ជីវិតកម្សាន្ដ
ផ្លាស់ប្ដូរជាថ្មី! រ៉េត សារីតា នឹងគ្រងឈុតតំណាងជាតិនេះជំនួសវិញ នៅលើឆាកអន្តរជាតិ
មួយរយៈមុន មហាជនក៏បានឃើញនូវការបង្ហាញជាផ្លូវការរួចហើយ ពីគំរូឈុតតំណាងជាតិរបស់បវរកញ្ញាចក្រវាលកម្ពុជា ដែលនឹងត្រូវយកទៅប្រកួតនៅលើឆាកអន្តរជាតិ។
ដោយឡែកថ្មីៗនេះ ក៏មានកែសម្រួលឡើងវិញ ដោយបានផ្លាស់ប្ដូរឈុតតំណាងជាតិថ្មី ដែល កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជា២០២០ នឹងត្រូវគ្រង់ឈុតតំណាងជាតិ ឈ្មោះថា ឈុត «ទេពរួបរួម» ជំនួសឲ្យឈុត «ល្ខោនតុក្តកាខ្មែរ» វិញ ដែលនឹងត្រូវតំណាងជាតិកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៦៩ នៅឯសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ។ ការផ្លាស់ប្ដូរឈុតតំណាងជាតិនេះ គឺក្រោយពីលោក បូរ៉ា ដែលជាម្ចាស់ Designers ស្នើរសុំទៅកាន់ក្រុមហ៊ុនអោយដកតំណែងលោកចេញពីអ្នកច្នៃឈុតតំណាងជាតិ Miss Universe Cambodia នេះបើយោងតាមការបង្ហោះរបស់ Team Cambodia។
ជាមួយគ្នានោះ Team Cambodia ក៏បានធ្វើការបញ្ជាក់ពីការផ្លាស់ប្ដូរនៃឈុតឈ្មោះ «ល្ខោនតុក្តកាខ្មែរ» នេះថា ដោយសារទទួលបានការមិនពេញចិត្តពីបណ្ដា Fan Page ជាង ៦០% ក្រោយ Team Cambodia បានបង្ហាញរូបភាពនៃឈុតនេះ៕
ខាងក្រោមនេះ ជាវីដេអូនៃឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ កញ្ញា រ៉េត សារីតា ក្នុងការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖អបអរសាទរ! Miss Grand Cambodia ជាប់ចូលវគ្គជម្រុះ២០នាក់ ខណៈFanកម្ពុជាVoteគាំទ្រ
ចុចអាន៖អបអរសាទរ! លីវ ជីលី Miss Grand Cambodia 2020 ជាប់Top1 ក្នុង Challenge
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក