ជីវិតកម្សាន្ដ
ស្នេហាស្រលាញ់ស្រីភេទដូចគ្នារបស់ អេន នីហ្សាម កាន់តែស្អិតល្មួត
កន្លងមកមហាជនបានដឹងហើយចំពោះការបែកធ្លាយសម្ព័ន្ធភាពស្នេហាស្រលាញ់ស្រីភេទដូចគ្នារបស់តារាស្រី អេននី ហ្សាម និងនារីស្រស់ស្អាតម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមហាជន។
បើតាមការកត់សម្គាល់ គិតមកទល់ពេលនេះ ទំនាក់ទំនងរបស់ពួកគេ គឺមានរយ:ពេលប្រមាណកន្លះឆ្នាំទៅហើយ ខណ:សម្ព័ន្ធភាពនេះកាន់តែផ្អែមល្ហែម ហើយស្អិតល្មួតជាមួយគ្នាគួរឲ្យច្រណែនទៀតផង។
ជាស្តែងថ្មីៗនេះ នារីដែលជាដៃគូ អេន នីហ្សាម បានចេញមុខបញ្ជាក់ថា មកដល់ពេលនេះ គឺ៦ខែហើយ ដែកពួកគេបានស្រលាញ់គ្នា ដោយក្នុងនោះមានទាំងរឿងល្អហើយនឹងការឈ្លោះប្រកែកគ្នាផងដែរ។
នារីរូបនេះបានរៀបរាប់ប្រាប់ដោយគ្មានការលាក់លាមដូច្នេះថា ” ស្រលាញ់គ្នា៦ខែបើនិយាយពីសាច់ឈ្លោះគ្នា ឡើងដូចរឿងភាគហើយ តែអរគុណដែលមិនគិតថា លែងខ្ញុំ ក៏មិនដែលគិតថា ឈប់ស្រលាញ់ខ្ញុំ ។ អរគុណដែលហ៊ានបញ្ចេញប្រាប់គេថា ខ្ញុំជាសង្សារដោយមិនលាក់លៀម អរគុណដែលមិនដែលជឿពាក្យសម្តីគេនិយាយអាក្រក់ពីខ្ញុំ”។
នារីដែលជាគូស្នេហ៍ អេន នីហ្សាម បន្ថែមទៀតថា នាងពិតជាអរគុណដែល អេន នីហ្សាម ធ្វើអ្វីៗចេះខ្លាចចិត្ត និងឲ្យតម្លៃខ្លួន ហើយមានក្តីស្រលាញ់ចេញពីចិត្ត ទោះដឹងថា នាងគ្មានអ្វីផ្តល់ឲ្យក្តី។
នាងថា នៅមានរឿងច្រើនទៀត ដែលចង់និយាយ តែនិយាយមិនអស់ទេ ដូច្នេះគឺនាងសន្យាថែរក្សាការស្រលាញ់នេះឲ្យបានល្អបំផុត ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»