Connect with us

ជីវិតកម្សាន្ដ

Zhao Liying និង Feng Shaofeng ចែកវេនគ្នាមើលកូន ទោះលែងលះគ្នាមកយូរឆ្នាំក្ដី

បានផុស

នៅ

បើទោះបីជាគូស្នេហ៍តារាចិន Zhao Liying និង Feng Shaofeng បានបែកបាក់គ្នាមកជិត៤ឆ្នាំហើយក្ដី និងបានបន្យល់ទុកនូវដំណក់ឈាមរួមគ្នា ក៏ប៉ុន្តែនៅក្នុងនាមជាឪពុកម្ដាយរបស់កូនប្រុសតែម្នាក់គត់ អ្នកទាំងពីរតែងតែផ្លាស់វេនគ្នាមើលថែកូន និងដើរតួជាគំរូនៃគ្រួសារដែលលែងលះគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១០ ខែមេសា អ្នកលេងអ៊ីនធឺណិតមួយចំនួនបានប្រទះឃើញតារាសម្ដែង Feng Shaofeng នាំកូនប្រុសអាយុ៥ឆ្នាំ ទៅកាន់មន្ទីរពេទ្យកុមារ Shanghai ដើម្បីព្យាបាល។ គេ​ដឹង​ថា ក្មេង​​មាន​គ្រុនក្តៅ និង​ផ្តាសាយ​បន្តិច ប៉ុន្តែ​ស្ថានភាពហាក់​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ។ ក្រោយមកអតីតភរិយា Zhao Liying ក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​តាមដាន​សុខភាព​កូនប្រុស​។ ពួកគេទាំងពីរនាក់បានចែករំលែកការងាររួមគ្នាដូចជា ចុះឈ្មោះពិនិត្យសុខភាព តម្រង់ជួរ និងធ្វើតេស្តឈាមដល់កុមារ។ បន្ទាប់ពីការពិនិត្យសុខភាពតារាស្រីបានយកកូនទៅផ្ទះ ចំណែកអតីតស្វាមីវិញ បែរេជាចាកចេញតែម្នាក់ឯងវិញ។

ទោះជាប្រកាសលែងលះគ្នាមកជាយូរមែនពិត ក៏ប៉ុន្តែតារាទាំងពីរដួងនេះ នៅតែទទួលខុសត្រូវលើការចិញ្ចឹមកូនរបស់ពួកគេ ក្នុងវិធីនាំកូនទៅជាមួយម្ដងម្នាក់ ដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យក្មេងដែលមានគ្រួសារបែកបាក់គ្នា។ ដែលនោះបង្ហាញថាទំនាក់ទំនងរវាងនាង និងគ្រួសារអតីតស្វាមីនៅតែល្អដដែល។

យាងណា នៅក្នុងកម្មវិធីទូរទស្សន៍មួយ នៅពេលដែលពិធីករបានសួរ Feng Shaofeng ថា លោកមានគម្រោងស្វែងរកម្តាយចុងសម្រាប់កូនដែរឬទេ តារាសម្ដែងប្រុសបាននិយាយថា ម្តាយតែមួយគត់របស់កូនរបស់គាត់ គឺមានតែ Zhao Liying ម្នាក់គត់ ។

ភ្លាមៗនោះដែរ អ្នកគាំទ្របញ្ចេញមតិលើតារាចិនទាំងពីរដួងថា ថ្វីដ្បិតតែលែងជំពាក់ចំណងជាមួយគ្នា ប៉ុន្តែពួកគេនៅតែដើរតួនាទីក្នុងនាមជាឪពុកម្តាយគំរូដល់កូន។ ទោះបីជាមិនមានមានអារម្មណ៍ចំពោះគ្នាដូចមុនក៏ដោយ ក៏អ្នកទាំងពីរនៅតែគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងថែរក្សា និងចិញ្ចឹមកូនជាមួយគ្នាដោយមិនមានការខឹងស្អប់ឡើយ។

រូបភាពដែលអតីតស្វាមី Feng Shaofeng និងអតីតភរិយា Zhao Liying នាំកូនដើរលេងជុំគ្នា

យ៉ាងណា ក្រោយ​ការ​លែងលះ អាជីព​និងកេរ្តិ៍ឈ្មោះរបស់តារាស្រ័យវ័យ៣៧ឆ្នាំកាន់តែកើន​ឡើង។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ក្នុង Top 20 Weibo Quality Stars កាលពីឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រូប​សម្រស់​ក៏​ស្ថិត​ក្នុង​កំពូល​តារា​ទាំង ១០ ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ​សិល្បៈចិនផងដែរ។ សារព័ត៌មានកម្សាន្ត Sina បានអធិប្បាយថាតួឯកស្រីក្នុងរឿង «The Legend of Shen Li» គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាងមករហូត។ ចំណែកឯអតីតស្វាមីវិញ អាជីព​របស់​លោក​មិនសូវ​ល្បី​ជាង​អតីត​ភរិយា​ប៉ុន្មាន​ទេ ប៉ុន្តែតារា​ប្រុស​នៅ​តែ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ខណៈ​កំពុង​អភិវឌ្ឍ​មុខ​ជំនួញ​គ្រួសារឲ្យឈានទៅមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ នាទីute មុន

Zhao Liying និង Feng Shaofeng ចែកវេនគ្នាមើលកូន ទោះលែងលះគ្នាមកយូរឆ្នាំក្ដី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

សន្តិសុខសង្គម៨ នាទីutes មុន

៣ ខែ ដើមឆ្នាំនេះ នគរបាលរាជធានី ឃាត់ខ្លួនជនសង្ស័យ ១៧១ នាក់ បទល្មើសឧក្រិដ្ឋ ២០ លើក និង ករណីមជ្ឈិម ១០២ លើក

សន្តិសុខសង្គម៣៦ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធបទល្មើស ឆក់ ប្រើប្រាស់ហិង្សា និងបញ្ជូនទៅតុលាការ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម