ជីវិតកម្សាន្ដ
ផ្ទុះរឿងអាស្រូវផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូតមកុដដ៏អាម៉ាស់
ក្រោយគ្រងតំណែងឯកពីកម្មវិធី Miss Grand International ប្រចាំឆ្នាំ២០២១មក ភាពល្បីល្បាញរបស់ កញ្ញា Nguyen Thuc Thuy Tien បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រទាំងជាតិនិងអន្តរជាតិ ជាពិសេសអ្នកនិយមតាមដានកម្មវិធីសិល្បៈ។ ប៉ុន្តែ ការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធលុកកាក់ និងការឃោសនាបែបភូតភរកុហក ក៏កំពុងទាញជោគវាសនាងដែលខិតខំកសាងដោយលំបាកនោះឲ្យធ្លាក់ចុះហៅលែងឮផងដែរ។
មានសម្រស់ស្រស់សោភានិងរាងកាយស្រឡូនស្អាតពិបាករកគូប្រៀប បវរកញ្ញាឯកវៀតណាមរូបនេះ តែងតែបង្ហាញភាពស្រស់ស្រាយ រួសរាយរាក់ទាក់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានា។

ជារឿយៗ ទស្សនិកជនទូទៅនិងអ្នកគាំទ្ររបស់នាងជាពិសេសនោះ តែងតែមើលឃើញថា កញ្ញា Thuy Tien មានទឹកមុខញញឹម ស្រស់ស្រាយ និងស្វាហាប់ រាល់ពេលបង្ហាញវត្តមានជាសារណៈម្តងៗ ក៏ប៉ុន្តែបវរកញ្ញាឯករូបនេះ មែនទែនទៅ មានជីវិតដ៏កម្សត់ និងលំបាកណាស់កាលពីវ័យកុមារភាព។ ឪពុកម្តាយបានបែកបាក់គ្នានៅពេលនាងមានអាយុ ទើបតែ៤ឆ្នាំ ហើយក្រោយមក នាងបានទៅស្នាក់ជាមួយម្ដាយមីងរហូតដល់ពេញវ័យអាយុ១៨ឆ្នាំ។
ថ្វីដ្បិតតែ មិនបានទទួលភាពកក់ក្តៅពីគ្រួសារនិងរស់នៅជុំឪពុកម្តាយក៏ដោយ ប៉ុន្តែហែលឆ្លងជីវិតលំបាកនោះបានធ្វើឲ្យនាងចេះតស៊ូនិងការតំាងចិត្តមាំដើម្បីសម្រេចក្តីប្រាថ្នាធំៗក្នុងជីវិត្ត។ រាជិនីកំពូលសម្រស់របស់វៀតណាមរូបនេះ គឺជាមនុស្សស្រីដែលពោរពេញដោយការតាំងចិត្តក្នុងជីវិត ប្តេជ្ញាបន្តការសិក្សារហូតដល់ចប់ចុងចប់ដើម។
ទស្សនិកជននៅចាំបានថា ពេលមកដល់ Miss Grand International 2021 (MGI) រូបនាងបាននាំមកជាមួយនូវរូបភាពជានារីក្លាហាន ខិតខំពុះពារគ្រប់កាលៈទេសៈ។ ភាពរីករាយ និងថាមពលរបស់នាងបានជំរុញទឹកចិត្ត រហូតក្លាយជាម្ចាស់មកុដលើឆាកអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាហូរហែចាប់ពីពេលនោះមក។
ទោះជាយ៉ាងណាក៏ដោយ នៅមុនពេលក្លាយជារាជិនីឯកប្រចាំកម្មវិធីប្រកួតសម្រស់ MGI នាង Thuy Tien គឺជាក្មេងស្រីដែលមានបទពិសោធន៍ក្នុងការប្រលងសម្រស់ច្រើនមកហើយ។ នាងគឺជាបេក្ខនារីទីមួយនៅ Miss Southern Vietnam 2017 មុនពេលឡើងដល់ Top 5 និងជាបវរកញ្ញាសប្បុរសធម៌ Miss Vietnam 2018។ ជាមួយគ្នានោះដែរ បវរកញ្ញាក៏តំណាងឲ្យប្រទេសវៀតណាម ក្នុងកម្មវិធី Miss International ឆ្នាំ២០១៨។
មិនត្រឹមតែពឹងលើរូបសម្រស់ប៉ុណ្ណោះទេ កត្តាសំខាន់ដែលជួយឲ្យ Thuy Tien ទទួលបានមកុដ នោះគឺការអប់រំល្អ។ នាងមកពីមហាវិទ្យាល័យអក្សរសាស្ត្របារាំងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ ហើយនាពេលកន្លងមក នាងក៏បានបង្ហាញទេពកោសល្យពូកែខាងភាសាបរទេស ដោយអាចប្រើភាសាអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ។ នេះក៏ជាអត្ថប្រយោជន៍ដ៏ធំមួយសម្រាប់ Thuy Tien អាចឈោងយកមកុដបានយ៉ាងងាយស្រួល។
ក្រោយរងពិន័យ និងហាមមិនឲ្យចេញពីប្រទេស តើបវរកញ្ញា Thuy Tien ត្រូវដកម្កុដទេ?
ទាក់ទិននឹរឿងក្តីក្តាំនៅក្រុមហ៊ុនស្ករគ្រាប់បន្លែ Kera នៅរសៀលថ្ងៃទី៤ខែមេសា ភ្នាក់ងារនគរបាលស៊ើបអង្កេត ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានចេញប្រកាសចោទប្រកាន់មនុស្សមួយចំនួនផ្សេងទៀត ចេញដីកាស្វែងរកចាប់ខ្លួន។ ជាមួយគ្នានោះ អយ្យការតុលាការកំពូលវៀតណាមក៏មានវិធានការផ្លូវច្បាប់ចំពោះមនុស្ស៥នាក់ដែលពាក់ព័ន្ធកញ្ញា Thuy Tien ដែរ។
ចុងចោទបានបង្ហាញសញ្ញានៃឧក្រិដ្ឋកម្មផលិតផលិតផលអាហារក្លែងក្លាយ និងបោកប្រាស់អតិថិជន។ ភ្នាក់ងារប៉ូលិសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈបានកំណត់ថា កញ្ញា Thuy Tien មានជាប់ពាក់ព័ន្ធនឹងករណីនេះ។
ប៉ូលិសខេត្ត Dak Lak ក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ន ហាមមិនឲ្យចាកចេញពីប្រទេស ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ឧសភា ដើម្បីងាយស្រួលដល់ការផ្ទៀងផ្ទាត់ និងស៊ើបអង្កេតបន្ថែមដោយសារតែនាងជាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅ ក្រុមហ៊ុន Asia Life។

បន្ទាប់ពីរឿងអាស្រូវ Thuy Tien ទទួលបានការរិះគន់ជាច្រើនពីសហគមន៍អនឡាញ ប្រឈមមុខនឹងហានិភ័យដែលត្រូវសងកិច្ចសន្យាផ្សាយពាណិជ្ជកម្ម។ គម្រោងភាពយន្តដែលគ្រោងនឹងចាក់បញ្ចាំងនៅខែមិថុនាខាងមុខ កំពុងត្រូវបានប៉ះពាល់យ៉ាងខ្លាំង។
យោងតាមគេហទំព័រ Vietnamnet បានឲ្យដឹងថា ព័ត៌មានអំពីរឿងអាស្រូវរបស់កញ្ញាសម្រស់ប្រចាំទឹកដីវៀតណាម ត្រូវបានបង្ហោះដោយ Sanook ដែលជាគេហទំព័រព័ត៌មានដំបូង និងចំណាស់ជាងគេបំផុតនៅក្នុងប្រទេសថៃ។ ទំព័រហ្វេកប៊ុក និងបណ្តាញសង្គមសំខាន់ៗជាច្រើនរបស់កម្មវិធីសម្រស់នៅក្នុងប្រទេសនេះក៏បានដកស្រង់ព័ត៌មាននេះផងដែរ ដោយបានទាក់ទាញមតិរិះគន់បែបអវិជ្ជមានជាច្រើនរាប់មិនអស់។
ជុំវិញភាពចម្រូងចម្រាសនេះ អ្នកគាំទ្រសម្រស់ថៃ និងអ្នកគាំទ្រ កញ្ញា Thuy Tien នៅប្រទេសវៀតណាម កំពុងតែចាប់អារម្មណ៍ និងកំពុងរង់ចាំមើលថា តើតំណែង MGI នឹងត្រូវដកហូតតំណែងដោយប្រធានដែរឬទេ?
បច្ចុប្បន្ន ស្ថាប័ននិងលោក Nawat ផ្ទាល់ មិនទាន់មានចំណាត់ការណាមួយពាក់ព័ន្ធនឹងរឿងអាស្រូវរបស់កញ្ញា Thuy Tien នូវឡើយទេ។ ប៉ុន្តែនៅក្នុងការបង្ហោះថ្មីៗ ក្នុងកម្មវិធីកាលពីដើមខែមីនា លោកបែរជាអបអរសាទរនាង ដែលបានក្លាយជាជាទូតសឆន្ទៈនៃម៉ាកយីហោពិភពលោក Dior ទៅវិញ។ ស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលរឿងដកដម្កុដ នៅក្នុងការផ្សាយផ្ទាល់កាលពីថ្មីៗនេះ មេ MGI បានឆ្លើយយ៉ាងខ្លីថា៖ «កុងត្រារបស់នាងជាមួយពួកយើងបានផុតកំណត់កាលពី២ឆ្នាំមុន»៕
អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា