ជីវិតកម្សាន្ដ
ដំណឹងមរណភាពរបស់លោក នី សាលឿន ធ្វើឲ្យ ដួង វិរៈសិទ្ធិ នឹកឃើញពាក្យប៉ុន្មានឃ្លានេះ
បន្ទាប់ពីទទួលដំណឹងមរណទុក្ខដ៏រន្ធត់ នៃការស្លាប់របស់តារាចម្រៀងជើងចាស់ម្ចាស់បទ ស្នេហ៍ក្នុងសុបិន គឺលោក នី សាលឿន នោះភ្លាមៗនេះដែរ គឺមានសិល្បករ-សិល្បការិនីខ្មែរជាច្រើន បង្ហាញពីអារម្មណ៍សោកស្ដាយនិងក្រៀមក្រំជាទីបំផុត ចំណែក ដួង វិរៈសិទ្ធិ ក៏បានលើកពាក្យសម្ដីចុងក្រោយរបស់លោក នឹងសន្យាចងចាំជានិច្ច ។


ជាក់ស្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងវ័យក្មេង លោក ដួង វិរៈសិទ្ធិ បានសរសេរបង្ហោះមុននេះបន្តិចថា ថ្ងៃនេះខ្ញុំបាទ បានទទួលដំណឹង ដ៏សែនក្រៀមក្រំថា លោកពូ នី សាលឿន ម្ចាស់បទស្នេហ៍ក្នុងសុបិន ដែលខ្ញុំបាទបានយកមកច្រៀងឡើងវិញ បានទទួលលាចាកលោកទៅហើយ។ ក្មួយពិតជារន្ធត់ចិត្តនិងសោកស្ដាយក្រៃលែងជាការបាត់បង់រៀមច្បងសិល្បករ ដែលពោរពេញដោយទេពកោសល្យសិល្បៈរបស់ប្រទេសជាតិយើង។

លោក ដួង វិរៈសិទ្ធិ បានលើកឡើងទៀតថា ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក ពូ នី សាលឿន ផងនិងសូមឲ្យវិញ្ញាណក្ខន្ធ លោកពូបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សំឡេងដ៏ក្រអួនក្រអៅរបស់លោកពូ នៅតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ ជារៀងរហូត ។ខ្ញុំបាទសូមឱនកាយគោរពវិញ្ញាណក្ខន្ធលោកពូ នី សាលឿន ពីចម្ងាយសូមក្រុមគ្រួសារលោកពូ នី សាលឿន ទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទដួង វីរៈសិទ្ធ។ លោក ដួង វិរៈសិទ្ធិ ក៏បានបង្ហោះខមិនមួយ ដែលលោក នី សាលឿន បានតបនឹងលោកថា “សួស្ដីក្មួយវិរៈសិទ្ធិ ពូមានចិត្តរីករាយខ្លាំងណាស់ បានក្មួយសរសើរនិងគាំទ្រគ្នា ពូក៏សូមគាំទ្រក្មួយយ៉ាងខ្លាំង ដោយក្មួយមានទេពកោសល្យបានធ្វើមកជោគជ័យយ៉ាងច្រើនពូគាំទ្រ ហើយមិនមែនជាអាជីពពូទេ តែស្រលាញ់ជាតិណាស់ដាច់ខាតមិនចង់ឲ្យបាត់បង់ទេ។

សូមបញ្ជាក់ថា លោក នី សាលឿន បានទទួលមរណភាពក្នុងវ័យ៥៤ឆ្នាំ នៅលើទឹកដីនៃប្រទេសសហរដ្ឋអាមេរិក ដោយជំងឺរលោកថ្លើម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ម្ចាស់បទ “ស្នេហ៍ក្នុងសុបិន” លោក នី សាលឿន បានទទួលមរណភាព

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?