Connect with us

ជីវិតកម្សាន្ដ

ស្ថាប័ន Miss Universe ប្រកាស​​បញ្ចប់​​​តំណែង​បវរ​កញ្ញា​​លេខ៣របស់ថៃ​ ក្រោយបំពានលក្ខខណ្ឌ

បានផុស

នៅ

កាលពីថ្ងៃទី២២ ខែមេសា ស្ថាប័ន Miss Universe ឬ MU បានប្រកាសបណ្តេញនាង Opal Suchata Chuangsri ចេញពីតំណែងលំដាប់រងទី៣ នៃបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ បន្ទាប់ពីរាជិនីសម្រស់បានបង្ហាញខ្លួនក្នុងការ​ប្រកួតបវរកញ្ញាពិភពលោក (Miss World) ឆ្នាំ២០២៥ បើទោះបីជាអាណត្តិដើមរបស់នាងមិនទាន់ផុតកំណត់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះត្រូវបានផ្សព្វផ្សាយដោយស្ថាប័នបវរកញ្ញាចក្រវាល តាមរយៈគេហទំព័រ www.missuniverse.com បន្ទាប់ពីស្ថាប័ន TPN Global របស់ប្រទេសថៃ បានបង្ហាញជាផ្លូវការអំពីឈ្មោះរបស់ Opal Suchata ជាបវរកញ្ញាពិភពលោកថៃឆ្នាំ ២០២៥ ដើម្បីត្រៀមខ្លួនធ្វើជាតំណាងប្រទេសក្នុងការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០២៥ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២៥ នៅ​លើ​ទឹកដីនៃ​ប្រទេសឥណ្ឌា។

សេចក្តីថ្លែងការណ៍របស់ MU បានបញ្ជាក់យ៉ាងដូច្នោះថា «ស្ថាប័នបវរកញ្ញាចក្រវាល ប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍសក្តានុពល ភាពជាអ្នកដឹកនាំ និងរូបភាពវិជ្ជមានរបស់ស្ត្រីជុំវិញពិភពលោក។ ពួកយើងចាត់ទុកអ្នកឈ្នះជាគំរូស្តង់ដារខ្ពស់ ហើយត្រូវតែប្រកាន់ខ្ជាប់នូវតម្លៃទាំងនេះជានិរន្តរ៍។ ប៉ុន្តែយ៉ាងណា កាលពីពេលថ្មីៗនេះ ពួកយើងបានរកឃើញថា TPN Global បានបរាជ័យក្នុងការបំពេញតម្រូវការរបស់ National Directors (ND) ដោយការបញ្ជូនបេក្ខនារីជាបវរកញ្ញាទៅចូលរួមកម្មវិធីប្រកួតមួយផ្សេងទៀតមុនពេលចប់អាណត្តិ។ ពួកយើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុណាមួយដែលសកម្មភាពទាំងនេះបានរំលោភលើតម្រូវការ និងការរំពឹងទុករបស់ស្ថាប័ន»។

ទោះជាយ៉ាងណាក៏ដោយ តួនាទីរបស់ម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាល មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវដែលទាមទារការប្តេជ្ញាចិត្ត និងការគោរពចំពោះការប្តេជ្ញាចិត្តម្នាក់ៗបានធ្វើឡើង។ អាស្រ័យហេតុនេះ ពួកយើងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការដកតំណែងលំដាប់រងទី៣ ចេញពីបុគ្គលកិត្តិយស ដោយសារការបំពានកាតព្វកិច្ចចូលរួមក្នុងកម្មវិធីប្រកួតខាងក្រៅ។ ការ​សម្រេច​ចិត្ត​នេះ ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​រំពឹង​ទុក​របស់​យើង ​ដែល​អ្នក​ឈ្នះ​ទាំងអស់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ឲ្យបាន​ពេញ​លេញ​នៃ​អាណត្តិ​របស់​ពួក​គេរៀងៗខ្លួន។

ដូច្នេះហើយ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ តទៅ ស្ថាប័នបវរកញ្ញាចក្រវាលនឹងសង្កត់ធ្ងន់ និងអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹងសម្រាប់នាយកជាតិទាំងអស់ (ND) ក្នុងរឿងនេះ។ គោលដៅរួមរបស់យើងគឺផ្តល់អំណាចដល់ក្រុមគ្រួសារបវរកញ្ញាចក្រវាល ដើម្បីរក្សាការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងជាពិសេស ទំនុកចិត្តក្នុងចំណោមសមាជិកទាំងអស់ដែឡមកពីបណ្ដាប្រទេសផ្សេងៗ។

មិនតែប៉ុណ្ណោះ បេសកកម្មស្នូលរបស់យើងគឺជំរុញទឹកចិត្ត និងផ្តល់អំណាចតាមរយៈម៉ាកសញ្ញាបវរកញ្ញាចក្រវាល ដោយផ្តល់នូវការរីកចម្រើន និងឱកាសការងារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ យ៉ាងណា ពួកយើងក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ ដៃគូ និងបេក្ខនារីរបស់យើងចំពោះការយោគយល់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលស្ថាប័នបវរកញ្ញាប្រកាន់ខ្ជាប់។

សូមជ្រាបជូនទស្សនិកជនដែរថា បវរកញ្ញា Opal Suchata Chuangsri បច្ចុប្បន្នមានអាយុ ២១ ឆ្នាំ នាងគឺជាបវរកញ្ញាចក្រវាលថៃ ដែលគ្រងមកុដក្នុងឆ្នាំ ២០២៤ នៅពេលដែលក្រុមហ៊ុន TPN នៅតែរក្សាសិទ្ធិគ្រប់គ្រងក្នុងការប្រលងសម្រស់។ មុន​ក្លាយ​ជា​តំណាង​ឲ្យប្រទេស តារា​ថៃ​រូប​នេះ​ចូល​រួម​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០២៤ និង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ លើឆាកអន្តរជាតិ ដែលកាលណោះជាមុខមាត់របស់ប្រទេសថៃយ៉ាងត្រចះត្រចង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤៣ វិនាទី មុន

ស្ថាប័ន Miss Universe ប្រកាស​​បញ្ចប់​​​តំណែង​បវរ​កញ្ញា​​លេខ៣របស់ថៃ​ ក្រោយបំពានលក្ខខណ្ឌ

ព័ត៌មានជាតិ៦ នាទីutes មុន

លោកស្រី មិថុនា ភូថង ប្រាប់រដ្ឋបាលឃុំ-សង្កាត់ បង្កើនការយកចិត្តទុកដាក់ពី សុខភាពប្រជាពលរដ្ឋ

ព័ត៌មានជាតិ២៦ នាទីutes មុន

នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​

ព័ត៌មានជាតិ៤៤ នាទីutes មុន

ស្អែកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើសិក្ខាសាលាពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ

រំលោភ
សន្តិសុខសង្គម៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

Sokha Hotels

ព័ត៌មានពេញនិយម