Connect with us

ជីវិតកម្សាន្ដ

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

បានផុស

នៅ

តារាសម្ដែងចិន លោក Wang Xing ដែលត្រូវជួយសង្គ្រោះកាលពីខែមករា បន្ទាប់ពី​រងគ្រោះ​ដោយសារ​ការ​ចាប់ជំរិតពីទឹកដីថៃធ្លាយទៅ​ដល់​ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាចាប់អារម្មណ៍ម្តងទៀតពីសំណាក់​មហាជន នៅពេលដែលកម្មវិធីមួយរបស់ប្រទេស​ចិន​ ស្នើសុំឲ្យលោក​​ធ្វើ​សកម្មភាព​​ត្រាប់តាម របស់​​ភាពយន្ត «No More Bets»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី Memories Beyond Horizon ដែលផលិតដោយទូរទស្សន៍ Zhejiang របស់ប្រទេសចិន មានគោល​បំណង​បង្ហាញពីទេពកោសល្យសម្តែងដែលកំពុងលេចធ្លោ។ វគ្គទីមួយនៃរដូវកាលទី៣របស់ខ្លួន បានចាក់ផ្សាយនៅថ្ងៃទី ៥​ខែមេសា។

​ទោះបី​​យ៉ាងណា នៅក្នុងវីដេអូឃ្លីបនៃវគ្គមួយបានបង្ហាញឲ្យឃើញសកម្មភាពរបស់តួប្រុស​នៅ​​ក្នុងរឿង «Ip Man វគ្គ៣» ឈរតែម្នាក់ឯងនៅលើឆាក សម្តែងឈុតមួយពីខ្សែភាពយន្តចិន ឆ្នាំ២០២៣ ក្រោមចំណងជើង «No More Bets» ដែល​រៀបរាប់ពីស្ថានភាពរបស់បុរសជនជាតិចិនម្នាក់ ត្រូវគេជួញដូរនៅបរទេសសម្រាប់ការលួចបន្លំតាមអ៊ីនធឺណិត (Call Center)។

​​​លោក​​ Wang Xing បានសម្ដែង​ក្នុងឈុតមួយដែលត្រូវគេចាប់ជំរិត ក៏ប៉ុន្តែ​តួអង្គប្រុសត្រូវក្រុមចាប់ជំរិត​អនុញ្ញាត​ឲ្យ​ហៅ​ទូរស័ព្ទ​ទៅ​មិត្ត​ស្រីក្រោម​លក្ខខណ្ឌ​ដ៏​អាក្រក់​ថា «គាត់​អាច​ត្រូវ​បាន​គេ​សម្លាប់​នៅ​ពេល​ណា​ក៏​បាន» ជាពិសេស នៅក្នុងអំឡុងពេល​ហៅ​​​វីដេអូ បានសុំឲ្យនាងបង្ហាញឆ្មាពីរក្បាល និងឲ្យនាងមើលថែពួកគេ។ ជម្នះ​ដោយ​អារម្មណ៍ តារាប្រុសស្រក់​ទឹក​ភ្នែក រាងកាយ​របស់​គាត់​​ឡើង​ញ័រ ហើយ​ដៃ​របស់​គាត់​​ក្តោប​​​ក្បាលនិង​បន្ត​យំ ​សូម្បី​តែ​បន្ទាប់​ពី​ការ​ហៅ​ទូរសព្ទ​បាន​បញ្ចប់ក្ដី។

ថ្វីដ្បិតតែ​ជាការសម្តែង តារាប្រុសហាក់ដូចជាបង្ហាញអំពីជីវិតរបស់គាត់ កំឡុងពេលចាប់ពង្រត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យទស្សនិកពិបាកប៉ានស្មានថា នេះជាការសម្ដែង ឬមួយជាជីវិតពិត។ មិនតែប៉ុណ្ណោះ Wang Xing ធ្លាប់ជា​ជន​រង​គ្រោះពិតប្រាកដនៃការចាប់ជំរិត នៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា​​ កាលពី៣ខែមុន។

ដោយឡែក ងាកមកកាន់កម្មវិធីឯណោះវិញ បន្ទាប់ពីការចាក់ផ្សាយនៃវគ្គនេះ ទូរទស្សន៍ Zhejiang បានប្រឈមមុខនឹងការរិះគន់ពីអ្នកសង្កេតការណ៍អនឡាញរបស់ចិន ដែលបានរិះគន់ចំពោះការកេងប្រវ័ញ្ចលើតារាសម្ដែង Wang Xing​ ព្រមទាំងធ្វើឲ្យគាត់កាន់តែមានរបួសស្នាមបន្ថែមទៀត បើទោះបីជារឿងរ៉ាវអាក្រក់មួយនេះបានកន្លងមកផុតទៅយូរក៏ពិតមែន។

លើសពីនេះទៀតដែរ មតិមួយបានសរសេរថា គាត់ច្បាស់ជាមិនសម្តែងទេ ប៉ុន្តែបង្ហាញពីរបួសធ្ងន់ធ្ងរដែលគាត់នៅតែស៊ូទ្រាំ។ នេះជាក្រុមផលិតដ៏ឃោរឃៅ និងអមនុស្សធម៌បំផុត។ អ្នកសង្កេតការណ៍ម្នាក់ទៀតបានកត់សម្គាល់ថា អ្វីដែលទូរទស្សន៍កំពុងធ្វើ គឺអាក្រក់ជាងអ្នកបោកប្រាស់ដែលបានចាប់ពង្រត់ Wang Xing ទៅទៀត ។

តារាសម្ដែងចិន Wang Xingកំឡុងពេលជួួសង្រ្គោះពីប៉ូលិសថៃ

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងចម្រូងចម្រាសដំបូងឡើយ សម្រាប់ទូរទស្សន៍ Zhejiang ​ដោយ​​កាល​ក្នុងឆ្នាំ២០១៩ តារាម៉ូដែល និងជាតារាសម្តែងជនជាតិតៃវ៉ាន់-កាណាដា Godfrey Gao បានស្លាប់ដោយសារគាំង​បេះ​ដូង​ភ្លាមៗ បន្ទាប់ពី​​​មានការរន្ធត់ខ្លាំង​ពេកក្នុងការថតរឿង «Chase Me» របស់ខ្លួន។ ក្រុម​ផលិត​កម្ម​បាន​ប្រឈម​នឹង​មតិ​ពីមហាជន និងការ​ពិនិត្យ​អំពីលិទ្ធភាពដែលពួកគេរ​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​កិត្តិយស៕

ភាពយន្ត «No More Bets»

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្តែងចិន លោក Huang Zitao ​ងាក​មក​ចាប់អារម្មណ៍​​​រកស៊ី​ផលិតសំឡីអនាម័យស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤៩ វិនាទី មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២២ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៤៣ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម