Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីក្នុង​រឿង «Marry My Husband» សារ​ភាព​ត្រង់ៗថា មុខមាត់​ស្អាត​ឆ្លងកាត់កាំបិតសុទ្ធសាធ

បានផុស

នៅ

នៅក្នុងឧស្សាហកម្មកម្សាន្ត ជុំវិញនីតិវិធីកែសម្ផស្សគឺជាបទដ្ឋានមួយដែលតារាសម្តែងកូរ៉េជាច្រើន តែងតែលាក់លៀមឬរក្សា​ភាព​ស្ងៀមស្ងាត់ នៅពេលគេចោទសួរ​សំណួរចំៗ​អំពីសម្រស់ពួកគេថា «ធ្លាប់ឆ្លងកាត់មុខកាំបិតឬអត់?»​ ហើយ​ជារឿយៗ ​កម្រនឹងមានតារាណាម្នាក់មាន​សេចក្តីក្លាហាន​ប្រាប់​ត្រង់ៗ​នូវ​ការពិតទៅកាន់មហាជនណាស់។

​ផ្ទុយ​ពី​​​​រឿងរ៉ាវ​ខាងលើ តារាសម្តែង Park Min-young ស្រាប់តែចេញមុខទម្លាយដោយស្មោះត្រង់ថា នាងឆ្លងកាត់​ការ​វះកាត់ភ្នែក និងច្រមុះ ដែលជាទង្វើមួយទទួលបានការកោតសរសើរពីអ្នកគាំទ្រចំពោះតម្លាភាព និងទំនុកចិត្តរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួឯកស្រីកំពុងល្បីក្នុងរឿង «Marry My Husband» មិនឈប់ត្រឹមការសរសេរបង្ហាញនូវភាពស្មោះត្រង់របស់ខ្លួន​ត្រឹមប៉ុណ្ណឹង​ឡើយ ពោល​គឺ​នាង​ថែម​ទាំង​បាន​ចែក​រំលែកនូវ​​រូបថត​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​បឋម និង​មធ្យម​សិក្សា​ថែមទៀត​ ដោយ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​​​​ក្នុង​ការ​ផ្លាស់ប្តូរសម្រស់​របស់​នាង​​។ ទោះបីជាមានភាពខុសប្លែកគ្នាគួរឲ្យ​កត់​សម្គាល់​នៅក្នុងរូបភាពមុន និងក្រោយក៏ដោយ អ្នកលេងអ៊ីនធឺណែត​ជាច្រើន​បានសរសើរពីឆន្ទៈក្នុងការនិយាយរបស់នាង ដោយហៅវាថាជាការផ្លាស់ប្តូរដ៏ស្មោះត្រង់មួយនៅក្នុងវិស័យកម្សាន្តកូរ៉េ។

ដំណើរ​របស់​ Park Min-young បាន​ចាប់​ផ្ដើម​ដោយ​ក្ដី​ស្រឡាញ់​ចាក់​ឫស​យ៉ាង​ជ្រៅ​ចំពោះ​រឿង​ភាគ​កូរ៉េ។ បន្ទាប់ពីចំណាយពេលមួយផ្នែកនៃយុវវ័យរបស់នាងនៅសហរដ្ឋអាមេរិក។ តារាស្រីរូប​នេះ​ បានត្រលប់មកកាន់ទឹកដីកំណើតវិញ និង​បានប្រលងជាប់ GED (ការអភិវឌ្ឍន៍​អប់រំទូទៅ) ព្រមទាំងបន្តការសម្ដែងនៅនាយកដ្ឋានល្ខោនរបស់សាកលវិទ្យាល័យ Dongguk។ នាងបានចាប់ផ្តើមជាតារាបង្ហាញម៉ូដពាណិជ្ជកម្ម ប៉ុន្តែអាជីពរបស់នាងផ្ទាល់ បានចាប់ផ្ដើមជាមួយនឹង​ភាពយន្តក្រោមចំណងជើងថា «High Kick» ក្នុងឆ្នាំ ២០០៦ ។

មិនឈប់ត្រឹមប៉ុណ្ណឹងទេ ដើម្បីឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយក្នុងវិស័យភាពយន្ត តារាស្រីញញឹមស្រស់ Park Min-young បានចូលរួមសម្ដែងក្នុងរឿងភាគ​កូរ៉េជាច្រើន មាន​ដូចជា Sungkyunkwan Scandal” ២០១០), City Hunter” (២០១១), Queen for Seven Days” (២០១៧) និងភាពយន្តដ៏ពេញនិយមពីសំណាក់ស្រទាប់​យុវវ័យ «What’s Wrong with Secretary Kim (២០១៨)» ស្របពេលដែលរឿង «Marry My Husband” (២០២៤) បានក្លាយជាតួនាទីឈានមុខ និងបញ្ជាក់ពីឋានៈក្នុងនាមជាតួស្រីលេចធ្លោមួយរូប។

ទោះបីជាយាងណាក៏ដោយ មិនមែនថាអាជីពរបស់តួស្រីរលូនទៅមុខរហូតនោះទេ នាងក៏ធ្លាប់ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន រួមទាំងរឿងអាស្រូវការណាត់ជួបឆ្នាំ ២០២២ ពាក់ព័ន្ធនឹងជនសង្ស័យលួចបន្លំផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ យាងណា Park Min-young នៅតែផ្តោតលើការងារមិនឈបឈរ ហាក់់មិនអើពើលើពាក្យចចាមអារាមឡើយ។ នាងត្រូវបានគេស្គាល់ដោយសារក្រមសីលធម៌ការងារ និងភាពអត់ធន់ ជាពិសេសតែងតែប្រកាន់ខ្ជាប់នូវតួនាទីផ្សេងៗគ្នា មិនថាតួរាយរ៉ង នាងតែងបង្ហាញពីភាពរីកចម្រើនផ្ទាល់ខ្លួន ក្នុងនាមជាតារាសម្តែងដ៏មានសមត្ថភាពមួយរូប។

យ៉ាងណាមិញ ជាមួយនឹងការបើកចំហរនូវភាពស្មោះត្រង់អំពីការវះកាត់កែសម្ផស្ស និងការវិវត្តន៍អាជីពជាបន្តបន្ទាប់ Park Min-young បានបង្ហាញនូវភាពជឿជាក់ និងភាពត្រឹមត្រូវ បើទោះជាសង្គមកូរ៉េមិនបានទទួលស្គាល់យ៉ាងណាក្ដី។ មិនតែប៉ុណ្ណោះ នៅពេលដែលនាងស្វែងយល់ពីគម្រោងភាពយន្តថ្មីៗ តារារូបនេះតែងតែទទួលយកការផ្លាស់ប្តូរទាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈក្នុងអាជីពជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ស្រីកូរ៉េ IU ​រំភើបចិត្តខ្លាំង ក្រោយ YouTube ខ្លួន ​មាន​អ្នកជាវ​លើស​ពី១០លាន​​​នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ចរាចរណ៍១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

Sokha Hotels

ព័ត៌មានពេញនិយម