ព័ត៌មានអន្ដរជាតិ
ក្នុងមហាសង្គ្រាន្តឆ្នាំថ្មី លោកថាក់ស៊ីន និងកូនស្រីនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរទៅស្រុកកំណើតនៅខេត្តឈៀងម៉ៃ
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) នាឱកាសបុណ្យសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ គ្រោងនឹងនាំឪពុកបង្កើត គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីទៅសម្រាកលំហែជាលក្ខណៈគ្រួសារនៅស្រុកកំណើតនាខេត្តឈៀងម៉ៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ naewna នៅថ្ងៃទី៩ខែមេសា។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃក្នុងឱកាសថ្ងៃឈប់សម្រាកអំឡុងពេលបុណ្យមហាសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិថៃរយៈពេលវែងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសានេះ ក្នុងនាមរដ្ឋាភិបាលគ្រោងនឹងរៀបចំពិធីប្រស់ព្រំទឹកមន្តតាមប្រពៃណីជាតិថៃនៅល្ងាចថ្ងៃទី១២ខែមេសា នៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ដើម្បីលើករាសីសុំសេចក្តីសុខចម្រើនក្នុងឱកាស «មហាសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិថៃឆ្នាំ២០២៥» ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងបណ្តាមន្ត្រីការទូតនានាប្រចាំនៅប្រទេសថៃចូលរួមក្នុងពិធីនេះផងដែរ។
បន្ទាប់មកនៅថ្ងៃទី១៣ខែមេសា ជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យមហាសង្ក្រាន្តចូលឆ្នាំថ្មី នាយករដ្ឋមន្ត្រី ផែថងថាន នឹងនាំក្រុមគ្រួសារធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្រុងឈៀងម៉ៃ ហើយនៅរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី ផែថងថាន នឹងចូលរួមជាអធិបតីក្នុងពិធីបើក «មហាសង្ក្រាន្តខេត្តឈៀងម៉ៃ» ហើយនៅពេលល្ងាចថ្ងៃដដែល នឹងចូលរួមជាអធិបតីក្នុងពិធីបើក «ពិធីបុណ្យអុំទូក-សង្ក្រាន្តឆ្នាំថ្មី២០២៥» នៅមណ្ឌលពាណិជ្ជកម្ម «Maya Lifestyle Shopping Center» ក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ។
តាមសារព័ត៌មានថៃ naewna ដដែល បានរាយការណ៍ថា សម្រាប់ដំណើរទៅស្រុកកំណើតនៅក្រុងឈៀងម៉ៃលើកនេះ នាយករដ្ឋមន្ត្រី ផែថងថាន នឹងធ្វើដំណើរព្រមគ្នាជាមួយឪពុករបស់លោកស្រី ពោលគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដើម្បីទៅចូលរួមពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនៅទឹកដីស្រុកកំណើតក្រុងឈៀងម៉ៃ។

ទន្ទឹមគ្នានេះ លោកស្រី ផែថងថាន និងលោក ថាក់ស៊ីន ក៏គ្រោងនឹងយកឱកាសនេះដើម្បីសម្រាកលំហែកាយជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិនៅខេត្តឈៀងម៉ៃ និងឆ្លៀតឱកាសធ្វើបុណ្យនិងចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មីជាមួយប្រជាពលរដ្ឋអ្នកស្រុកឈៀងម៉ៃផងដែរ ហើយនាយករដ្ឋមន្ត្រី ផែថងថាន នឹងបើកទ្វារភូមិគ្រឹះផ្ទាល់ខ្លួននៅទីនោះនៅថ្ងៃទី១៤ ខែមេសា ដើម្បីទទួលស្វាគមន៍សាច់ញាតិនិងស្រោចទឹកប្រស់ព្រំដើម្បីសុំសេចក្តីសុខចម្រើនពីទេវតាឆ្នាំថ្មី។
បន្ទាប់មកនាយករដ្ឋមន្ត្រី ផែថងថាន នឹងវិលត្រឡប់មកទីក្រុងបាងកកវិញនៅថ្ងៃទី១៥ ខែមេសា ខណៈដែលលោក ថាក់ស៊ីន នឹងវិលត្រឡប់មកវិញនៅថ្ងៃទី១៦ ខែមេសា។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃ ត្រូវបានធ្វើឡើងមុន (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) រយៈពេល១ថ្ងៃជារៀងរាល់ឆ្នាំ៕
ដោយ ភ្នាក់ងារ



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ