ជីវិតកម្សាន្ដ
ព្យាបាលជិត២០ថ្ងៃ !អតីតគូស្នេហ៍ ដេននី ក្វាន់ , លោក ចាន់ មករា ថាត្រូវតែយកឈ្នះកូវីដ
ភ្នំពេញ ៖ អតីតគូស្នេហ៍តារាស្រី ដេននី ក្វាន់ ដែលជាថៅកែលក់រថយន្តលោក ចាន់ មករា រហូតមកដល់ពេលនេះគឺមានរយៈពេលជិត២០ថ្ងៃហើយដែលចូលសម្រាកព្យាបាលជំងឺកូវីដ-១៩។

ក្នុងដំណាក់កាលនៃការព្យាបាលជំងឺកូវីដ-១៩នេះដែរ គេសង្កេតឃើញលោកចាន់ មករាតែងតែបង្ហោះ ប្រាប់ពីស្ថានភាពជំងឺជាបន្តបន្ទាប់ជាមួយការអំពាវនាវឲ្យមហាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រមនឹងអនុវត្តន៍វិធានការការពារ ៣កុំ ៣ការពារ។

ជាក់ស្តែងលោក ចាន់ មករា នៅថ្ងៃនេះបានបង្ហោះបញ្ជាក់ថា ដើម្បីយកឈ្នះកូវីដលោកត្រូវតែរឹងមាំនិងអត់ធ្មត់បន្តទៀត។ លោកថា១៩ថ្ងៃឈានចូល ២០ថ្ងៃគ្មានពាក្យអ្វីក្រៅពីទ្រាំ , តស៊ូ ,អត់ធ្មត់ , រឹង មាំនិងអនុវត្តន៍តាមការណែនាំថែទាំព្យាបាលរបស់ គ្រូពេទ្យ។

អតីតអ្នកដឹកនាំសម្តែងរូបនេះបន្ថែមដែរថាអាCovid-19ចង្រៃនេះ វាកាចសាហាវណាស់អញ្ចឹងសូម បងប្អូនប្រុងប្រយ័ត្ននិងការពារឲ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុវត្ត ៣កុំ ៣ការពារ។ បើគ្មានភារកិច្ច កុំចេញពីផ្ទះឲ្យសោះ៕
ដោយ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ