ជីវិតកម្សាន្ដ
ដោយមានការយល់ច្រឡំ សុខ សីឡាលីន បញ្ជាក់ថា ខ្លួនស្ថិតនៅក្នុងការយកសំណាកទៅពិនិត្យមិនទាន់ដឹងលទ្ធផលទេ
ភ្នំពេញ ៖ ដោយមានការយល់ច្រឡំពីអ្នកគាំទ្រមួយចំនួនថា នាងបានឆ្លងជំងឺកូវីដ-១៩នោះតារាចម្រៀងស្រីកញ្ញា សុខ សីឡាលីន បានចេញមុខបញ្ជាក់ថា ករណីឆ្លងនោះពុំមែននាងឡើយគឺជាបងប្រុសរបស់នាងដែលបានតេស្តរកឃើញឆ្លងកូវីដ-១៩។
បងប្រុសរបស់តារាចម្រៀងសុខ សីឡាលីនឈ្មោះ សុខ សុធារិទ្ធ ហៅ ឌីន រកឃើញវិជ្ជមានកូវីដ-19 ហើយឡានក្រុមគ្រូពេទ្យបានមកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែដំណឹងបានធ្វើឲ្យមហាជនមានការភាន់ច្រឡំទើប សុខ សីឡាលីន ចេញមុខបញ្ជាក់ការពិត។
កញ្ញា សុខ សីឡាលីន បានប្រាប់ថា ខ្ញុំបញ្ជាក់ជូនបងប្អូនម្តងទៀតកុំមានការភាន់ច្រឡំខ្ញុំស្ថិតនៅក្នុងការយកសំណាកទៅពិនិត្យនៅឡើយ មិនទាន់ដឹងលទ្ធផលនៅឡើយទេ។ មានបងប្អូនខ្លះច្រឡំថាខ្ញុំ តាមពិតគឺជាបងប្រុសខ្ញុំទេដែលតេស្តឃើញវិជ្ជមាននោះ។
សូមជម្រាបថា តារាចម្រៀងសុខ សីឡាលីន និងក្រុមគ្រួសារកាលពីយប់មិញត្រូវបានក្រុមគ្រូពេទ្យចុះ ទៅយកសំណាកទាំងយប់បន្ទាប់ពីរកឃើញបងប្រុសរបស់នាងឆ្លងជំងឺកូវីដ-១៩។ ខណៈដែលពេល នេះនាងនិងគ្រួសារកំពុងរង់ចាំលទ្ធផលធ្វើតេស្តសំណាកផងដែរ៕
ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan