ជីវិតកម្សាន្ដ
ខេម និង តន់ ចន្ទសីម៉ា ចេញកន្ទ្រឹម ២បទរួមគ្នា អង្រួនព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
តារាចម្រៀងល្បីឈ្មោះ ២ដួង របស់ផលិតកម្ម Galaxy Navatra លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា បានចាប់គូច្រៀងចម្រៀងបទចង្វាក់កន្ទ្រឹមរួមគ្នា ២បទ ចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ និងដើម្បីសាធារណជនដែលជាអ្នកគាំទ្រ រាំកម្សាន្តសប្បាយក្នុងឱកាសបុណ្យជាតិដែលនឹងប្រព្រឹត្តធ្វើនាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ផលិតកម្ម Galaxy Navatra បានបញ្ចេញចម្រៀងចង្វាក់ប្រពៃណី ១១បទក្នុងថ្ងៃតែមួយ ខណៈក្នុងចំណោមនោះ មានចម្រៀងរួមគ្នារបស់ កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម គឺបទ “ចង់ប្រាប់ថាដៃអូនទំនេរ” និងបទ “លឺថាដៃអូនទំនេរ” ។
តួយ៉ាង ការបកស្រាយចម្រៀងរួមគ្នានេះ មិនមែនជាលើកទីមួយនោះឡើយសម្រាប់តារាប្រុសស្រីទាំងពីរដួង ខណៈបទថ្មីចង្វាក់ប្រពៃណីជាតិទាំងពីរ សុទ្ធតែទទួលបានការពេញចិត្តពីអ្នកស្តាប់។
ក្រៅពីចម្រៀងចង្វាក់កន្ទ្រឹមទាំងពីរបទ ខេម និង តន់ ចន្ទសីម៉ា ក៏មានបទចម្រៀងទោលអបអរបុណ្យចូលឆ្នាំខ្មែរផងដែរ ខណៈផលិតកម្មធំ Galaxy ទើបតែទម្លាក់ MV ចម្រៀងទោលរបស់ ខេម មួយបទថែមទៀត កាលពីយប់មិញនេះ។
គួរជម្រាបថា ចំពោះការចាប់គូច្រៀងបទចម្រៀងចង្វាក់ប្រពៃណីនេះ ក្រៅពី ខេម កញ្ញា តន់ សីម៉ា នៅមានចម្រៀងរួមគ្នាជាមួយតារាប្រុសល្បីឈ្មោះប្រចាំផលិតកម្ម Galaxy ២រូបផ្សេងទៀត គឺឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៌ ជាដើម ខណៈបទចម្រៀងទាំងនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងសឹងតែគ្រប់បទ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល