Connect with us

ជីវិតកម្សាន្ដ

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

បានផុស

នៅ

លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន អេរ៉ា យូអិលរី ឯ.ក បានប្រកាសឧបត្ថម្ភមូលនិធិប្រចាំឆ្នាំ ជូនសមាគមសិល្បករខ្មែរ រយៈ៥ឆ្នាំ នូវទឹកប្រាក់ចំនួន ៧៥,០០០ ដុល្លារ ដោយសារតែមានទំនុកចិត្តខ្ពស់លើប្រសិទ្ធភាពការងាររបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន។ ពិសេសភាពច្បាស់លាស់របស់សមាគមសិល្បករខ្មែរ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចអភិរក្ស ថែរក្សា និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ ក៏ដូចជាជួយដល់សិល្បករសិល្បការិនី។

នេះបើតាមបទសម្ភាស ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងសមាគមសិល្បករខ្មែរ និងក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក ស្តីពី ការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ រយៈពេល៥ឆ្នាំ ដែលរៀបចំឡើងនៅហាងពេជ្រ ឡុកហ្វុក គ្រឿងអលង្កា (LukFook Jewellery) នារសៀលថ្ងៃទី២៤ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីទំនុកចិត្តលើប្រសិទ្ធភាពការងាររបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ កាលដែលលោកជំទាវរៀបចំឱ្យមានការចុះអនុស្សរណៈនៃការយោគ ស្ដីពី ការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ រយៈពេល៥ឆ្នាំនេះឡើង ក៏ដោយសារស្មារតីស្រលាញ់ ចូលចិត្ត និងចង់ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ផងដែរ។

យ៉ាងណា ដោយទទួលបានការគាំទ្ររួមចំណែកក្នុងស្មារតីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ឆាយ លក្ខិណា និងចាត់ទុកការជួយឧបត្ថម្ភមូលនិធិនាថ្ងៃនេះបានឆ្លុះបញ្ចាំងនូវរឿងសំខាន់ៗ ៣ គឺស្ដែងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា; ស្ដែងឱ្យឃើញពីការជឿជាក់ និងផ្តល់ទំនុកចិត្ត និង ស្ដែងឱ្យឃើញពីស្មារតីនៃការចូលរួមកសាងជាតិកម្ពុជាទាំងអស់គ្នា។

បើតាមប្រធានសមាគមសិល្បករខ្មែរ ក្នុងការខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ រួមនិងក្រុមការងារ ពិតជាបានរួមគ្នាក្នុងការជម្រុញប្រសិទ្ធភាពការងារ និងស្វះស្វែងរកជំនួយឧបត្ថម្ភ ដើម្បីទ្រទ្រង់ដំណើរការនៃសមាគមឱ្យប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងនិរន្តរភាព។ តួយ៉ាង គឺដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកិច្ចអភិរក្ស ថែរក្សា និងអភិវឌ្ឍ វិស័យ សិល្បៈវប្បធម៌ ទេសចរណ៍ ពិសេសគឺដើម្បីជួយដល់សិល្បករសិល្បការិនីដោយផ្ទាល់តាមលទ្ធភាព។

មិនតែប៉ុណ្ណោះ ដ្បិតសមាគមសិល្បករខ្មែរ អាណត្តិទី៦ ទើបតែធ្វើដំណើរបានរយៈពេល ១ឆ្នាំក៏ពិតមែន ប៉ុន្តែបានរួមដៃគ្នាធ្វើការងារជាប្រយោជន៍ជាច្រើនដល់សិល្បករសិល្បការិនី និងសង្គមជាតិ មាតុភូមិ។ ខណៈនេះ បានកសាងទំនុកចិត្តយ៉ាងធំធេងទាំងក្នុងចំណោមសិល្បករសិល្បការិនី មហាជន និងក្នុងចំណោមអ្នកជំនួញ ដូច្នេះហើយ ទើបសមាគមទទួលបានមូលនិធិទ្រទ្រង់ជាបន្តបន្ទាប់ ជាក់ស្ដែងដូចជាការជួយឧបត្ថម្ភទ្រទ្រង់របស់លោកជំទាវ ឆាយ លក្ខិណា នាពេលនេះ។

ប្រធានសមាគមខ្មែរ អាណិត្តទី៦ សង្កត់ធ្ងន់ថា បេសកកម្មខាងលើនេះ បានស្ដែងឱ្យឃើញយ៉ាងច្បាស់នូវស្មារតីនៃការចូលរួមកសាងជាតិកម្ពុជា។ ខណៈការជួយឧបត្ថម្ភរបស់អ្នកទ្រទ្រង់សមាគមទាំងអស់ គឺមិនមែនគ្រាន់តែជាការជួយក្នុងបេសកកម្មរបស់លោកជំទាវអ្នកឧកញ៉ាទេ ហើយក៏មិនមែនត្រឹមតែជាការជួយរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ប៉ុណ្ណោះដែរ តែជាការចូលរួមអភិវឌ្ឍជាតិកម្ពុជារួមគ្នាតែម្ដង។

គួររម្លឹកដែរថា លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន អេរ៉ា យូអិលរី ឯ.ក តែងចូលរួមសកម្មភាពដែលជាផ្នែកមួយនៃការជួយដល់កិច្ចការសង្គមជាតិជាច្រើនមកហើយ និងធ្លាប់បានរួមចំណែកនឹងរាជរដ្ឋាភិបាល បរិច្ចាគទឹកប្រាក់ដើម្បីទិញវ៉ាក់សាំង អំឡុងពេលនៃវិបត្តិកូវីដ-១៩ ផងដែរ។

ពិសេសនៅថ្ងៃនេះ លោកជំទាវ បានចូលរួមនូវចំណែកផ្សេងមួយទៀតដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដូចគ្នា តាមរយៈសមាគមសិល្បករខ្មែរ ដោយឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគម ក្នុងមួយឆ្នាំចំនួន ១៥,០០០ដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ស្មើនឹងទឹកប្រាក់សរុបចំនួន ៧៥,០០០ ដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ២១ វិនាទី មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ២ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

កីឡា២ ម៉ោង មុន

កីឡាករ​ ធន់​ ស៊ីហុង​៖ បើ​គ្មាន​លោក​គ្រូ​ ធន់​ សុភា​ ក៏​ខ្ញុំ​មិន​មាន​​ការ​ជោគជ័យ​ដូច​ពេល​នេះ​ដែរ​

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសម​បំផុត​ ​ក្នុងភាពយន្ត​ភាគកូរ៉េ

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម