Connect with us

ជីវិតកម្សាន្ដ

អតីតម្ចាស់មកុដ​ MGI ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច

បានផុស

នៅ

កាលពីពេលថ្មីៗនេះ រូបភាពរបស់អតីតម្ចាស់មកុដ​ Miss Grand International (MGI) ឆ្នាំ២០២១ Nguyen Thuc Thuy Tien ចូលសម្រាកក្នុងមន្ទីរពេទ្យ ចំពេលកំពុងផ្ទុះរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធនឹងការ​ឃោសនាផលិតផល​​ក្លែងក្លាយ និង​បោកប្រាស់ទំនុកចិត្ត​អតិថិជន។

នៅក្នុងរូបថតដែល​ផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងព្រោងព្រាត បានបង្ហាញឲ្យឃើញសកម្មភាពរបស់រាជនីសម្រស់កើតក្នុងឆ្នាំ១៩៩៨ មានសភាពស្លេកស្លាំង លើកដៃព្យួរសេរ៉ូម និងមានមនុស្សប្រុសម្នាក់នៅកៀកខ្លួនកំពុងតែបញ្ចុកអាហារដាក់មាត់របស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា រូបថតនេះបានចែករំលែកយ៉ាងទូលំទូលាយស្របពេលដែល បវរកញ្ញា Thuy Tien នាពេលនេះកំពុងជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតនៅក្នុងសំណុំរឿង​ផ្សព្វផ្សាយស្ករគ្រាប់បន្លែប្រភេទ KERA ។ ព្រមជាមួយគ្នានោះដែរ អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​នាង​ និងជូនពរសូមឲ្យបវរកញ្ញាឆាប់ជាសះស្បើយបុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការពិតទៅរូបថតរបស់ Thuy Tien កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនត្រូវបានថតនាពេលថ្មីៗនេះទេ។ គេ​ដឹង​ថា​រូបភាព​ខាង​លើ ​គឺ​តាំង​ពី​ឆ្នាំ​២០២២​មក​ម្ល៉េះ​ ក្នុងពេលដែល​រាជិនីសម្រស់ចូល​សម្រាកក្នុងមន្ទីរពេទ្យ​ដោយសារ​ពុល​អាហារប៉ុណ្ណោះ។ នេះក៏ជាពេលដែលនាងជាប់ពាក់ព័ន្ធរឿងអាស្រូវ នៅពេលដែលកញ្ញា Dang Thuy Trang ដែលជាមេ Miss Ocean 2017 Dang Thu Thao បានដាក់ពាក្យប្តឹងទាមទារសំណងចំនួន ១.៥ពាន់លានដុងដែរ។

ទាក់ទិននឹងរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅក្រុមហ៊ុន Asia Life និងក្រុមហ៊ុន Sister Basket Company បវរកញ្ញាវៀតណាមត្រូវនាយកដ្ឋានប៉ូលិសស៊ើបអង្កេតខេត្ត Dak Lak បានចេញសេចក្តីសម្រេចផ្អាកការចាកចេញពីប្រទេសជាបណ្តោះអាសន្ន។ រយៈពេលនៃការផ្អាក ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥។

យ៉ាងណាមិញ ចំពេលមានរឿងអាស្រូវ រាជិនី​សម្រស់​​​បានលាក់ការបង្ហោះជាង ១ពាន់នៅលើ Instagram ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាន ២.៨ លាននាក់។ បច្ចុប្បន្ន​មិន​មាន​ការ​បង្ហោះ​ជា​សាធារណៈ​ទេ។ លើសពីនេះ កញ្ញា Thuy Tien ក៏បានចាក់សោទំព័រផ្ទាល់ខ្លួន និង Fanpage របស់នាងនៅលើ Facebook ហើយបិទ Channel TikTok របស់នាងជាបណ្តោះអាសន្ន។

ក្រោយ​រឿង​អាស្រូវ​នេះ ម៉ាកយីហោ​ម៉ូដ​ដ៏​ល្បី Dior បាន​លាក់​រាល់​ការ​បង្ហោះ​ទាក់ទង​នឹងរូពនាង នៅ​លើ​បណ្ដាញ​សង្គម។ ដោយឡែក លោក Derek Chou ប្រធានតំណាងការិយាល័យទេសចរណ៍តៃវ៉ាន់ប្រចាំនៅវៀតណាម បាននិយាយថា កិច្ចសន្យាក្នុងនាមជាទូតសុឆន្ទះ Thuy Tien ជាមួយការិយាល័យទេសចរណ៍តៃវ៉ាន់ កៀកនឹងបញ្ចប់ក្នុងខែឧសភានេះហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥៨ វិនាទី មុន

អតីតម្ចាស់មកុដ​ MGI ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច

វប្បធម៌ ជំនឿ៣ នាទីutes មុន

ស្រុកវើនសៃ នឹងរៀបចំសង្ក្រាន្តដោយមានល្បែងប្រជាប្រិយខ្មែរ និងរបាំរបស់ជនជាតិដើមភាគតិចទំពួន

ព័ត៌មានជាតិ១១ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតលើផ្លូវល្អបំផុត និងគំរូនៃការរួមរស់​ដោយមិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ

សេដ្ឋកិច្ច១១ នាទីutes មុន

ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំជិត ២ ពាន់លានដុល្លារ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

តំបន់ខ្លះនៅ ថៃ នឹងជួបព្យុះត្រូពិក ថ្ងៃបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម