Connect with us

ជីវិតកម្សាន្ដ

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

បានផុស

នៅ

ទស្សនិកជននិងអ្នកគាំទ្រមានការចាប់អារម្មណ៍ បន្ទាប់ពីមានការចែករំលែកពាក់ព័ន្ធនឹងរឿងហួសចិត្តមួយ រវាងតារាចម្រៀងប្រុសលោក Ah Por ដែលគេស្គាល់ឈ្មោះក្នុងសិល្ប: Taa Zvet គឺត្រូវលោកគ្រូសាលាម្នាក់បានប្រកាសឱ្យឈប់ច្រៀងទាំងកណ្តាលទី នៅក្នុងកម្មវិធីសង្ក្រាន្តនៅ វិទ្យាល័យសម្តេចឪ សម្តេចម៉ែ បរសេដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាបន្ទាប់ពីមានការចែករំលែក និងរិះគន់ពីសំណាក់មហាជនជុំវិញការមិនឱ្យតម្លៃសិល្បកររូបនេះ ទីបំផុតគេបានឃើញសមាជិកគណៈកម្មការរៀបចំកម្មវិធីលោកគ្រូ សៀង សន បានចេញមកបង្ហោះសារសុំទោសជំនួសដល់សិល្បកររូបនេះផងដែរ។

នៅលើគណនីហ្វេសប៊ុកលោកគ្រូ សៀង សន បានរៀបរាប់ខ្លឹមសារថា ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្ត និងជាអ្នកអញ្ជើញតារាចម្រៀងកិត្តិយស និងអតីតសិស្ស ដើម្បីមកចូលរួមសម្ដែងនិងផ្សព្វផ្សាយពីវឌ្ឍនភាពរបស់សាលា ពិតជាសោកស្ដាយនិងសុំអភ័យទោសពីប្អូនប្រុស Taa Zvet និងក្រុមការងាររបស់ប្អូនចំពោះរឿងដែលបានកើតឡើងជាយថាហេតុ នៅពេលដែលប្អូនកំពុងតែសម្ដែង ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់កិត្តិយសរបស់ប្អូន។

លោកគ្រូ សៀង សន បានបញ្ជាក់បន្ថែមថា លោកសុំការយោគយល់ និងអធ្យាស្រ័យពីប្អូនចំពោះរឿងដែលបានកើតឡើងនេះ។ សូមប្អូនទទួលយកនូវការរាប់អានដោយស្មោះ។

ដោយឡែកភ្លាមៗបន្ទាប់ពីកើតរឿងរ៉ាវនេះឡើងសាមុីខ្លួនលោក Ah Por ក៏បានចេញមកបង្ហោះសាររៀបរាប់ថា “អរគុណ លោកគ្រូនាយកសាលា និង អ្នករៀបចំកម្មវិធី ក៏ដូចជាមានប្អូនៗ ដែលស្រលាញ់ និងជាហ្វេនខ្ញុំបាទទទួលយ៉ាងកក់ក្ដៅ។ បញ្ជាក់: ​រឿងកើតជារឿងបុគ្គលតែម្នាក់អសីលធម៌បង្កឱ្យខូចកិត្តិយស និងជាក្ដីអាម៉ាស់ដល់ខ្ញុំបាទ វិ.ប.ស /សូមអរគុណ!” ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៥ វិនាទី មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ១៣ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច១៧ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

ជីវិតកម្សាន្ដ១៨ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១៩ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម