ជីវិតកម្សាន្ដ
តារាសម្តែងចិន លោក Huang Zitao ងាកមកចាប់អារម្មណ៍រកស៊ីផលិតសំឡីអនាម័យស្រី
តារាសម្ដែងចិន និងជាអតីតសមាជិកក្រុមចម្រៀងកូរ៉េ Exo លោក Huang Zitao បានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនដោយគ្រោងជះលុយបណ្តាក់ទុនផលិតសំឡីអនាម័យស្ត្រីដែលមានគុណភាពខ្ពស់ ដើម្បីដាក់លក់លើទីផ្សារ ដោយដឹងថា មានស្ត្រីៗអ្នកប្រើប្រាស់ជាច្រើន បានរអ៊ូរទាំអំពីផលិតផលសំឡីអនាម័យគ្មានគុណភាព។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព័ត៌មាននៅក្នុងប្រទេសចិនបានផ្ទុះជុំវិញនៃការផ្សព្វផ្សាយអំពីសំឡីអនាម័យ ខោទឹកនោមទារក និងកន្ទបទារក ដែលមិនមានគុណភាព បានរីករាលដាលនៅលើបណ្តាញសង្គមចិនយ៉ាងព្រោងព្រាត។ ជាងនេះទៅទៀត គេដឹងថា ក្រុមហ៊ុនផលិតសំឡីអនាម័យនោះជាច្រើនបានប្រើប្រាស់ក្រដាសកខ្វក់ និងកប្បាសដែលមិនមានអនាម័យសម្រាប់ការផលិតលក់នៅលើទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ ដោយមានការខកចិត្តចំពោះបញ្ហាដ៏ធំសម្រាប់មនុស្សស្រី តារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសចិនរូបនេះ បាននិយាយថា លោកនឹងដាក់គោលដៅថ្មីទៅក្នុងទីផ្សារ ដើម្បីផលិតនូវផលិតផលអនាម័យល្អបំផុតសម្រាប់មនុស្សស្រី។
តួឯកប្រុសក្នុងរឿង «The Negotiator» បានបង្ហើបថា ចាប់តាំងពីចុងឆ្នាំ២០២៤មក លោកបានចាប់ផ្តើមរៀបចំបង្កើតរោងចក្រផលិតសំឡីអនាម័យ ដោយមានគោលដៅធានាគុណភាព និងសុវត្ថិភាពផលិតផល តាមរយៈខ្សែសង្វាក់ផលិតកម្មដែលត្រួតពិនិត្យជារៀងរាល់ថ្ងៃ។ ជាពិសេស លោកស្នើសុំឲ្យសាធារណជនតាមដានគ្រប់ជំហាន ចាប់ពីប្រភពវត្ថុធាតុដើម រហូតដល់ការវេចខ្ចប់យ៉ាងមានគុណភាពនៅក្នុងក្រុមហ៊ុន ដើម្បីជាការធានាគុណភាពដូចដែលលោកលើកឡើងនាពេលកន្លងមក។
ជាមួយគ្នានោះ ដើម្បីធានាបាននូវភាពជឿជាក់ Huang Zitao បានឲ្យភរិយាវ័យក្មេងរបស់លោកគឺ នាង Xu yiyang ដែលជាអតីតសិក្ខាកាមនៅផលិតកម្ម SM Entertainment ព្រមទាំងបុគ្គលិកស្រីៗនៅក្នុងក្រុមហ៊ុនប្រើប្រាស់ផលិតផលនេះជាការពិសោធន៍រយៈពេល៩០ថ្ងៃឯណោះ មុនចេញលក់លើទីផ្សារ។
លោក Huang Zitao បាននិយាយថា៖«ខ្ញុំបានចាប់ផ្តើមទាក់ទងអ្នកផ្គត់ផ្គង់សំឡីអនាម័យជាច្រើនខែមុន។ ខ្ញុំមិនអាចធានាថាផលិតផលនឹងល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំអាចធានាអ្នកប្រើប្រាស់ថា សំឡីអនាម័យដែលខ្ញុំផលិតគឺស្អាត និងមានសុវត្ថិភាពទាំងស្រុងចំពោះស្រ្តី»។
Huang Zitao កើតក្នុងឆ្នាំ ១៩៩៣ ធ្លាប់ជាសមាជិកនៃក្រុមដ៏ល្បីល្បាញ EXO ។ ប៉ុន្តែនៅឆ្នាំ ២០១៥ តារាប្រុសដែលមានជំនាញរ៉េបយ៉ាងស្ទាត់ជំនាញស្រាប់តែចាកចេញពីក្រុម ហើយត្រលប់ទៅប្រទេសកំណើត ដើម្បីបន្តសកម្មភាពក្នុងនាមជាសិល្បៈទោល។ នៅទីនោះ លោកបានចេញអាល់ប៊ុមចម្រៀងជាច្រើន ហើយលេចមុខក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា «The Negotiator និង The Brightest Star in the Sky» ជាដើម។
កើតក្នុងគ្រួសារអ្នកមានទ្រព្យធន និងបានទទួលមរតកទាំងអស់ពីឪពុកដែលជាស្ថាបនិកក្រុមហ៊ុនកម្សាន្ត L. Tao Entertainment ដូច្នេះមិនមែនជារឿងចម្លែកនោះទេសម្រាប់ Huang Zitao ដែលហ៊ានបណ្ដាក់ទុនលើផលិតផលល្បីៗដាក់លក់លើទីផ្សារបែបនេះ។ ទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា ឪពុករបស់តារាប្រុសមានទ្រព្យសម្បត្តិរហូតដល់ទៅ ៣ ពាន់លានដុល្លារ មានដី ៤ ទៅ ៥ ឡូត៍ធំៗនៅក្នុងទៅក្រុង Qingdao ក្រោយមកនៅឆ្នាំ១៩៩៧ លោក Huang Zhongdong ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីអ្នកមានបំផុតនៅក្នុងប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត៤០ឆ្នាំទៅហើយ តួស្រីក្នុងរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅតែរក្សាសម្រស់ដ៏ផូរផង់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា