ជីវិតកម្សាន្ដ
គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ
ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកលុបបំបាត់រឿងមិនល្អ ដែលនាំឱ្យប៉ះពាល់បំពុលសង្គមលោក គួច ខេវិន ជាអតីតផលិតករកម្មវិធីកម្សាន្តបានបំផុសដោយស្នើដល់មហជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក គួរថ្លឹងថ្លែងឱ្យប្រាកដសិនមុននឹងការបង្ហោះ ឬចែករំលែកអ្វីមួយ។ ពិសេសគឺត្រូវធ្វើអ្វីដែលជាប្រយោជន៍សម្រាប់សង្គមជាតិ។

ការលើកឡើងជាទស្សន:របស់លោក គួច ខេវិន ពេលនេះដោយសង្កេតឃើញថា បច្ចុប្បន្នកំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវអត់ប្រយោជន៍ដែលនាំ ឱ្យបំពុលសង្គមតាមរយ:ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួនជាដើម។
អតីតផលិតករលោក គួច ខេវិន បានលើកឡើងថា “អ្នកបង្កើតមាតិកាតាមរយៈវិទ្យុទូរទស្សន៍តាមបណ្តាញទំនាក់ទំនងសង្គមគួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានប្រៀនប្រដៅប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់អ្នករៀន និង អ្នកទទួលយកនូវការអប់រំទាំងនោះធ្វើជាប្រយោជន៍”។
លោកលើកជាន័យដែរថា ដែលហៅថាការ “រៀន” មិនចំពោះតែរៀននៅក្នុងសាលានោះទេ គឺគេអាចរៀនពីគ្រួសាររៀនពីអ្នកដ៏ទៃនិងរៀនពីសង្គមជាដើមការរៀនគ្មានទីបញ្ចប់ ដរាបណាមនុស្សនៅមានជីវិត ព្រោះមុខវិជ្ជាខ្លះមិនមាននៅក្នុងសាលាតែអាចមានក្នុងក្រុមគ្រួសាររបស់យើងផ្ទាល់អ្នកដ៏ទៃបង្ហាត់សង្គមបង្ហាញ ហើយយើងរៀនពីវា ដើម្បីបង្កើតពុទ្ធិ និង ចំណេះដឹងដោយខ្លួនឯងប្រកបដោយវិចារណញ្ញាណ រួចយកទៅប្រើប្រាស់ជាប្រយោជន៍តាមសីលធម៌ គុណធម៌និងបញ្ញាញាណ។
លោក គួច ខេវិនបានបន្តថា ដូច្នេះដើម្បីជួយឱ្យអ្នករៀនទទួលបាននូវពុទ្ធិ ចំណេះដឹងល្អៗអ្នកបង្រៀន អ្នកបង្កើតមាតិកាត្រូវមានការបណ្តុះនូវគំនិតអប់រំ ទូន្មានប្រៀនប្រដៅប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ សម្រាប់អ្នករៀន និងអ្នកទទួលយកនូវការអប់រំទាំងនោះធ្វើជាប្រយោជន៍។
នេះមិនមែនទើបជាលើកទីមួយទេដែលអ្នកសិល្ប:ជើងចាស់រូបនេះតែងចេញមុខដាស់តឿនពាក់ព័ន្ធការប្រើប្រាស់បណ្តាញសង្គមដើម្បីជាប្រយោជន៍ដល់សង្គម៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា