Connect with us

ជីវិតកម្សាន្ដ

ជិត៤០ឆ្នាំទៅ​ហើយ​ តួស្រី​ក្នុង​រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅ​តែ​រក្សាសម្រស់​ដ៏​ផូរផង់​

បានផុស

នៅ

តារាស្រីចាស់វស្សាដ៏ល្បីល្បាញ Zhu Lin ដែលធ្លាប់ចូលរួមសម្ដែងក្នុងរឿងភាគចិន​ដ៏ល្បីល្បាញ​និង​ពេញនិយម​​​ ក្រោមចំណងជើងថា «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង ឬ Journey to the West 1986» កាលពេលថ្មីៗនេះ បានបង្ហាញខ្លួននៅទីតាំងបុរាណដ្ឋាន​ក្នុងទីក្រុងបុរាណ Luoyang​។ នាពេលនោះ តារាស្រី​រូបស្រស់​នេះ​ បាន​ជួប​សំណេះសំណាល និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​តារា​សម្តែង​ប្រុស​​​ដ៏​ល្បី​ដែល​សម្តែង​ជា​តួ​អង្គ​ព្រះសង្ឃ។

តារាសម្ដែង Zhu Lin នៅកណ្ដាល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះជាតួចិនរូបនេះមានវ័យដល់ទៅ៧៣ឆ្នាំ​ទៅ​ហើយ​ក៏​មែនពិត​មែន​ ក៏​ប៉ុន្តែ​​និយាយ​ពី​សម្រស់​វិញ​ តារាស្រីរូប​នេះ​នៅតែ​ទទួលបាន​ការ​សរសើរថា «នៅក្មេងជាងវ័យ ស្បែកសរលោង​ខ្ចី ភ្លឺថ្លា រួម​​ជាមួយ​រាងកាយ​ស្គមស្តើង​ (Slim) ​ដំណើរ​ត្រង់​​ភ្លើង​ និងអាកប្បកិរិយាទន់ភ្លន់ រហ័សរហួន​ ដូច​​មាន​តាំងពីវ័យជំទង់ដូច្នោះដែរ។

ថ្វីដ្បិតតែខកខានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែតួនាទីរបស់គាត់ជាមហាក្សត្រិយានីនៃនគរ Liang ខាងលិច ក្នុងរឿង «Journey to the West» នៅតែជាតួអង្គរឿងព្រេងនិទាន ស្ថិតក្នុងបេះដូងទស្សនិកជនមកទល់សព្វថ្ងៃ។ ជាពិសេស ទោះជាពេលវេលាកន្លងហួស​ជិត​៤០​ឆ្នាំហើយក្ដី ក៏តារា​ស្រី​នៅ​តែ​ទទួល​បាន​ការ​សរសើរ​ពី​សម្រស់​ក្មេង​ជាង​វ័យ និងមានសាច់ចាំផូផង់ជាទីពេញចិត្តពីសំណាក់ទស្សនិកជនទាំងប្រុសស្រី។

ដោយឡែក នៅក្នុងការស្ទង់មតិជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីប៉ុន្មានថ្ងៃនេះ នៅពេលដែលបោះឆ្នោតជ្រើសរើសតារាស្រីប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតបំផុត Zhu Lin តែងតែឈរនៅកំពូលជាមួយ Chen Hong និង Jiang Qinqin។ ទស្សនិកជន​សរសើរ​តារា​ស្រី​រូប​នេះ​ថា​មាន​ចរិត​សុភាព​រាបសារ​ សម្រស់​វិញ​ដូច​ផុសចេញ​ពី​ផ្ទាំង​គំនូរ​បុរាណចឹង​។ ដូច្នេះហើយទើបធ្វើឲ្យកេរ្តិ៍ឈ្មោះ​របស់តារាចិនជំនាន់ចាស់រូបនេះ មិន​មាន​ការ​ថយ​ចុះ​សូម្បីតែបន្តិចណាឡើយ។

យោងតាមអ្នកផលិតភាពយន្តនិងអ្នកដឹកនាំរឿងគឺលោកស្រី Jie Yang ធ្លាប់បាននិយាយថា ដើម្បីជ្រើសរើសមនុស្សឲ្យដើរតួជាស្តេចស្រី គាត់ត្រូវគិតគូរពីសម្រស់មនុស្សពីបុរាណយ៉ាងមត់ចត់បំផុត។ ដូច្នេះហើយ តារាស្រីដែលគាត់ចង់ស្វែងរក បន្ថែមពីលើសម្រស់ដ៏ស្រស់សោភារបស់ម្ចាស់ក្សត្រី ក៏ត្រូវមានមន្តស្នេហ៍ ទន់ភ្លន់ ក្រសែភ្នែកមុតផងដែរ ដែលទាំងអស់នេះគឺ​តួស្រី Zhu Lin មានទាំងអស់។ នាងស្ថិតនៅក្នុង​ចំណោម​នារី​ដ៏​ស្រស់​ស្អាត​របស់ភាពយន្ត «Journey to the West» និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​នារី​ស្អាត​បំផុត​ក្នុង​រឿងភាគមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីភាពយន្ត «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ​តារា​​ស្រី​រូប​ស្រស់ Zhou Lin ក៏បានចូលរួមសម្ដែង​នៅក្នុងខ្សែភាពយន្ត​ល្បីៗ​មួយចំនួនទៀត ដូចជា Far from War 1987, Kai xuan zai zi ye និង 33 Postcards។ មិនត្រឹម​តែប៉ុណ្ណោះ កំពូល​តារាស្រី​​កំពូលសម្រស់នេះ ត្រូវបានគេទទួលស្គាល់ថា ជាតារាសម្តែងលំដាប់ទីមួយក្នុងប្រទេសចិន សមាជិក​នៃសមាគមភាពយន្តចិន និងជាសមាជិកនៃសមាគមសិល្បៈសម្តែងភាពយន្តចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង «​យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ឆ្នាំ១៩៨៦ ល្បីល្បាញទូទាំងពិភពលោក តែការពិតផ្ទុករឿងអាស្រូវជាច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានជាតិ៤៤ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម