ជីវិតកម្សាន្ដ
ផ្ទុះរឿងស្នេហាត្រីកោណក្ដៅគគុក ប៉ុន្តែនាង Nychaa បែរសង្វាតធ្វើការមិនខ្វល់
បន្ទាប់ពីអ្នកចាត់ការស្រី Mind Patcharabut បានចូលរួមកម្មវិធី Hone Krasae របស់ពិធីករ Noom Kanchai កាលពីថ្ងៃ១៧មេសា ដើម្បីស្រាយបំភ្លឺជាលើកដំបូងអំពីបញ្ហាទំនាក់ទំនងរបស់នាងជាមួយតារាចម្រៀងប្រុស លោក Tono Phakin ងាកមកកាន់តារាស្រី Nychaa Nuttanicha ដែលជាសង្សាវិញ បែរជាសង្វាតធ្វើការ ដោយមិនខ្វល់អំពីស្នេហាត្រីកោណកំពុងផ្ទុះល្បីលើបណ្ដាញសង្គមឡើយ។

កំឡុងពេលកម្មវិធី Hon Krasae កំពុងតែចាក់ផ្សាយ អ្នកលេងបណ្តាញសង្គមបានតាមដានការវិវត្តន៍នៅលើ Instagram ផ្ទាល់ខ្លួនរបស់តារាសម្ដែងថៃអ្នកនាង Nychaa ប៉ុន្តែបែរជាមិនឃើញថា រូបនាងបង្ហោះ ឬក៏បញ្ចេញយោបល់លើរឿងដែលបានកើតឡើងនោះទេ។ ប៉ុន្តែនាងបែរជាធ្វើការផ្លាស់ប្តូរបែបវិជ្ជមាន ដោយចែករំលែកការផ្សព្វផ្សាយសម្រាប់ការងារចុងក្រោយផ្ទាល់់ខ្លួននៅលើ Instagram របស់នាងជំនួសវិញ។
តួឯកស្រីក្នុងរឿង «Game Prattana» អ្នកនាង Nychaa បានបង្ហោះម៉ាកយីហោម៉ូដដ៏ល្បីល្បាញ LYN ដែលជាការសម្ពោធកាបូបថ្មីក្រោមឈ្មោះថា FLORA សម្រាប់រដូវកាលរដូវក្តៅឆ្នាំ២០២៥ អមដោយសារយ៉ាងវែងអន្លាយថា៖
«NYCHAA NUTTANICHA FOR LYN សម្ពោធកាបូប FLORA ដែលត្រូវតែមានសម្រាប់រដូវកាល SUMMER 2025 ដោយកញ្ញា Nicha Nutthanicha ជាតារាសម្តែង និងជាតារាបង្ហាញម៉ូដទាន់សម័យក្នុងសម័យនេះ សូមមកចែករំលែកខ្លឹមសាររបស់ LYN តាមរយៈចរិតនារីដែលពូកែស្លៀកពាក់ ថែមទាំងបង្ហាញភាពទាក់ទាញផងដែរ»។
ភ្លាមៗបន្ទាប់ពី Nicha បានចែករំលែកការបង្ហោះនេះ អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិគាំទ្រនិងជាការលើកទឹកចិត្តមួយដល់តារាស្រីវ័យ២៩ឆ្នាំយ៉ាងច្រើន។ អ្នកខ្លះថែមទាំងពោលសរសើរពីសម្រស់និងភាពរឹងមាំរបស់នាងដែលអាចដោះស្រាយស្ថានការណ៍បានល្អ ហើយមិនបោះបង់តួនាទីចោលទោះជាមានបញ្ហាធំចូលមកជ្រៀតជ្រែកក្នុងដំណើរជីវិតក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃប្រាកដជាដឹងយ៉ាងច្បាស់ អំពីភាពស្អិតរមួតរវាងតារាសម្ដែង-ចម្រៀង លោក Tono និងតារាសម្ដែងស្រី Nychaa។ ថ្វីដ្បិត តែថាអ្នកទាំងពីរពុំដែលប្រកាសអំពីទំនាក់ទំនងក្នុងនាមជាគូស្នេហ៍ដូចតារាដទទៃទៀតមែនពិត ប៉ុន្តែរាល់សកម្មភាពក្នុងសង្គម គូស្នេហ៍នេះតែងតែដឹកដៃគ្នាបង្អួតភាពផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោងជាច្រើនទៀត។ កន្លងមក ទាំងលោក Tono ក្ដី ឬអ្នកនាង Nychaa ក្តី អ្នកទាំងពីរតែងតែបង្ហោះនូវរូបភាពដំណើរកម្សាន្តរួមគ្នាបែបឯកជន និងនៅក្បែរគ្នាពេលជួបលំបាក ឬបង្ហោះសារជូនពរគ្នាទៅវិញទៅមកថែមទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Tono ដែលប្រឈមរឿងអាស្រូវស្នេហាដ៏ក្តៅគគុក មានតម្លៃខ្លួនមិនធម្មតា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម