Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

បានផុស

នៅ

ក្នុងឱកាសកម្មវិធីចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ Galaxy បានផលិតចម្រៀងប្រពៃណីសម្បូរបែប និងគ្រប់ទម្រង់ សម្រាប់ជាកាដូជូនដល់អ្នកគាំទ្រ ក៏ដូចជាសាធារណជន​រាំកម្សាន្តសប្បាយ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងនោះ កំពូលតារាចម្រៀង ២ដួងរបស់ ផលិតកម្មខ្នាតធំមួយនេះ គឺឧកញ៉ា ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា ក៏បានចាប់ដៃគ្នាច្រៀងចម្រៀងចង្វាក់ប្រពៃណីជាតិខ្មែរ និងទទួលបានការកោតសរសើរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈចម្រៀងពីរោះរណ្តំ បទ “ទៅឬមិនទៅ” និងបទ “អូនលេងបងបាត់” ជាមួយកាយវិការច្រៀងរាំទន់ភ្លន់ក្នុងឈុតប្រពៃណីខ្មែរ ដែលជាការច្រៀងរួមគ្នា ក្នុងទម្រង់ចង្វាក់ប្រជាប្រិយ-រាំវង់ បានធ្វើឱ្យមហាជនពិសេសអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា ផ្ទុះការសរសើរគ្រប់ៗគ្នា មិនថាការរៀបចំ ឬកាយវិការច្រៀងនិងរាំនោះឡើយ។

ខណៈមតិខ្លះ ក៏បានបង្ហាញការកោតស្ញប់ស្ញែងនូវការផលិតចម្រៀងរបស់ផលិត Galaxy ឆ្នាំនេះ ដែលវ៉ាដាច់គេ ក្នុងការផលិតចម្រៀងសម្រាប់អបអរឆ្នាំថ្មីប្រពៃណីជាតិដល់ទៅរាប់សិបបទ។

គួរឱ្យដឹងដែរថា ដើម្បីជាការអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ តារាចម្រៀងប្រចាំផលិតកម្មទាំងពីរដួង បានបង្ហាញវត្តមាន ជាមួយវីដេអូចម្រៀងជាច្រើនបទ និងមានបទចម្រៀងទោលដែលទទួលបានការចាប់អារម្មណ៍ផងដែរ។

ក្នុងនោះ បទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានដូចជាបទ “សៅអើយនាងសៅ” និងបទ “Khmer Vibe” ដែលជាទំនុកភ្លេងផ្សំដោយឧបករណ៍ភ្លេងបុរាណនិងសម័យ និងជាការចម្រៀងរួមគ្នាលើកដំបូងរវាង Tempo Tris ពិតជាទទួលបានក៏ចាប់អារម្មណ៍ខ្លាំង និងត្រូវបានអ្នកផលិតមាតិកាយកទៅ reaction ផងដែរ។

សូមបញ្ជាក់ថា នេះមិនមែនលើកទីមួយឡើយ សម្រាប់ការច្រៀងរួមគ្នា រវាងឧកញ៉ា ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា ខណៈចម្រៀងដែលតារាទាំងពីរដួងចេញរួមគ្នាកន្លងមក សុទ្ធសឹងជាបទទទួលការគាំទ្រពីអ្នកស្តាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៦ នាទីutes មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

Sokha Hotels

ព័ត៌មានពេញនិយម