Connect with us

ជីវិតកម្សាន្ដ

LD បង្ហាញមហិច្ចតាចាយទុនខ្ទង់សែនដុល្លារ ផលិតកុនខ្នាតធំរឿង “ម្ចាស់មកុដអប្សរា” នាំទៅទីផ្សារអន្តរជាតិ

បានផុស

នៅ

ខណ:ដែលភាពយន្តខ្នាតធំរបស់ខ្លួនគឺរឿង” រឿងភ្លើងឆេះក្លឹបក្រោមដី “កំពុងទទួលបានការគាំទ្រនិង ជោគជ័យជោគជ័យខ្លាំងកំពុងពេលចាក់បញ្ចាំងនៅតាមបណ្តារោងកុនក្នុងស្រុកលោក លៀក លីដា បានទម្លាយឲ្យដឹងនូវមហិច្ចតាត្រៀមចាយទុនរាប់សែ នដុល្លារផលិតភាពយន្តខ្នាតធំថ្មីមួយទៀតរឿង”ម្ចាស់មកុដអប្សរា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករនិងអ្នកដឹកនាំសម្តែងលោកលៀកលីដា បា នឲ្យដឹងនារសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២៥នេះថាដោយសារតែកន្លងមកលោកមើលឃើញសម្រាប់ទីផ្សាភាពយន្តក្នុងស្រុកហាក់នៅមានទីផ្សាចង្អៀតក្នុ ងនាំចេញទៅទីផ្សាក្រៅស្រុកនោះគឺលោកធ្លាប់គិតថានឹងឈប់ផលិតកុនធំៗដែលចាយទុនច្រើន ប៉ុន្តែដោ យសារតែឆន្ទ:ទើបធ្វើឲ្យលោកប្រែចិត្តគំនិតសម្រេចបោះទុនផលិតរឿងខ្នាតធំខាងលើ។

ផលិតករភាពយន្តលោក លៀក លីដា បានបញ្ជាក់ថា បើទោះជាគ្មានអ្នកគាំទ្រក៏ដោយក៏ខ្ញុំប្រមូលទុនរបស់ ខ្ញុំផ្ទាល់ដើម្បីផលិតកុនមួយនេះអោយចេញជារូបរាងនៅចុងឆ្នាំ២០២៥ខាងមុខនេះតាមរយ:ការផលិតរឿ ង”ម្ចាស់មកុដអប្សរា”ក្នុងគោលដៅដើម្បីឲ្យពិភពលោ កស្គាល់នឹងដឹងច្បាស់ថានណាជាម្ចាស់នៃអប្សរា។

លោក លៀក លីដា បាននិយាយបន្តថារឿងនេះលោ កមិនទាន់មានក្តីរំពឹងថា នឹងអាចទទួលបានប្រាក់ចំ ណេញនៅឡើយទេឬមួយចំណេញតិចតូច ឬខាតកំ លាំងក៏ថាបាន។ ដូច្នេះលោកសង្ឈឹមថាបងប្អូនទស្ស និកជននឹង គាំទ្រនូវភាពយន្តខាតធំវប្បធម៌មួយនេះដើម្បីវិស័យកុនជាតិរបស់កាន់តែមានការរីកចម្រើន និងលេចវត្តមាននៅលើទីផ្សាអន្តរជាតិផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម