Connect with us

ជីវិតកម្សាន្ដ

អ្នក​មិនទាន់​ឆ្លងកាត់​ជំងឺ​កូ​វីដ​-១៩​ សូម​មើល​បទ​ពិសោធន៍​ជីវិត​ដែល​លោក ណុប បា​យ៉ា​រិ​ទ្ធ ចែក​រំ​លែ ក​ទើប​ដឹង​ពី​ការលំបាក​ទាំងនេះ​

បានផុស

នៅ

​ភ្នំពេញ ៖ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​ជិត​១​ខែ​តារា ចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​និង​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ត្រឡ ប់​មក​ផ្ទះ​វិញ​ប៉ុន្តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​ដើម្បី​តាមដាន​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ​បាន​រៀបរាប់​បង្ហាញ​បទ​ពិសោធន៍​និង​ចែករំលែក​អំពី​ផល​លំបាក​មួយ​ចំនួន​ ដែល​ឆ្លងកាត់​ដូច្នេះ​ថា ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ឆ្លៀត ពេល​អាន​រូបភាព​ខាងក្រោម​នេះ​គឺជា​ការ​ប្រៀបធៀប​ដ៏​ត្រឹមត្រូវ ពិតប្រាកដ​បំផុត​។ ​បងប្អូន​អើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺជា​អ្នក​ជម្ងឺ​កូ​វីដ​-១៩​ដែល​ត្រូវ​សម្រាក​ព្យាបា ល​អស់​រយៈពេល​២៥​ថ្ងៃ​នៅ​សណ្ឋាគារ The grea t Duke Hotel ទើបតែ​បានជា​មានឱកាស​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្តរ​នៅក្នុង​បន្ទប់​ដាច់​តែឯង​១៤​ថ្ងៃ​នៅ​ម្សិលមិញ​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ដូច​កើត​ម្តង​ទៀត។

លោក​បន្តថា​ គ្រប់​រូបភាព​និង​អាការៈ​លំបាក​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​វា​នៅជាប់​នៅក្នុង​ការចងចាំ​របស់​ខ្ញុំ​មិន​ទាន់​ភ្លេច​ទេ នឹកឃើញ​កាលណា គឺ​ហាក់ដូច​ថ្មីៗ​ណាស់ ខ្ញុំ​នៅ​ខ្លាច នៅ​ភ័យ នៅតែ​បារម្ភ​ពី​សុខភាព​ខ្លួនឯង​ជានិច្ច។ ខ្ញុំ​បាន​ហែល​ឆ្លង​នៅ​អាការៈ​ពេល​មេរោគ​កំពុង​វាយប្រហារ​ភ្លាមៗ​ខ្ញុំ​អត់​ដឹង​ថា ​អធិប្បាយ​យ៉ាងណា​ឲ្យ​បងប្អូន​យល់​ដោយសារ​ពេលនោះ​ ខ្ញុំ​តក់ស្លុត​ពេល​ដឹង​ថា ​ខ្លួនឯង​ក្លាយជា​អ្នកជំងឺ​កូ​វីដ ភ័យ រាងកាយ​ចាប់​ចុះ​ខ្សោយ ញាំ​បាយ​បាន តែមួយ​ស្លាបព្រា អាការៈ​ជំងឺ​ចាប់​ធ្វើទុក្ខ​សន្ធប់​ភ្លាមៗ គេង​ក៏​មិន​លក់​៥​នាទី​ភ្ញាក់ៗ​ញាំ​ក៏​មិន​ចូល​ទឹក​ក៏​ផឹក​មិន​ចូល អណ្តាត​ភ្លាវ​ល្វីង ក្អក ក្អួត រាគ គ្មាន​កម្លាំ​ង ហត់​រហូត​សន្លប់​២​ដង​គេង​ក្បែរ​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក។

តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ និយាយ​ទៀត​ថា ​សម្រាប់​អ្នក​ដែល​មិន​ជឿ​ថែមទាំង​ប្រមាថ នោះ​ហើយ​គឺជា​ហានិភ័យ​ព្រោះ​មិនទាន់​ឆ្លងកាត់​។ ​ប៉ុន្តែ​សូម​បងប្អូន​ពិចារណា​ថា តើ​បងប្អូន​ប្រាកដ​ទេ​ថា​រាងកាយ​បងប្អូន​គ្មាន​ជំងឺ​ប្រចាំ​កាយ​សោះ​?​ បងប្អូន​ប្រាកដ​ទេ​ថា​បងប្អូន​សុខភាព​ល្អ​? បងប្អូន​ប្រាកដ​ទេ​ថា​បងប្អូន​បាន​ពិនិត្យ​សុខភាព​រៀងរាល់​៣​ខែ​ម្តង​? ហើយ​បងប្អូន​ប្រាកដ​ទេ​ថាបើ​នៅតែ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន បងប្អូន​អាច​គេច​ផុតពី​ការឆ្លង​កូ​វីដ​មក​ខ្លួនឯង និង​គ្រួសារ​? អ្នកខ្លះ​នៅតែ​យល់ថា វា​មាន​ហានិភ័យ​ខ្ពស់​តែ​នៅលើ​មនុស្ស​ចាស់​អាយុ​ច្រើន មាន​ជំងឺ​ប្រចាំកាយ​បើ​គិតបែបនេះ​សួរថា​តើ​គ្រួសារ​បងប្អូន​មាន​មនុស្ស​ចាស់​ទេ ? បើ​មាន​ត្រូវតែ​បារម្ភ។

ណុប បា​យ៉ា​រិ​ទ្ធ សង្កត់ធ្ងន់ថា ​បងប្អូន​ដឹង​ទេ​ថា​មេរោគ​បំ​លែង​ថ្មី​បច្ចុប្បន្ន​គ្រូពេទ្យ​បានប្រកាស​ហើយ ថា​វា​កាន់តែ​កាច​សាហាវ ពិនិត្យ​២​ឬ​៣​ដង​បានឃើញ ទម្រាំ​ឃើញ​អ្នកជំងឺ​ខ្លះ​ខូច​សួត​បាត់ទៅហើយ​រឹតតែ បង្ក​ហានិភ័យ និង​មានសង្ឃឹម​តិច​ណាស់​ក្នុងការ​សង្គ្រោះ។ ពេលនេះ​គឺជា​ពេលដែល​យើង​គ្រប់ៗ​គ្នា​ហ្មឺងហ្មាត់​ចំពោះ​ខ្លួនឯង និង ដាក់វិន័យ​ក្នុង​គ្រួសារ ឲ្យ​ប្រកាន់​ភ្ជាប់​គោល​ការ​៣​កុំ​៣​ការពារ​ដាច់​ខាត​កុំ​ចចេស កុំ​ប្រមាថ មិនអាច​យក​ជីវិត​មកលេង​សើច​និង​កូ​វីដ​បានទេ។

សំណេរ​របស់ខ្ញុំ​វែងៗ​បន្តិច តែ​ខ្ញុំ​ពិតជា​បារម្ភ ពិតជា​ភ័យខ្លាច​ជួស​បងប្អូន បារ ម្ភ​ពី​គ្រួសារ​ខ្លួនឯង​ផង បារម្ភ​ពី​បងប្អូន​ដូចគ្នា​មិន​ច ង់​ឃើញ​បងប្អូន​ណា​កើត​បន្ត​ឬ​ចម្លង​ទៅដល់​គ្រួ សារ ពិសេស​ដល់ ពូ មីង យាយ​តា​ចាស់ៗ ដែល​គាត់​មាន​ជុះ​ងឺ​ប្រចាំកាយ​ស្រាប់​ឬក៏​មាន​វ័យ​ជរា​ជាដើម​។

លោក ណុប បា​យ៉ា​រិ​ទ្ធ អំពាវនាវ​បន្ថែម​ថា​ សូម​បងប្អូន​ក្រើនរំលឹក​ខ្លួនឯង​ជានិច្ច​ថា ​ត្រូវតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វីដ​ត្រូវតែ​ការពារ​ខ្លួន និង គ្រួសារ​ពី​វា​ឲ្យ​បាន​។ ​សូម​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​ពង្រឹង​ស្មារតី​រឹងមាំ​ការពារ​ខ្លួនឯង​និង​គ្រួសារ​ដាច់ខាត​កុំ​ឲ្យ​ក្លាយ​ខ្លួន​ជា​ជនរងគ្រោះ​ដោយ​ការ​ឆ្លង​នៅ​មេរោគ​កូ​វីដ​-១៩​អោយសោះ​,​ពិសេស​ចងចាំ​និង​អនុវត្តន៍​ដា ច់​ខាត គោលការណ៍​៣​កុំ ៣​ការពារ៕

ដោយ ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

ព័ត៌មានជាតិ១២ នាទីutes មុន

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅស៊ូដង់ខាងត្បូង កងរាជអាវុធហត្ថមួកខៀវកម្ពុជា៧៣នាក់ ត្រឡប់មកដល់កម្ពុជាវិញ

សុខភាព២៧ នាទីutes មុន

មន្ត្រីជំនាញ ណែនាំពលរដ្ឋកុំបារម្ភមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម