ជីវិតកម្សាន្ដ
វ៉ាន់ វល័ក្ខ ក្តៅស្លឹកត្រចៀកនឹងពាក្យរិះគន់រឿងស្លៀកពាក់សិចស៊ី
ភ្នំពេញ ៖ តារាសម្តែងស្រីនិយមស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចីកញ្ញា វ៉ាន់ វល័ក្ខ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តហើយហួសចិត្តខ្លាំងចំពោះការរិះគន់ពីបុគ្គលមួយចំនួនជុំការស្លៀកពាក់របស់នាងកន្លងមក។

កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ជាក់ថា ទោះបីនាងស្លៀក ពាក់សិចស៊ីមែនប៉ុន្តែនៅមានចរិតតថ្លៃថ្នូររបស់ខ្លួនពោលគឺមិនបានសម្ញែងទាក់ប្រុសនោះទេ។ នាងថា”ខ្ញុំទទួលស្គាល់ថា ខ្ញុំចូលចិត្តស្លៀកពាក់បែបសិចស៊ី តែខ្ញុំមានភាពថ្លៃថ្នូររបស់ខ្ញុំ “។

តារាស្រី វ៉ាន់ វល័ក្ខ បានបន្តថា ថ្វីត្បិតនាងមិនបានស្លៀកពាក់ជិតៗដូចជាកូនអស់លោកអ្នកពពួកត្រឹ មត្រូវទាងនោះមែនប៉ុន្តែនាងមិនដែលទៅចាប់អ្នក ណាមកអោយស្រលាញ់ទេ ខ្លួនស៊ិចស៊ីអញ្ចឹងអ្នក ណាស្រលាញ់បានក៏ស្រលាញ់ អ្នកណាស្រលាញ់មិនបានក៏អត់ទៅគឺនាងមិនចេះនៅធ្វើចរិតថោក ទាបដូចកូនអ្នកត្រឹមត្រូវខ្លះ ដែលថ្លៃថ្នូរណាស់ដោយមួយថ្ងៃៗគិតតែមុខក្រាសដេញតាមចាប់ប្រុសឲ្យកូនពីមួយទៅមួយត្រឹមត្រូវពេកឡើងខ្លាចកូនដេញចាប់ប្រុសមិនបាន នេះហើយកូនអ្នកត្រឹមត្រូវមួយចំនួន។

វ៉ាន់ វល័ក្ខ បន្ថែមថា មុននឹងថាដៀលឲ្យគេនឹង មានមើលកូនអស់លោកពពួកត្រឹមត្រូវអ្នកឯងនឹង ឬនៅវាបានពាក់កណ្ដាលខ្ញុំទេ ខ្ញុំអត់ទាន់ស្លាប់ទៅណាទេ ខ្ញុំនៅចាំមើលកូនពពួកអ្នកត្រឹមត្រូវអស់ឯងនឹងវាមានបាននឹងមានប្ដីបានល្អត្រឹមត្រូវជាងខ្ញុំទេខ្ញុំចាំតែមើលកូនពពួកត្រឹមត្រូវអស់ឯងនឹងវាសនាបានខ្ពង់ខ្ពស់បានជាងខ្ញុំប៉ុណ្ណា។ សុំទោសពុកម៉ែបងប្អូនខ្ញុំនិយាយតែបុគ្គលដែលមើលងាយវាយ តម្លៃមនុស្សស្លៀកពាក់ស៊ិចស៊ីតែសំបកក្រៅទេ៕
ដោយ ៖ ចាន់រ៉ា











-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ