Connect with us

ជីវិតកម្សាន្ដ

ថ​មមី ៖ ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត​ជាង​ថ្ងៃមុនៗ​ព្រោះ​ប្រពន្ធ​ជិត​ជា​ហើយ

បានផុស

នៅ

ភ្នំពេញ ៖ លោក ថ​មមី ដែលជា​ស្វាមី​របស់​តា​រាច ម្រៀ​ង សួស វី​ហ្សា បានបង្ហាញ​អារម្មណ៍​សប្បាយ ចិត្ត​ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ខ្លី​ថា​លោក​សប្បាយ ចិត្ត​ព្រោះ​ភរិយា​ជិត​ជា​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​ខ្លឹមសារ​ដែល​ត្រូវបាន​តារា​ប្រុស​លោក​ថ មមី បង្ហោះ​មុន​នេះ​បាន​លើក​ឡើង​ថា​ សូម​អញ្ជើញ​ពិសារ​អាហារ​ពេល​រាត្រី​ជាមួយ​ខ្ញុំ​បងប្អូន​ទាំងអស់​គ្នា​។ ​ថ្ងៃនេះ​សប្បាយចិត្ត​ជាង​ថ្ងៃមុនៗ​ព្រោះ​ប្រពន្ធ​ជិត​ជា​ហើយ ត្រូវតែ​រឹងមាំ​កុំ​ឲ្យ អា​គេ​បាញ់​កូ​វី ដ​-១៩​មក​ក្បែរ​បាន។

តាមរយៈ​ខ្លឹមសារ​ដែល​ត្រូវ​បាន​ស្វាមី​អ្នកនាង សួស វី​ហ្សា គឺ​លោក ថ​មមី រៀបរាប់​ខាងលើ​នេះ​បានធ្វើ​ឲ្យ​មហាជន​សម្តែង​ការចូលរួម​ត្រេកអរ​ ខណៈ​ដែល​ឮថា ​ភរិយា​អ្នកនាង សួស វី​ហ្សា ជិត​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ ក្រោយពេល​ទៅ​សម្រាក​ព្យាបាល​ប៉ុ​ន្មាន​ថ្ងៃ​កន្លងទៅនេះ​។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ​លោក ថ​មមី ក៏បាន​បង្ហោះ​សារ​មួយទៀត​ដែរ​ថា ​សូម​ជម្រាប​ទៅកាន់​បង​ប្អូន​ឲ្យ​បាន​ជ្រាប​ថា ​មក​ពេលនេះ​លើស​៧២​ម៉ោង​ នៃ​ការ​យក​សំណាក​របស់​កូនស្រី​ខ្ញុំ​រួម​ទាំង​អ្នកផ្ទះ​ខ្ញុំ​ទាំងអស់គ្នា​ហើយ ​ដូច្នេះ​មានន័យថា​អ្នកផ្ទះ​ខ្ញុំ​ទាំងអស់​គ្នា​រួម​ទាំង​កូនស្រី​ខ្ញុំ ថង សា​ម៉ូ​លី​ណា គឺ​មិន​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​នោះ​ទេ​ គឺ​លទ្ធផល​អវិជ្ជមាន (-) តែ​ពួក​ខ្ញុំ​ទាំងអស់គ្នា​ក៏​ធ្វើការ​ច​ត្តា​ឡី​ស័ក​បន្ត​១៤​ថ្ងៃ​បន្ថែម​ទៀត​ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល​ គឺ​ស្នាក់​នៅផ្ទះ​ដោយ​មានតែ​រូប​ខ្ញុំ​បាទ​ម្នាក់​គត់​ ត្រូវ​នៅ​ដាច់ដោយឡែក​ពី​ពួកគាត់​ទាំងអស់គ្នា​ដោយ​នៅក្នុង​បន្ទប់​១​ប៉ុន្តែ​នៅផ្ទះ​តែមួយ​ទេ។

លោក​បន្ត​ទៀត​ថា ​ការ​ដាក់​ខ្លួន​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក ​ពី​គេ​ក៏​ព្រោះ​ខ្ញុំ​បាទ​បាន​ប៉ះពាល់​ជាមួយ​ភ​រិយា​ខ្ញុំ​ផ្ទាល់​តែ​សម្រាប់​ខ្ញុំ​គឺ​អវិជ្ជមាន​មេរោគ​ដូចគ្នា ៣​លើក​ រង់ចាំ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួច​តេស្ត​ម្តងទៀត។ ​សម្រាប់​ភរិយា​របស់​ខ្ញុំ​បាទ​Sous Visa​គាត់​បាន​ធូរ​ស្បើយ​ច្រើន​ហើយ​ ដោយ​បាន​ស្គាល់​ក្លិន​អន់​ក្តៅ​បាត់​ឈឺបំពង់ក​ ហើយ​ពេទ្យ​ថា​គាត់​អាច​ជា​ឆាប់ៗ​ខាង​មុខ ដោយ​សុខភាព​គាត់​ល្អ​ប្រសើរ​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​បារម្ភ​ពី​បងប្អូន ជាពិសេស​អរគុណ​ខ្លាំង​ដល់​រាជរដ្ឋាភិបាល​និង​ក្រុម​គ្រូពេទ្យ​កងទ័ព​ជួរមុខ​រួម​ទាំង​បងៗ​កងកម្លាំង​នានា​។​ ជូនពរ​ប្រជាជន​កម្ពុជា​រួច​ផុត​ពី​គ្រា​លំបាក​នេះ​រួច​ផុត​ពី​មេរោគ​ចង្រៃ​នេះ សូម​ឲ្យ​មេរោគ​កូ​វីដ​១៩​វិនាស​ឆាប់ៗ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម