Connect with us

ជីវិតកម្សាន្ដ

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

បានផុស

នៅ

បន្ទាប់ពីលេចធ្លាយព័ត៌មាន​អំពី​តារា​ស្រី​ដ៏​ល្បី​មួយ​រូបខាតលុយរាប់លានដុល្លារ ​​ដោយ​សារ​​ផ្សារ​ហ៊ុន​ធ្លាក់​ចុះ​យ៉ាងគំហុក​នោះ ​​អ្នក​លេង​បណ្តាញ​សង្គម​​​អន​ឡាញក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បាន​បង្កើន​ការ​ជជែកដេញដោល​គ្នា និង​ បានដាក់ការសន្និដ្ឋានថា «គ្មាននរណាក្រៅពី Ning Chang» ជាតារាស្រីដ៏មានមុខមាត់ដែលទស្សនិកជនធ្លាប់ស្គាល់តាមរយៈតួ​សម្តែង​​ដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងភាគរឿង «The Empress of China»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តី​រាយការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៥ លេខកូដភាគហ៊ុនដែល តារាស្រី​​ដ៏​ប្រិមប្រិយ​ រៀមច្បង​បានវិនិយោគភ្លាមៗស្រាប់តែធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីក្នុងឆ្នាំ ២០២២ តារាស្រីរូបនេះបានចំណាយ​​ប្រាក់ជាង ៦០លានដុល្លាតៃវ៉ាន់ (១៨ម៉ឺនដុល្លារ) ដើម្បីទិញភាគហ៊ុន​​នៅ​ក្នុង​ផ្សារហ៊ុន​​ ដោយរំពឹងថា នឹងទទួលបាន​ប្រាក់ចំណេញ​ដ៏​កាក់​កប​លើសពី១០០​លាន។

ថ្វីដ្បិតតែមិនទាន់បាត់លុយទាំងស្រុង ប៉ុន្តែប្រាក់ចំណេញក្នុងក្តីស្រមៃរបស់នាងបានរលាយអស់គ្មានសល់​ដែល​ធ្វើឲ្យមហាជនមានការសោកស្តាយជំនួសតារាដែលមានទេពកោសល្យ និងស្រស់ស្អាតម្នាក់ប្រចាំប្រទេសចិន។

ទោះជាយ៉ាងណា ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណៈជន ក្រុមហ៊ុន​​ដែល​មាន​កិច្ច​សន្យា​​គ្រប់គ្រង​តួស្រីក្នុងរឿងភាគបុរាណ​នេះ​​ បាន​ត្រឹមតែឆ្លើយតបយ៉ាងខ្លីថា «ការវិនិយោគគឺជាជម្រើសផ្ទាល់ខ្លួន ក្រុមហ៊ុនមិនអាចជ្រៀតជ្រែក​ឡើយ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភរបស់អ្នក»។

Ning Chang ឬមានឈ្មោះពិតថា Janine Chang គឺជាតារាស្រីចាយសម្រស់​ដែល​ទស្សនិកជននិយមពេញចិត្តនិង​ស្រលាញ់​បំផុត​លើ​កញ្ចក់​ទូរទស្សន៍​ចិន។ នាងមិនត្រឹមតែលេចធ្លោជាមួយនឹងសម្រស់ដ៏ឆើតឆាយប៉ុណ្ណោះទេ នាងក៏មានប្រវត្តិអប់រំដ៏គួរឲ្យចាប់អារម្មណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Chung Cheng ជាសាលាដ៏មានកិត្យានុភាពបំផុតមួយនៅតៃវ៉ាន់ ។

មិនត្រឹមតែបុណ្ណឹងនោះទេ តារាស្រីកើត​ក្នុង​ឆ្នាំ១៩៨២ ទទួលបានភាពល្បីល្បាញលឿនរហ័ស ដោយ​សារ​ភាព​ទន់ភ្លន់ សម្រស់​ដ៏​បរិសុទ្ធ និង​ស្ទីល​សម្ដែង​បែប​ធម្មជាតិ​ដ៏​ទំនើប​របស់​នាង។ ជាពិសេសថែមទៀត នាងគឺជាតារាតៃវ៉ាន់ដែលពុំធ្លាប់មានរឿងអាស្រូវជាប់កាយ និងបានយកឈ្នះទស្សនិកជនដោយវិជ្ជាជីវៈ ទេពកោសល្យ និងរូបភាពដ៏ស្រស់បំព្រង។ ដូច្នេះហើយ ឧបទ្ទវហេតុខាតបង់ហិរញ្ញវត្ថុនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភ និងសម្ដែងការអាណិតអាសូដល់តារាស្រីជាពន់ពេក។

យ៉ាងណាមិញ ទោះបីជាការវិនិយោគរាប់សិបលានដុល្លារ បានកាត់បន្ថយប្រាក់ចំណេញ ដែលជាអ្វីដែលគ្មាននរណាម្នាក់ចង់បានក៏ដោយ ក៏អ្នកគាំទ្រនៅតែជឿជាក់ថា ជាមួយនឹងភាពក្លាហាន និងភាពវៃឆ្លាតរបស់ Ning Chang នឹងអាចយកឈ្នះព្យុះនេះក្នុងពេលឆាប់ៗនេះ។ នាងមិនត្រឹមតែជាតារាសម្តែងដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃស្ត្រីសម័យទំនើបដែលឯករាជ្យភាព និងរឹងមាំ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជិត៤០ឆ្នាំទៅ​ហើយ​ តួស្រី​ក្នុង​រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅ​តែ​រក្សាសម្រស់​ដ៏​ផូរផង់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៤ វិនាទី មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣៩ វិនាទី មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ២១ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម