Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការគាំទ្រ! តារាពហុជំនាញ ខាត់ សុឃីម កាច់ស្ទាយល៍ថ្មីជាមួយ 1NE រ៉េបបទចង្វាក់ Hip Hop

បានផុស

នៅ

តារាពហុជំនាញ ខាត់ សុឃីម បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហើបសកម្មភាពក្នុងវីដេអូចម្រៀងថ្មីរបស់ខ្លួន ជាមួយស្ទីលថ្មីនៃការច្រៀងរ៉េបចង្វាក់ Hip Hop ដែលជាការច្រៀងកាច់ស្ទីលថ្មីជាមួយតារាចម្រៀងរ៉េប 1NE តាមរយៈបទ «បោះសន្ទូចរំលងខេត្ត»។

ខណៈ មិនដល់ ២៤ម៉ោងនៃការទម្លាក់ Full MV ចម្រៀងបទនេះផង ទទួលបានអ្នកទស្សនាដល់ ១លានដងលើបណ្តាញទំនាក់ទំនងសង្កមហ្វេសប៊ុក ។ នេះបើតាមសារបញ្ជាក់របស់អ្នកនាង ខាត់ សុឃីម។

តាមរយៈបទ «បោះសន្ទូចរំលងខេត្ត» គឺជាការច្រៀងលើកដំបូងរបស់តារាពហុជំនាញ ខាត់ សុឃីមទទួលបានអ្នក ក៏ដូចជាការច្រៀងរួមគ្នាលើកដំបូងជាមួយនឹងតារាចម្រៀងរ៉េប 1NE ផងដែរ។

មួយបទនេះ អាចចាត់ទុកជាការបង្ហាញទេពកោសល្យច្រៀងមួយថែមទៀត របស់សិល្បការិនីល្បីឈ្មោះបោះសំឡេងរូបនេះ លើវិថីសិល្បៈ ខណៈមហាជនបានសម្តែងការកោតស្ញប់ស្ញែងនូវការប្រើប្រាស់ទុននៃសិល្បៈរបស់អ្នកនាងជាខ្លាំង ដែលអាចបត់បែនបានគ្រប់ទម្រង់ មិនថាបុរាណ ឬសម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា អ្នកនាង ខាត់ សុឃីម ជាសិល្បការិនីដ៏លេចធ្លោនៅកម្ពុជា ហើយបន្តចែងចាំងដូចគ្រាប់ពេជ្រដែលចេះច្នៃ ដែលតែងដើរតួជាអ្នករក្សា និងអភិវឌ្ឍសិល្បៈគ្រប់ទម្រង់។ ដ្បិតអី តារាពហុជំនាញមួយនេះ​ នៅតែផ្តោតជាសំខាន់លើអាជីពលេងនិងច្រៀងឧបករណ៍បុរាណខ្មែរ ដែលជាកេរតពីលោកឪពុក ហើយចាក់ឬសជ្រៅក្នុងគ្រួសារត្រកូលខាត់។

ចំណែកឯចម្រៀងស្ទីលថ្មីដែលជាការច្រៀងរួមគ្នានេះ គឺគ្រាន់តែជាផ្នែកមួយដែលអ្នកនាងឆ្លៀតបង្កើតភាពខុសប្លែកថ្មី ញុំាងអារម្មណ៍អ្នកគាំទ្រខ្លួនប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

ផ្ទុះការគាំទ្រ! តារាពហុជំនាញ ខាត់ សុឃីម កាច់ស្ទាយល៍ថ្មីជាមួយ 1NE រ៉េបបទចង្វាក់ Hip Hop

កីឡា៤៦ នាទីutes មុន

De Bruyne បដិសេធ Messi ជ្រើសរើស Ronaldo ជាកីឡាករខ្លួនចង់លេងជាមួយបំផុត

សេចក្ដីជូនដំណឹង៥០ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥៤ នាទីutes មុន

ប្រធានសភាអំពាវនាវឱ្យប្រើវិធីសាស្ត្រកណ្ដាលនិយមដើម្បីធានាសន្ដិភាព និងស្ថិរភាពនយោបាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ខេម និង តន់ ចន្ទសីម៉ា ចេញកន្ទ្រឹម ២បទរួមគ្នា អង្រួនព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម