Connect with us

ជីវិតកម្សាន្ដ

តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដី​អា​មេ​រិ​ក

បានផុស

នៅ

តាមការកត់សម្គាល់នាបណ្តាឆ្នាំកន្លងមក អតីត​តារាភាពយន្ត​ដ៏​ល្បីអំឡុងទស​វត្ស​រ៍ឆ្នាំ៩០ លោក យស បូវណ្ណ: គឺតែងរៀបចំដឹកនាំ​ក្បួន​ដង្ហែ​សិល្ប:យ៉ាង​អធិកអធម ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យស បូ​វណ្ណ: និងក្រុមគ្រួសារដែលបច្ចុប្បន្ន កំពុងរស់នៅឯសហរដ្ឋអាមេរិកដោយមានសេចក្តីសុខនោះ ជារឿយៗ គេតែងឃើញលោកបង្ហាញសកម្មភាពយ៉ាងផុសផុល ក្នុងការចូលរួមផ្សព្វផ្សាយលើកតម្កើនពីតម្លៃសិល្ប:វប្បធម៌ខ្មែរទៅកាន់ពិភពលោក។

តួយ៉ាង ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្មីៗនេះលោកយស បូវណ្ណ:និងក្រុមគ្រួ សារបានរៀបចំដឹកនាំការសម្តែងរបាំត្រុដិនឹងការច្រៀ ងរាំងលេងកម្សាន្តសប្បាយជាការ​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ ខណ:មានការចូលរួមពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ និង​ជនបរទេស​រាប់​ម៉ឺន​នាក់​ផងដែរ។

លោក យស បូវណ្ណ: បានបញ្ជាក់ឱ្យដឹងថា កម្មវិធីបានរៀបចំធ្វើឡើងនៅទីក្រុង​ឡងបុិច​ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ​ហើយ​លោកក៏សម្តែងការអរគុណ​ ដល់អ្នកទាំងឡាយដែលបានលះបង់ពេលវេលា ជួយគាំទ្រ​នូវ​កេរ្តិ៍ដំណែល​សិល្បៈ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ជាតិខ្មែរ​។

កាលពីកន្លងទៅ លោក យស បូវណ្ណៈ ក៏លើកឡើងថា ការ​រៀបចំ​កម្មវិធី​នេះ​ ធ្វើឡើងគឺ​ក្នុង​គោលបំណង​បង្ហាញឱ្យ​អន្តរជាតិ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​​នៃ​វប្បធម៌​ជាតិខ្មែរ។ ជា​ពិសេស​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់​ទិស​ទី​ មានការ​រួបរួម​គ្នាចេះ​ស្រលាញ់​ និង​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​រស់នៅលើទឹកដីអាមេរិក ​បាន​ស្គាល់និង​ចូលរួម​ទ្រទ្រង់​ថែក្សា​ខឿន​នៃ​វប្បធម៌​ជាតិខ្មែរ​ឱ្យ​បាន​គង់វង្ស​។

សូមជម្រាបដែរថា លោក យស បូវណ្ណ: ក៏ធ្លាប់បញ្ជាក់កន្លងមកដែរថា ដេីម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ ទោះជាលោកហត់នឿយ​ពីការងារស្នូលយ៉ាងណាក៏​ដោយ ​ក៏ក្រុម​គ្រួសារ​លោកស៊ូខំប្រឹង​បង្ហាញឱ្យ​បរទេស​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​សិល្បៈ​ វប្បធម៌ខ្មែរដ៏សម្បូ​របែប​​របស់ខ្មែរយេីង​ផងដែរ​៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ វិនាទី មុន

តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដី​អា​មេ​រិ​ក

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ខេត្តភាគឦសាន្ត
ព័ត៌មានជាតិ២១ នាទីutes មុន

វិស័យអាទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសានតាមកម្មវិធីថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

សេដ្ឋកិច្ច៣៩ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម