ជីវិតកម្សាន្ដ
មកស្គាល់កំពូលកាយវប្បកម្ម សង្ហារ ក្មេង និងស៊ិចស៊ី
ចំណាត់ថ្នាក់លេខ ១ ផ្នែក Hot Boy របស់ពិភពលោក ផ្នែករាងកាយ Fitness បានទៅ ម៉ូឌែល Lazar Angelov ដែលមនុស្សក្នុងឧស្សាហកម្មកម្សាន្ត ទុកថាជាបុរសដែលមានមានរាងកាយទាក់ទាញដ៏អស្ចារ្យ។

ក្រៅពីពុកចង្កាដែលអាចធ្វើឱ្យបុរសមើលទៅពិតជាសិចស៊ី ម៉ូឌែលមកពីប៊ុលហ្គារីអាយុ ២៨ លោក Lazar Angelov ក៏ថែមទំាងជា ម្ចាស់នៃអវៈយវៈដែលខ្ពស់បំផុតនៅក្នុងឧស្សាហកម្មហាត់ប្រាណ។
អ្នកណាម្នាក់ដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើកាយវប្បកម្ម ពេលបានឃើញរូបរាងរបស់ម៉ូឌែល Lazar Angelov កាន់តែត្រូវបានលើកទឹកចិត្តឱ្យចង់ប្រឹងនឹងអាលបានឈានដល់កម្រិតរាងកាយកំពូលមួយនេះ។
ដំណឹងសម្រាប់ ស្រីស្អាត ប្រុសស្អាតទំាងឡាយ ! Lazar Angelov ក៏មានមុខងារអ្នកបង្ហាត់ផ្ទាល់ខ្លួន ហើយបានជួយផ្លាស់ប្តូរនិងជម្រុញមនុស្សជាច្រើនរាប់មិនអស់មកហើយ ឱ្យផ្លាស់ប្តូរទាំងរាងកាយនិងជីវិតរបស់ពួកគេ។
មនុស្សភាគច្រើនជឿជាក់ថា នៅពេលដែលអ្នកបានទទួលបាននូវរាងកាយដែលអ្នកតែងតែចង់បានជាយូរមកហើយ បានន័យថា អ្នកអាចធ្វើអ្វីៗផ្សេងទៀតក៏បាន ព្រោះការពត់រាងកាយ មិនមែនរឿងធ្វើមួយថ្ងៃបានទេ វាត្រូវការ វិន័យ និងការតាំងចិត្តខ្ពស់។
កាលពីទើបនឹងមានអាយុ ១៦ ឆ្នាំ គេបានចូលរួមជាមួយក្រុមបាល់បោះជាតិយុវជនប៊ុលហ្គារី ហើយធ្លាប់លេងនៅក្រុមខ្លះនៃ NBA ប៊ុលហ្គារីដែរ។
ពេលបានអាយុ ១៨ ឆ្នាំក៏ចូលរួមក្នុងជួរកងទ័ព ដែលនៅទីនោះ ការព្យាយាមជាមួយលំហាត់បង្វឹកហាត់ប្រាណបានក្លាយជាផ្នែកធម្មតានៃជីវិតរបស់ប្រុសស្អាត។

ក្រោយមកគេទទួលបានវិញ្ញាបនបត្រជាគ្រូបង្វឹកផ្ទាល់ខ្លួនពីបណ្ឌិត្យសភាកីឡាជាតិ។ បន្ទាប់មកបានចាប់ផ្តើមធ្វើការជាមួយមនុស្សល្បីៗជាច្រើន និងជួយពួកគេឱ្យឈានដល់សក្តានុពលអតិបរមានិងអភិវឌ្ឍរាងកាយ។
ចាប់តាំងពីឆ្នាំ ២០០៦ មក Lazar Angelov បានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការហាត់ប្រាណឱ្យក្លាយជារាងកាយឯក ។ ប្រុសស្អាតនេះ ក៏ធ្លាប់ចូលរួមប្រកួតកីឡាកាយវប្បកម្មផ្សេងៗជាច្រើន ហើយមិនដែលត្រលប់មកវិញដោយគ្មានមេដាយឡើយ។ គេក៏បានបង្កើតទស្សនៈប្រឆាំងនឹងថ្នាំ steroids ស្តេរ៉ូអ៊ីត (ដែលប្រើប្រាស់សម្រាប់ជំនួយការលូតលាស់ឆ្អឹង) ហើយបានបញ្ជាក់ប្រាប់ពិភពលោកថា មនុស្សប្រុសអាច កសាងរាងកាយរបស់គេម្នាក់ៗ ដោយវិន័យ ឱហាត និងដោយមិនចាំបាច់ប្រើថ្នាំស្តេរ៉ូអ៊ីត។
Lazar Angelov គឺជាអ្នកបង្ហាត់បង្រៀនម្នាក់ ដែលបានជួយមនុស្សរាប់ពាន់នាក់ឲ្យផ្លាស់ប្តូររាងបានសម្រេច។ គេក៏បានបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្មធំៗ និងវីដេអូចម្រៀងផ្សេងៗល្បីៗនិង បង្ហោះវីដេអូជាច្រើនលើឆានែលយូធ្យូបផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តយុវវ័យទូទំាងពិភពលោក៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ របស់ ៦ យ៉ាងដែលតារាចម្រៀង michael jackson ចូលចិត្តបំផុតក្នុងជីវិត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ