ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ប្រគល់ប័ណ្ណសរសើរជូន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផលិតបទ ចម្រៀងបង្ហាញ ពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra ដែលបាននិពន្ធ និងផលិតបទចម្រៀងជាច្រើនបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ខណៈការចូលរួមទាំងអស់នេះ គឺពិតជាបានបង្ហាញ និងរំលេចនូវសិល្បៈ ប្រពៃណី ការរស់នៅ ពិធីបុណ្យ និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។

បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជក់ចិត្តជាងគេនោះ មានដូចជា បទ «អរគុណកាមេរ៉ា» បទ «រកស៉ីជាមួយយក្ស» បទ «ពេលណាជួបគ្នាម្ដងទៀត» បទ «នឹកឃើញខ្លាចឈ្លើង» បទ «ធ្លាប់បានបងនៅ» បទ «កោះអ្វី» បទ «ឡានទំនើប» បទ «ទឹកត្រីកោះកុង» រួមជាមួយបទចម្រៀងជាច្រើនទៀត ដែលសុទ្ធតែបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «កិច្ចការទាំងអស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ និងសម្បូរបែបរបស់កម្ពុជា ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសរួមចំណែកក្នុងការបណ្ដុះគំនិតស្រលាញ់មាតុភូមិដ៏បវររបស់យើងទាំងអស់គ្នា»។ ខាងក្រោមនេះជាប័ណ្ណសរសើររបស់ក្រសួងទេសចរណ៍ជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា)៖

តោះ! ស្ដាប់ម្ដងទៀត នៅបទចម្រៀងទាំងនោះ ដែលក្រសួងទេសចរណ៍ជូនប័ណ្ណសរសើរ
ទី១/«អរគុណកាមេរ៉ា»
ទី២/បទ «រកស៊ីជាមួយយក្ស»
ទី៣/បទ «ពេលណាជួបគ្នាម្ដងទៀត»
ទី៤/បទ «នឹកឃើញខ្លាចឈ្លើង»
ទី៥/បទ «ធ្លាប់បានបងនៅ»
ទី៦/បទ «កោះអ្វី»
ទី៧/បទ «ឡានទំនើប»
ទី៨/បទ «ទឹកត្រីកោះកុង»

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ