Connect with us

ជីវិតកម្សាន្ដ

ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ

បានផុស

នៅ

តារាសម្តែងនិងជាអតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានបញ្ចេញប្រតិកម្មដោយបង្ហាញអារម្មណ៍អន់ចិត្តទៅលើអ្នកដឹកនាំថត និងជំនួយការដែលមានចរិតអន់ហាក់មិនឱ្យតម្លៃការងាររបស់នាងដែលធ្វើជាក្រុម។

ខ្លឹម ស្រីគា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងរូបនេះ បានរៀបរាប់ថា កន្លែងណាមេីលងាយមិនឱ្យតម្លៃ​ខ្លួនមិនទៅជាន់ទៀតដាច់ខាត ការឈឺចាប់នាងអ្នកផ្សេងមេីលមកធម្មតាតែនាងខុសពីគេ​ ហេីយជាតួ​ និយាយចេញហេីយមិនខ្លាចថាប៉ះពាល់ធំ ឬគ្មានការងារថ្ងៃក្រោយដែរ។ ទោះបីយ៉ាងណា នាងមិនបានបញ្ជាក់ច្បាស់ឱ្យដឹងទេថា ការនិយាយនេះសំដៅដល់អ្នកណាម្នាក់ឡើយ។

ស្រីស្អាត ខ្លឹម ស្រីគា និយាយទៀតថា “ចូលសិល្ប: ៨ឆ្នាំ មិនដែលប្រទះការងារជាមួយអ្នកដឹកនាំនិងជំនួយការដឹកចរិតបែបនេះឡើយ។ បន្ទាប់ពីមានការបញ្ចេញការអាក់អនចិត្តបែបនេះ ក៏មានការចេញមុខសុំទោសពីសំណាក់អ្នកគ្រប់គ្រងនៅក្នុងក្រុមនេះផងដែរ”។

ឆ្លើយតបការសុំទោស កញ្ញា ខ្លឹម ស្រីគា បានលើកឡើងថា “បងជាអ្នកទម្លាក់ការងារឱ្យខ្ញុំ បងមិនបាននៅក្នុងហេតុការណ៍ជាក់ស្តែង ប៉ុន្តែបងបែជាចេញមុខមកសុំទោសខ្ញុំជំនួសមនុស្សមួយក្រុមតូច ដែលគ្មានក្រមសីលធម៌ក្នុងវិជ្ជាជីវៈការងារ អន់ទាំងសមត្ថភាព អន់​ទាំងចរិកក្នុងការធ្វើការ តែយ៉ាងណាក៏សូមអរគុណបង ខ្ញុំចាត់ទុកជាមេរៀនជីវិតខ្ញុំ​ ហើយខ្ញុំមិនតបត ឬរករឿងឈ្លោះឱ្យវែងឆ្ងាយអ្វីដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម