ជីវិតកម្សាន្ដ
ព្យាបាលបាន៨ថ្ងៃ ! សួស វីហ្សា បញ្ជាក់ពីអាការៈ ជំងឺកូវីដ-១៩
ភ្នំពេញ ៖ បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ បាន៨ថ្ងៃតារាចម្រៀងហង្សមាសអ្នកនាង សួស វីហ្សា បានបញ្ជាក់ប្រាប់អំពីអាការ:ជំងឺរបស់ខ្លួន ខណ:ដែលបច្ចុប្បន្នកំពុងសម្រាកនៅសណ្ឋាគារ Th e Great Duke។

អ្នកនាង សួស វីហ្សា បានរៀបរាប់បែបនេះថា សូមគោរពលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នានាងខ្ញុំបានមកសំរាកព្យាបាលជំងឺCOVID-19 នៅសណ្ឋាគារThe Great Dukeអស់រយៈពេល ៨ថ្ងៃហើយ ហើយពេលនេះសុខភាពរាងកាយរបស់ខ្ញុំហាក់វិលមកសភាពដើមវិញស្ទើរតែ១០០ភាគ រយគឺមានកម្លាំងមាំមួនហូបបានគេងបានមិនមានក្អកស្លេស ហៀរសំបោរផ្តាសាយ ឈឺក្បាលវិលមុខអី្វនោះទេ។

តារាស្រីអ្នកនាង សួស វីហ្សា បន្តទៀតថា នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកគ្រូអ្នកគ្រូពេទ្យទេវតាឈុតសរបស់យើងនៅមើលថែរក្សាគ្រប់អ្នកជំងឺយ៉ាងយកចិត្តទុកដាក់។ នាងខ្ញុំសង្ឃឹមថា ខ្ញុំនឹងឆាប់ជាសះស្បើយហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់សំរាប់ពាក្យជូនពរល្អៗដល់នាងខ្ញុំក៏ដូចជាក្រុមគ្រួសារខ្ញុំទាំងមូល។

នាងខ្ញុំសូមមកសង្ខេបពីសុខទុក្ខរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះដើម្បីឲ្យបងប្អូនបានដឹងនឹងអស់បារម្ភចំណែករឿងហេតុផ្សេងៗនឹងរឿងក្នុងចិត្តផ្សេងទៀតនាងខ្ញុំនឹងបង្ហាញអោយបងប្អូនបានដឹងនាឱកាសក្រោយ។ នេះជាសម្តីបន្ថែមរបស់ សួស វីហ្សា៕
ដោយ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?