ជីវិតកម្សាន្ដ
ជាប់គាំងដោយសារកូវីដ! ជាតិ សុច្ចកា ប៉ះស្នេហ៍បុរសពោះម៉ាយកូន១នៅអូស្ត្រាលី
ជាតិ សុច្ចកា ដែលជាអតីតបេក្ខភាព “X F actor Cambodia” រដូវកាលទី១ ពេលនេះមានរយ:ពេល១ឆ្នាំហើយដែលកំពុងស្នាក់នៅសោយសុខលើទឹកដីប្រទេសអូស្ត្រាលី ខណ:ដំណើរវិលត្រឡប់មកប្រទេសកំណើតត្រូវបានជាប់គាំងដោយសារកូវីដ-១៩។
ស្របពេលការខកខានដំណើរដែលមិនទាន់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ ជាតិ សុច្ចកា ក៏ស្រាប់តែលេចឮដំណឹងថា នាងបានជួបស្នេហ៍ជាមួយបុរសពោះម៉ាយកូន១ដែលជាអាណិកជនខ្មែររស់នៅអូស្ត្រាលី។ មិនតែប៉ុណ្ណោះសុច្ចកា ក៏បានរៀបការស្ងាត់ៗជាមួយបុរសពោះម៉ាយកូន១ ឈ្មោះ ឧត្តម បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាជាង១ឆ្នាំមកហើយ។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា សម្រាប់ពិធីមង្គលការរបស់ ជាតិ សុច្ចកា គឺធ្វើឡើងតាមបែបសាសនាគ្រឹស្តពោលគ្រាន់តែពួកគេចូលព្រះវិហារ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ព្រោះដោយសារតែបញ្ហាជំងឺកូវីដ-១៩ មិនទាន់ស្ងាត់។ ប្រភពបន្តថា សុច្ចកា ធ្លាប់បង្ហើបថាក្រោយពេលដែលកូវីដ-១៩ស្ងប់ស្ងាត់នាងនឹងដឹកដៃស្វាមីមករៀបការនៅស្រុកខ្មែរជាលើកទី២ដើម្បីបង្ហាញឲ្យគេឯងបានដឹងគ្រប់គ្នា។
គួររម្លឹកថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ជាតិ សុច្ចកា បានដឹកដៃតារាប្រុសលោក អែនឌី ទៅច្រៀងសម្ដែងនៅអូស្រា្ដលី ដែលតាមគម្រោងនាងត្រូវច្រៀងសម្ដែងតែ១ខែគត់នឹងវិលមកកម្ពុជាវិញ។ ប៉ុន្ដែដោយសារតែកូវីដ-១៩នឹងបានប៉ះស្នេហ៍បុរសពោះម៉ាយកូន១ផងនោះ ទើបសុច្ចកាមិនអាចឡើងយន្ដហោះមកស្រុកកំណើតវិញ ដូចលោក អែនឌី បានឡើយ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ វិបត្តិកូវីដ-១៩! អាចារ្យ ធំ ប្រកាសលក់កេរមរតកវប្បធម៌បុរាណទាំងនេះ
ចុចអាន៖ តារាស្រីថៃ ៤ រូប មានឱកាសក្លាយជាទូតសុឆន្ទៈ ប្រេនល្បីៗលំដាប់អន្តរជាតិ ក្នុងឆ្នាំ ២០២១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ