ជីវិតកម្សាន្ដ
អបអរសាទរ! ឈុតតំណាងជាតិកម្ពុជា ឈរលំដាប់លេខ១ ក្នុងចំណោមឈុតតំណាងជាតិស្អាតជាងគេ
នៅក្នុងកម្មវិធី Miss Grand International 2020 ដែលឈានដល់វគ្គបង្ហាញនូវឈុតតំណាងជាតិរៀងៗខ្លួនរបស់ Miss Grand នីមួយៗ ដោយកម្មវិធីបានដាក់រូបភាពលើបណ្ដាញសង្គមឲ្យមហាជនបោះឆ្នោតគាំទ្រ ដើម្បីជ្រើសរើសឈុតតំណាងជាតិណាមួយដែលបានការគាំទ្រច្រើនជាងគេ នៃ «Best in National Costume Miss Grand International 2020»។

យ៉ាងណាមិញ លទ្ធផលនៃការប្រកួតក្នុងវគ្គឈុតតំណាងជាតិនេះ កម្មវិធី Miss Grand International បានចេញហើយ គឺមានឈុតតំណាងជាតិ ១០ប្រទេស បានជាប់ជាឈុតតំណាងជាតិដែលស្អាតជាងគេ។
ដោយឈុតតំណាងជាតិ ដែលបានជាប់ Top 10 នេះ គឺ ៥ប្រទេស ជ្រើសដោយការបោះឆ្នោតច្រើនជាងគេ និង ៥ប្រទេសទៀត ជ្រើសរើសដោយគណកម្មការនៃកម្មវីធីនេះ។ ជាមួយគ្នានោះ កាន់តែពិសេស គឺ ឈុតតំណាងជាតិកម្ពុជា ដែលគ្រងដោយ Miss Grand Cambodia 2020 លីវ ជីលី បានជាប់លំដាប់លេខរៀងទី១ ដែលទទួលបានការគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោមឈុតតំណាងប្រទេសផ្សេងៗ ដែលបានជាប់ «Best in National Costume Miss Grand International 2020» នេះ។

បន្ទាប់ពីបានឃើញលទ្ធផលនេះ មហាជនខ្មែរលើបណ្ដាញសង្គមបានចូលរួមអបអរសាទរគ្រប់ៗគ្នាចំពោះ Miss Grand Cambodia 2020 លីវ ជីលី ដែលធ្វើបានយ៉ាងល្អក្នុងវគ្គមួយនេះ ព្រមទាំងជូនពរឲ្យកាន់តែបានល្អខ្លាំងឡើងនៅក្នុងវគ្គប្រកួតបន្តបន្ទាប់ទៀតរហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕


អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖អបអរសាទរ! Miss Grand Cambodia ជាប់ចូលវគ្គជម្រុះ២០នាក់ ខណៈFanកម្ពុជាVoteគាំទ្រ
ចុចអាន៖ឈុតតំណាងជាតិរបស់ Miss Grand ទាំង៥នេះ កំពុងមានសន្ទុះគាំទ្រនាំមុខដាច់គេ គិតត្រឹមល្ងាចនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច