ជីវិតកម្សាន្ដ
បន្ទាប់ជាសះស្បើយ ! សុគន្ធ នីសា រៀបរាប់ប្រាប់អំពីស្ថានភាពនៃអាការៈជំងឺកូវីដ-១៩ (វីដេអូ)
ភ្នំពេញ ៖ បន្ទាប់ពីជាសះស្បើយនិងបានវិលត្រឡប់មកដល់ផ្ទះដោយបន្តធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនោះ តារាចម្រៀងហង្សមាសអ្នកនាង សុគន្ធ នីសា បានធ្វើការLive វីដេអូរៀបរាប់អំពីអាការៈជំងឺតាំងពីដំបូងរហូតចូលសម្រាកព្យាបាលជាងកន្លះខែមកនោះ។

អ្នកនាងសុគន្ធ នីសាក្រោយទទួលបានការព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ នាងត្រូវបានអនុញ្ញាតវិលត្រឡប់មកផ្ទះវិញ ប៉ុន្តែបន្តធ្វើចត្តាឡីស័កតាមដានសុខភាពផងដែរ។ ទន្ទឹមគ្នានេះ សុគន្ធ នីសា បានធ្វើការLive វីដេអូរៀបរាប់ថា ជម្រាបសួរបងប្អូនទាំងអស់គ្នាយើងជជែកគ្នា អំពី ស្ថានភាពជំងឺកូវីដ -19 ទាំងអស់គ្នា ក្រែងអាចទុកជាបទពិសោធន៍ដើម្បីការពារខ្លួនៗខ្លះណា។

អ្នកនាង សុគន្ធ នីសា បានលើកឡើងថា ថ្ងៃដំបូងបន្ទាប់ពីបានដឹងថា មិត្តភក្តិរួមទ្រនំឆ្លងកូវីដ-១៩គឺពេលនោះហើយដែលនាងបានធ្វើចិត្តហើយត្រៀមខ្លួនរួចជាស្រេចថាភាគរយនៃការឆ្លងឆ្លងជំងឺកូវីដ-១៩ អាចកើតមានមកលើនាង។ ដូច្នេះហើយទើបត្រៀមរួចរាល់នូវសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីរង់ចាំលទ្ធផលធ្វើតេស្តនិងទៅព្យាបាលជំងឺកូវីដ-១៩។

តារាស្រីរូបនេះបន្តថា ក្រោយពេលធ្វើតេស្តលទ្ធផលគឺនាងវិជ្ជមានកូវីដ-១៩។ ចំពោះអាការៈជំងឺនាងដំបូងគឺក្តៅខ្លួនដែលឡើងកំដៅរហូត៣៨អង្សា បែកញើស ចុងដៃ ចុងជើង និងទ្រូងជាដើម ពេលនោះ ដែលនាងបានដកខ្លួននៅឆ្ងាយពីក្រុមគ្រួសារ។ នាងបន្តថា ពេលដែលទទួលលទ្ធផលវិជ្ជមានកូវីដ គឺនាងបានចូលទៅសម្រាកព្យាបាលដោយធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យនិងត្រូវតែស្អាតជានិច្ចទាំងរាងកាយនិងបន្ទប់ស្នាក់នៅព្យាបាល។

អ្នកនាង សុគន្ធ នីសា បានផ្តាំផ្ញើថា សម្រាប់បងប្អូនដែលកំពុងព្យាបាលជំងឺកូវីដ-១៩និងទទួលលទ្ធ ផលកើតជំងឺកូវីដ-១៩គោលដៅសំខាន់ គឺត្រូវតែរឹងមាំកុំបាក់ទឹកចិត្ត ដើម្បីយកឈ្នះជំងឺមួយនេះព្រោះថា ជំងឺនេះពេលដែលកើតហើយ វាចូលទៅបំផ្លាញរាងកាយនិងសួតរបស់យើង ឲ្យទ្រុឌទ្រោមខ្លាំង។ ដូច្នេះត្រូវតែរឹងមាំ ដើម្បីប្រយុទ្ធជាមួយជំងឺនេះ ព្រមនឹងការព្យាបាលយ៉ាងយកចិត្តទុកដាក់របស់គ្រូពេទ្យជំនាញ ដែលបាននឹងកំពុងជួយសង្គ្រោះយើងផងនោះ៕
សូមស្តាប់ការរៀបរាប់លម្អិតរបស់ សុគន្ធ នីសា ដូចខាងក្រោម
ដោយ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច