីផ្សារបរទេសបាន និងជោគជ័យ។

គួររម្លឹកដែរថា ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា កន្លងមកធ្លាប់បានបង្ហាញនូវក្តីព្រួយបារម្ភដោយលោកយល់ឃើញថា ភាពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅនឹងឆ្នាំ២០២៣ និង ២០២៤ កន្លងទៅ។

ការលើកឡើរបស់ផលិតករភាពយន្តលោក លៀក លីដា ខាងលើនេះ ដោយសាសង្កេតឃើញថាបច្ចុប្បន្នហាក់មិនសូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ។ ក្នុងនោះ លោកក៏បានអំពាវនាវឱ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម