Connect with us

ជីវិតកម្សាន្ដ

ក្រសួង​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ថា​ ​ឌី​ជេ ប៊ូ​ម បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​រួចហើយ​នៅតែ​ស្លាប់​

បានផុស

នៅ

​បន្ទាប់ពី​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយ​ពុំមែន​ជាការ​ពិត​តាមរយៈបណ្តាញ​សង្គម Facebook​ ជុំវិញ​ការស្លាប់​របស់​តារា​កំប្លែង​លោក ឈាន ប៊ុនធឿន ហៅ​ឌី​ជេ ប៊ូ​ម ដែល​បាន​លើក​ឡើ ង​ថា​សព​ឌី​ជេ ប៊ូ​ម បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​- ១៩​រួចហើយ​នៅតែ​ស្លាប់​នោះ​ក្រសួង​បានប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​អគតិ​ទាំងនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​ប្រសាសន៍​លោកជំទាវ ឱ វណ្ណ​ឌី​ន​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បានធ្វើការ​ច្រានចោល​ដោយ​បញ្ជាក់ថា ​ការពិត​សព​នេះ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នៅ ឡើយ​ទេ​ហើយ​សូម​អំពាវនាវ​សាធារណ​ជន​មេត្តា​កុំ​បន្ត​ចែកចាយ​ព័ត៌មាន​មិន​ពិត​នេះ​ ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​។​

​គួររម្លឹកថា​លោក ឈាន ប៊ុនធឿន ហៅ​DJ Boom បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​៧​និង​៣៥ ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​ លោក​មាន​អាយុ​៣៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​សាមគ្គី​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​សំណាង​ណាស់​!​ នាយ ត្បាល់ រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ខណៈធ្លាប់​ប៉ះពាល់​ DJ ប៊ូ​ម ដែល​ស្លាប់​ដោយសារ​កូ​វីដ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម