ជីវិតកម្សាន្ដ
សាយ អះអាងថា ថវិកាទាំងអស់ប្រមូលបានពីការ “រត់ដោយបេះដូង” ត្រូវប្រគល់ជូនសាលាកុមារអូទីហ្សឹម
ដូចដែលទស្សនិកជនបានដឹងហើយកាលពីថ្មីៗកន្លងមកតារាចម្រៀងមានប្រជាប្រិយភាពលោក អួន បឋម ហៅ សាយបានប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង” ជាលើកទី២ ដើម្បីរៃអង្គាសថវិកាជួយសាលារៀនទន្សាយ (កុមារអូទីហ្សឹម)។

សាយ បញ្ជាក់ ឱ្យដឹងថា រាល់ថវិកាដែលអ្នកទាំងអស់ គ្នាចុះឈ្មោះមកទាំងអស់ (១០០%) បរិច្ចាគទៅកាន់អង្គការសាលាទន្សាយ។ ចូលរួមរត់ដោយបេះដូងជាមួយពួកយើងដើម្បីអនាគតកុមារអូទីហ្សឹម នឹងដើម្បីកិច្ចការងារមនុស្សធម៌។
ជាមួយគ្នានៃការប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍ “រត់ដោយបេះដូង” ជាលើកទី២នេះដែរ លោកសាយ បានបញ្ជាក់ និង អំពាវនាវទៅកាន់សប្បុរសជនជាថ្មីថា សម្រាប់ថវិការដែលបានមកពីការបរិច្ចាគទាំងអស់ គឺត្រូវឧបត្ថម្ភផ្តល់ជូនដល់សាលារៀនទន្សាយ (កុមារអូទីហ្សឹម) ដើម្បីអនាគតកុមារ។
លោក សាយ បានឱ្យដឹងថាព្រឹត្តិការណ៍ “រត់ដោយបេះដូងលើកទី២ ឆ្នាំ២០២៥” រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌សម្រាប់អង្គការសាលារៀនទន្សាយ ក្នុងបេសកម្មថែទាំ និងបង្ហាត់បង្រៀនទៅដល់កុមារអូទីហ្សឹម (Autism) និងលើកកម្ពស់ការថែទាំសុខភាពតាមរយ:ការរត់។
តារាចម្រៀង សាយ បាននិយាយទៀតថាកម្មវិធីរត់ពីចម្ងាយចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៥ ។ កម្មវិធីពិសេសរត់ដោយបេះដូងជាមួយកុមារអូទីហ្សឹម ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ថែមពីនេះលោក សាយ លើកឡើងដោយអំពាវនាវដែរថា ពួកយើងចូលរួមទាំងអស់គ្នាបរិច្ចាគទៅកាន់អង្គការសាលារៀនទន្សាយ ដើម្បីអនាគតកុមារអូទីហ្សឹម។ ការចូលរួមសហការនេះគឺជំរុញឱ្យមានការយល់ដឹងបន្ថែមពីស្ថានភាព អូទីហ្សឹម ដែលកំពុងកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយនឹងបានស្វែងយល់ពីភាពលះបង់របស់អ្នកគ្រូ លោកគ្រូ ដែលបានតស៊ូព្យាយាមក្នុងការថែទាំ និងបង្ហាត់បង្រៀនកុមារអូទីហ្សឹម ជាពិសេសឪពុកម្តាយរបស់កុមារអូទីហ្សឹមផ្ទាល់ ដែលជាកត្តាជំរុញទឹកចិត្តទៅដល់មហាជនឱ្យមានការគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា