ព័ត៌មានអន្ដរជាតិ
ច្រើនណាស់ យោធាមីយ៉ាន់ម៉ាសម្លាប់អ្នកវ៉ាជាង៨០នាក់ទៀត
របបយោធាមីយ៉ាន់បានសម្លាប់អ្នកតវ៉ាគ្មានអាវុធក្នុងដៃច្រើនទៀតហើយដោយគ្រាន់តែកាលពីថ្ងៃសុក្រកន្លងទៅនេះមនុស្សជាង៨០នាក់ត្រូវបានសម្លាប់។
យោធាមីយ៉ាន់ម៉ាវាយប្រហារនៅតំបន់ Bago ដែលបានក្លាយជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតលំដាប់ទី៣ទៅលើអ្នកតវ៉ាក្នុងសប្តាហ៍នេះ។

សារព័ត៌មានក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ាបានផ្សាយថា ហោចណាស់មនុស្ស៦០នាក់ត្រូវបានសម្លាប់នៅតំបន់ Bago ដែលជាការបង្ក្រាបដ៏ព្រៃផ្សៃទៅលើអ្នកតវ៉ាស្លូតត្រង់គាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ អ្នកស្រុកបាននិយាយថា មនុស្សប្រហែលជាង៨០នាក់ត្រូវបានសម្លាប់នៅតំបន់នេះ។
មែនទែនទៅ ចំនួនអ្នកស្លាប់នៅមានការកើនឡើងច្រើនទៀត ប៉ុន្តែមានការលំបាកក្នុងការស្រង់ទិន្នន័យ។ កម្លាំងសន្តិសុខបានបាញ់អាវុធគ្រាប់ពិត បំផ្ទុះគ្រាប់បែក និងមានទាំងបាញ់អាវុធឆ្ងាយដែលជាប្រភេទគ្រាប់ត្បាល់ផ្លោងពីចម្ងាយថែមទៀត។
តំបន់៣កន្លែងដែលរកការវាយប្រហារខ្លាំងដែរនៅសប្តាហ៍នេះគឺ Shinsawpu, Hmawkan និង Nantawyar ដែលជាតំបន់ភាគខាងជើងទីក្រុងសេដ្ឋកិច្ចយ៉ាំងហ្គោន។ ការវាយប្រហារមានទាំងការទម្លាយរបាំងផ្លូវដែលត្រូវបានក្រុមអ្នកតវ៉ាដាក់បាវខ្សាច់ និងវត្ថុផ្សេងៗដើម្បីរារាំងរថយន្តយោធា។
កម្លាំងសន្តិសុខបានសម្លាប់អ្នកតវ៉ាជាច្រើននៅទីប្រជុំជន Kalay និងតំបន់ Taze។ កំឡុងការវាយប្រហារ ប៉ូលិស និងទាហានត្រូវបានគេរាយការណ៍ថា បានប្រើអាវុធធុនធ្ងន់ និងការបំផ្ទុះគ្រាប់បែក។

តាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) ដែលបានកំពុងកត់ត្រាចំនួនជនរងគ្រោះបាត់់បង់ជីវិត និងអ្នកជាប់ឃុំបាននិយាយថា មនុស្ស៦២នាក់ត្រូវបានបញ្ជាក់ពីការស្លាប់។
ដូច្នេះបានធ្វើឲ្យតួលេខអ្នកតវ៉ាបានបាត់បង់ជីវិតកើនឡើងដល់៦៨០នាក់គិតត្រឹមថ្ងៃសុក្រ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក។
អ្នករងរបួសខ្លះត្រូវបានយកចេញបាន ហើយតួលេខអ្នកស្លាប់ច្បាស់លាស់មិនអាចត្រូវបានគេបញ្ជាក់បានឡើយ ពីព្រោះទាំងសកម្មជន ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះក៏កំពុងត្រូវបានគំរាមបាញ់សម្លាប់ដែរ ប្រសិនបើនៅតែជួយដល់អ្នកតវ៉ា។
ចំនួនអ្នកស្លាប់ខាងលើគឺត្រូវបានគេស្រង់គិតត្រឹមថ្ងៃសុក្រ ប៉ុន្តែនៅថ្ងៃសៅរ៍ អ្នកស្រុកបាននិយាយថា ពួកគេបានឃើញសាកសពជាច្រើននៅកន្លែងបញ្ចុះសព Sin Phyu Kwin។
អ្នកតវ៉ាវ័យក្មេងម្នាក់និយាយថា ៖«យើងមិនអាចប្រើរថយន្តជួយសង្គ្រោះបានទេរយៈពេល១៥ថ្ងៃហើយ។ តាំងពីចុងខែមីនាមក នៅពេលអ្នកតវ៉ាត្រូវបានបាញ់ស្លាប់ ក្រុមគ្រួសារជនរងគ្រោះត្រូវបានគេប្រាប់ឲ្យយកសាកសពទៅធ្វើបុណ្យ បន្ទាប់ពីទាហានគ្រប់គ្រងសព»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC & irrawaddy

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?