ជីវិតកម្សាន្ដ
មានរឿងអីបាន សឿ សុធារ៉ា ថាមួយជីវិតនេះ សុំរៀបការតែពីរដងទេ
តារាសម្តែងស្រីអ្នកនាងសឿ សុធារ៉ា កាលពីថ្មីៗកន្លងទៅនេះ នាងតែងបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្ត ដូចជាកំពុងមានវិបត្តិផ្លូវចិត្តអ្វីមួយកើតឡើងក្នុងជីវិត។ ប៉ុន្តែគេពុំដឹងថា វិបត្តិនោះជារឿងរ៉ាវជីវិតគ្រួសារឬការងារនោះទេ។
ទោះបីជាបញ្ហាស្មុគស្មាញក្នុងចិត្តរបស់ សឿ សុធារ៉ា មិនត្រូវបានទម្លាយប្រាប់ការពិតឲ្យមហាជននិងអ្នកគាំទ្របានដឹងក៏ពិតមែន តែក៏មានការបញ្ចេញទស្សនៈសង្ស័យថា អាចរឿងរ៉ាវស្នេហារវាងនាងនិងស្វាមី។ ប៉ុន្តែចម្លើយមិនទាន់ ត្រូវបាននាងបញ្ជាក់ច្បាស់នៅឡើយទេ។ ដោយឡែកចាប់អារម្មណ៍ទៅមើលនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង សឿ សុធារ៉ា កាលពីថ្មីៗនេះ បានទម្លាយសារខ្លីមួយប្រយោគធ្វើឲ្យមហាជនកាន់តែមានការភ្ញាក់ផ្អើលហើយកើតចេញចម្ងល់គ្រប់គ្នាជាថ្មី។



ផ្អែកតាមខ្លឹមសាររបស់តារាស្រីអ្នកនាង សឿ សុធារ៉ា បានលើកឡើងថា ក្នុងមួយជីវិតនេះខ្ញុំសុំរៀបការតែ២ដងទេបងប្អូនទាំងអស់គ្នា តែបើសិនជាការរៀបការលើកទីពីររបស់ខ្ញុំនៅតែទទួលបានភាពបរាជ័យទៀតបេះដូងរបស់ខ្ញុំ អាចគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ។ ជុំវិញការលើកឡើងរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា ថ្លែងខាងលើនេះ កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១នេះ មិនអាចស្វែងរកការសួរនាំឬបកស្រាយពីនាងបានទេ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សួស វីហ្សា ជាសះស្បើយពីជំងឺកូវីដ១៩ហើយ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច