ជីវិតកម្សាន្ដ
Angelababy ចែករំលែកបទពិសោធន៍តស៊ូស្វិតស្វាញចេញរកប្រាក់តាំងពីអាយុ ១៥ ឆ្នាំ
កាលពីពេលថ្មីៗនេះតារាសម្ដែង Angelababy បានចែករំលែកអំពីប្រាក់ខែរបស់នាង នៅពេលដែលនាងទើបតែចូលសិល្បៈលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍ចិន “FourTry”។

Angelababy បានប្រាប់ថា នាងរកប្រាក់បានដោយខ្លួនឯង តាំងពីនាងមានអាយុប្រហែលជា ១៥ ឬ ១៦ ឆ្នាំ។
នៅក្នុងបទសម្ភាសន៍ភាគថ្មីៗនៃកម្មវិធី “FourTry” កាលពីពេលថ្មីៗ Angelababy បានបង្ហើបឱ្យដឹងថា នៅពេលដែលនាងទើបតែចូលសិល្បៈលើកដំបូងក្នុងនាមជាម៉ូឌែលឲ្យទស្សនាវដ្ដីមួយ នាងរកចំណូលបានត្រឹមតែ ៧៧ ដុល្លារ ប៉ុណ្ណោះ។ មិនយូរប៉ុន្មាន ដោយការខិតខំព្យាយាមរបស់នាង បានក្លាយជាពិធីការិនីក្នុងកម្មវិធីទូរទស្សន៍អនឡាញនៅហុងកុង ដែលពេលនោះនាងចាប់ផ្ដើមទទួលបានប្រាក់ចំណូលថេរគឺ ៤០០០ ដុល្លារក្នុងមួយខែ ក្នុងរយៈពេល ២ ឆ្នាំ។

តារាសម្ដែង Kris Wu ក៏បានសួរថាតើនាងមានអាយុប៉ុន្មានហើយនៅពេលដែលឈប់ទទួលប្រាក់ពីអ្នកផ្ទះ Angelababy បានឆ្លើយថា “ប្រហែល ១៥ ឬ ១៦ ឆ្នាំ” ធ្វើឲ្យ Kris មានការសង្ស័យហើយបញ្ជាក់ចម្លើយរបស់នាងម្ដងទៀត។ នៅពេលនោះនាងក៏ឆ្លើយបញ្ជាក់ប្រាប់ Kris ម្ដងទៀត លោកក៏បានពោលពាក្យសរសើរនាងថា “Angelababy ពិតជាមានសមត្ថភាពមែន”។

បន្ទាប់មក Angelababy ក៏បាននិយាយបន្ថែមទៀតថា នាងឈប់ទទួលយកប្រាក់ឧបត្ថម្ភពីក្រុមគ្រួសាររបស់នាងទាំងស្រុង ចាប់តាំងពីនាងចាប់ផ្ដើមរកប្រាក់ចំណូលមានស្ថិរភាពនៅពេលនោះ។
ក្នុងពេលនោះដែរ នាងក៏ទទួលបានទទួលការកោតសរសើរពីសំណាក់អ្នកនិយមលេងអ៊ិនធរណិតជាច្រើនផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស