Connect with us

ជីវិតកម្សាន្ដ

​ក្រោយ​ផ្ទុះរឿងកក្រើក​ឡើងវិញ គ្រួសារ​តារាស្រី Kim Sae Ron ច្រាន​ចោលការ​អះអាង​​របស់​អ្នកលេង Youtube⁩

បានផុស

នៅ

កាលពីពេលថ្មីៗនេះដែរ YouTuber ដ៏ល្បីលោក Lee Jin Ho បានអះអាងថា តារាសម្ដែង​កញ្ញា​ Kim Sae Ron និងតារាសម្ដែង Kim Soo Hyun មិនមានទំនាក់ទំនងស្នេហា​​​មុន​ការ​ស្លាប់​របស់​នាង កាលឆ្នាំ២០១៩ ដូចការលើកឡើងនោះទេ​។ អ្នក​លេង​បណ្តាញ​សង្គម​​មាន​ឥទ្ធិពលរូបនេះ​ក៏បានចេញវីដេអូដែលបង្ហាញថា ពេលនោះតារាស្រីវ័យក្មេងកំពុងតែមានទំនាក់ទំនងជាមួយបុរសម្នាក់ទៀត​ទៅវិញ​​។ ​ទោះ​ជាយ៉ាងណា ជា​ការ​ឆ្លើយ​តប គ្រួសារ​របស់​អតីត​តារាសម្តែង​​​ស្រី​រូប​ស្រស់​ដែលបាន​មរណភាព​​កាលឆ្នាំ​២០១៩ បាន​ចេញ​មុខ​បដិសេធយ៉ាងដាច់អហង្ការ⁩។

តារាសម្ដែង Kim Sae Ron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Sports Kyunghyang កាលពីថ្ងៃទី១០ខែមេសា ក្រុមគ្រួសាររបស់ Kim Sae Ron បានអះអាងថា នៅវេលាម៉ោង ១ ព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ Kim Sae Ron កំពុងចំណាយពេលជាមួយមិត្តស្រី មិនមែនជាបុរសទេ។

ក្រុមគ្រួសាររបស់តារាស្រីវ័យក្មេងបាននិយាយបន្ថែមទៀតថា កំណត់ត្រា​ពាក់ព័ន្ធ​នៅ​តែ​មាន​នៅ​ក្នុង​ទូរសព្ទ​ដៃ​ ដែល​ Kim Sae Ron ធ្លាប់ប្រើ​មុន​ពេល​នាង​ស្លាប់។ នៅ​ពេល​នោះ តួឯកស្រីក្នុងរឿង «The Man from Nowhere»​ បាន​ទាក់​ទង​ទៅ​ម្ដាយហើយ​ប្រាប់​ថា នាង​នៅ​ផ្ទះ​មិត្ត​ភិក្តិស្រីៗប៉ុណ្ណោះ។ នាងក៏បានប្រើកម្មវិធីស្មាតហ្វូនដើម្បីថតវីដេអូក្នុងអំឡុងពេលនោះ ហើយទិន្នន័យទាំងពីរត្រូវបានបង្កើតឡើងនៅម៉ោង១​រំលង​អធ្រាត្រ​នៅក្នុងថ្ងៃតែមួយ។

ក្រុមគ្រួសារ​​​របស់​នាង​បានពន្យល់លម្អិតបន្ថែមទៀតថា តារាស្រីកូរ៉េពេញដោយទេពកោសល្យតាំងពីវ័យក្មេងរូបនេះ កំពុង​ថត​រឿងភាគ «Love Playlist Season 4» ដែលចាក់ផ្សាយចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០១៩ ដែលធ្វើឲ្យនាង​ទំនងជាមិន​បាន​​ទាក់ទងជាមួយបុរសណាម្នាក់ជាសាធារណៈក្នុងអំឡុងពេលនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​មុន Lee Jin Ho បាន​បង្ហោះ​វីដេអូ​មួយ​ទៅ​លើ​ «Channel YouTube Entertainment Lee Jin Ho» ដោយ​ក្នុង​នោះ​ លោក​បាន​ អះអាង​ថា Kim Sae Ron ពិតជាមាន​ស្នេហា​ជាមួយ​​បុរស​ម្នាក់យ៉ាងអាថ៌កំបាំងពិតមែន។

​ម្ចាស់​​គណនីយូធូបរូបនេះថែមទាំងអះអាងទៀតថា មុខមាត់របស់​កញ្ញា Kim Sae Ron មិនត្រូវបានបង្ហាញឲ្យឃើញច្បាស់ទេ ប៉ុន្តែវីដេអូនេះ បានថតដោយមនុស្សជិតស្និទ្ធនឹងនាងប៉ុណ្ណោះ។ ទិន្នន័យដដែល បានបញ្ជាក់ថា វីដេអូថតនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ហើយនេះក៏ជាភស្តុតាងដែលថា កញ្ញា​ Kim Sae Ron និង លោក Kim Soo Hyun កំពុងមានទំនាក់ទំនងជាមួយមនុស្សផ្សេងគ្នា​ក្នុងពេលតែមួយ។

គាត់ក៏បានចោទប្រកាន់ដែរថា ដោយសារតែ​កញ្ញា​ Kim Sae Ron និង លោក​ Kim Soo Hyun មានទំនាក់ទំនងខុស​គ្នារវាងឆ្នាំ ២០១៦ និង ២០១៩ ហើយសាររបស់ភ្នាក់ងារ​បណ្តាញសង្គម​ពេញ​និយម​នៅកូរ៉េខាងត្បូង​ KakaoTalk​ និង​អក្សរសរសេរដោយដៃដែលនាងបង្កប់ន័យថា នាងណាត់ជួបតួឯកប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» កំឡុងពេលរៀនមធ្យមសិក្សា គឺជារឿងមិនពិត ដែលបង្ហាញថា នាងប្រហែលជាកុហកច្រើនជាង។

តារាសម្ដែង Kim Soo Hyun

គួរបញ្ចាក់ថា នាពេលកន្លងមក សមាជិក​ក្រុម​គ្រួសាររបស់តារាស្រីធ្លាប់បានលេចមុខនៅលើ YouTube Channel Hoverlab (វិទ្យាស្ថាន Garo Sero Research Institute) ដោយអះអាងថា Kim Sae Ron និង Kim Soo Hyun មានទំនាក់ទំនងស្នេហារយៈពេល៦ឆ្នាំ ចាប់ពីថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៥ នៅពេលដែលនាងរៀនថ្នាក់មធ្យមសិក្សា​ឆ្នាំទី៣ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១។ ពួកគេក៏ទាមទារដែរថា បន្ទាប់ពីចាកចេញពីទីភ្នាក់ងារ​គ្រប់គ្រង​តួសម្តែង​ Gold Medalis នាងស្រាប់តែទទួលបានសំបុត្របញ្ចាក់ឲ្យសងលុយចំនួន ៧០លានវ៉ុន (៤៨២,៣៩៥ ដុល្លារ) ដែលបណ្តាលឲ្យនាងមាន​ទុក្ខ​ កើតវិបត្តិ​ផ្លូវចិត្តធ្ងន់ធ្ងរ ទើបគេប៉ានស្មានថា នាងសម្លាប់ខ្លួនចំថ្ងៃកំណើតមនុស្សដែលនាងធ្លាប់ស្រលាញ់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្ងល់ឬអត់! ម្ដេចតួកុនកូរ៉េភាគច្រើន មាន​ទេព​កោសល្យ​សម្ដែងប៉ិនប្រសប់ រកកន្លែងទាស់គ្មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម